ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បែកធ្លាយ​៖​​ ​សឿន ​ចិន ​អ្នក​រាយ​ការណ៏​កាសែត​ជាតិ នៅ​ក្រោយ​ខ្នង​​​ក្រុម​ហ៊ុន​ សំអឿន​ សុវ​ណ្ណ កា​ប់​បំផ្លាញ និង​ដឹក​ឈើ​ចេញ​ពី​ស្រុក​ឆែប និង​ស្រុកជ័យសែន ខេត្តព្រះវិហារ​


ខេត្តព្រះវិហារ ៖ ប្រភពព័ត៌មានបានអោយដឹងថាក្រុមហ៊ុនចិនមួយទទួលបានដីសម្បទានសេដ្ឋកិច្ចជាង៥ម៉ឺនហិកតានៅស្រុកឆែប និង​ស្រុក​ជ័យសែន ខេត្តព្រះវិហារ សម្រាប់ដាំអំពៅ ។ ជាមួយគ្នានេះគេឃើញ ក្រុម​ហ៊ុន​ សំ​អឿន​សុវណ្ណ កំពុង​តែបំផុសប្រជាពលរដ្ឋប្រើប្រាស់​រណា​យន្តរាប់រយគ្រឿងចូលទៅក្នុងព្រៃ ក្រៅដីក្រុមហ៊ុន កាប់ឈើយ៉ាងអាណាធិបតេយ្យ ហើយបានដឹកជញ្ជូនឈើចេញ​ពីតំបន់នោះដូចហែរកឋិន​ដោយគ្មានសមត្ថកិច្ចជំនាញខាងណាហានបង្ក្រាប ប្រហែលជាត្រូវថ្នាំសណ្តំរបស់ក្រុមហ៊ុនមួយនេះហើយមើលទៅ។

ជាក់ស្តែងពល​រដ្ឋរស់នៅ​ស្រុក​ជ័យសែននិង​ស្រុក​ឆែបបាន​​អះអាងថាកាលពីព្រលប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨​រថយន្តកែច្នៃប្រភេទបង្គុង២គ្រឿង​របស់​​ក្រុមហ៊ុន សំអឿន សុវណ្ណ ដឹកជញ្ជូនឈើចូលទៅក្នុងចំការអំពៅរបស់ក្រុមហ៊ុនចិនទៅវិញ។ ប្រការនេះបង្ហាញឲ្យឃើញថាក្រុមហ៊ុន សំអឿន សុវណ្ណ កំពុងសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើនៅក្នុងស្រុកឆែប និងស្រុកជ័យសែន យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើឬសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឡើយ។

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ បានឲ្យដឹងថាមួយរយៈពេលកន្លងមកនេះលោក អឿន ដែលជា​ប្រធាន​ក្រុមហ៊ុន សំអឿន សុវណ្ណ បានប្រើប្រាស់ និងផ្តល់សិទ្ទិអោយលោក សឿន ចិន ដែលបានជាភ្នាក់ងាររបស់កាសែតជាតិ ជាអ្នកកាន់​កញ្ចាប់​ថវិការ ដើម្បីរត់ការដោះស្រាយជាមួយអាជ្ញាធរថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រោមបំផុត ក្នុងចេតនាសំរួលអោយការកាប់បំផ្លាញព្រៃឈើក្រៅតំបន់  ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិនបានយ៉ាងរលូន ដោយមិនញញឹតនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានដាក់បទបញ្ជា និងប្រគល់សិទ្ទិជូននាយឧត្តមសេនីយន៏ សៅ សុខា បង្រ្កាប់បទល្មើសព្រៃឈើ ដោយបាញ់រ៉ូកែតពី  លើមកដីថែមទៀត។ ក៏ប៉ុន្តែអនុសាស្រ្តនេះមិនត្រូវបាន ក្រុម​ហ៊ុន​សំ ​អឿន ​សុ​វណ្ណ គោរពនិងអនុវត្តន៍តាមនោះទេ តែបែរជាអាជ្ញាធរ និង​សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស មន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើ ជុំវិញខេត្តព្រះវិហារ ហាក់កំពុង​តែ​រួមដៃ​គ្នាដំឡើង​រោង​ចក្រ​អារ​ឈើ​ខ្នាត​យក្ស និងម៉ាស៊ីនធំៗស្ថិតនៅក្នុងស្រុកឆែប ស្រុកជ័យសែន និងស្រុកត្បែងមានជ័យនិងបំផុសអោយប្រជាពលរដ្ឋកាន់ម៉ាស៊ីន រណាយន្ត​ចូលទៅ​កាប់និងអារឈើ នៅក្នុងព្រៃយ៉ាងគគ្រឹកគគ្រេង។

ដូច្នោះហើយបានជាប្រជាពលរដ្ឋនិងមន្ត្រីក្រៅរដ្ឋាភិបាលងឿងឆ្ងល់ថា តំបន់ដែលក្រុមហ៊ុនចិនទទួលបានដីសម្បទាន​សេដ្ឋកិច្ចជាង​៥ម៉ឺន​ហិកតា គឺជាតំបន់ដែលមានព្រៃក្រាស់សំបូរទៅដោយឈើប្រណីត ឈើប្រភេទលេខ១ និងឈើប្រភេទលេខ២ ដែលមានទំហំធំៗឬហៅ​ថាឈើហ៊ុប។ មិនតែប៉ុណ្ណោះក្រុមហ៊ុនចិនគឺជាអ្នកទទួលបានដីសម្បទានសេដ្ឋកិច្ច។ ប៉ុន្តែក្រុមហ៊ុន សំអឿន សុវណ្ណ បែរជាធ្វើសកម្មភាព​កាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់នោះយ៉ាងពេញបន្ទុកតែម្តង។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ បានឲ្យដឹងថាក្រុមហ៊ុន សំអឿន សុវណ្ណ ដោយបានប្រើប្រាស់ឈ្មោះ សឿន ចិន ដែលមានតួនាទីគ្រាន់តែជាអ្នករាយការណ៏​ ឫជាអ្នកយកព័ត៌មានអោយកាសែតជាតិ តែប៉ុណ្ណោះ អោយរត់ការចាត់ចែងគ្រប់សកម្មភាពដ៏  អាក្រក់របស់ខ្លួនដើម្បីបំផ្លាញព្រៃឈើ ដែលជាកេរ្តី៍តំណែលរបស់ដូនតាបន្សល់ទុក និងដើម្បីអោយសត្វព្រៃគ្នាមានជំរករស់នៅផងដែរ។ ហើយក្រុមហ៊ុន​ សំអឿន សុវណ្ណ មិនត្រឹមតែកាប់ឈើក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិនប៉ុណ្ណោះទេ គឺមានពាក់ព័ន្ធនឹងបទ​ល្មើសកាប់ឈើនៅតំបន់ព្រៃព្រះរកា និងព្រៃឡង់ផងដែរ។

ប្រភពផ្សេងទៀតបានឲ្យដឹងថា ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ទំនងជាទទួល​បាន​ផល​ប្រយោជន៍ជាប្រចាំពីម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ ទើបបណ្ដោយឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ កាប់ឈើនិងដឹក​ជញ្ជូនឈើចេញពី​ស្រុកឆែប ស្រុកជ័យសែន និងស្រុកត្បែងមានជ័យ ស្រេចតែអំពើចិត្ត។

ប្រ​ជាពលរដ្ឋរិះគន់ថា ក្រុមហ៊ុនមួយនេះ​ថែមទាំងហ៊ានប្រកាស​ជាសាធារណៈ ឲ្យ​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​ក្នុង​តំ​បន់​ក្បែរ​ព្រៃនោះ​ នាំ​គ្នាចូល​ទៅ​កាប់​ឈើ​ខុសច្បាប់យក​ទៅ​លក់​ឲ្យដល់ក្នុង​រោង​ចក្រ​អារ​ឈើ​របស់ពួក​គេ​ និងចេញប្រមូលទិញឈើពីគ្រប់ ទីកន្លែង ក្នុងស្រុកឆែប​ និង​ស្រុក​ជ័យសែន ដោយ​បើក​ជាចំហរ​​ទាំង​យប់​ទាំង​ថ្ងៃ​ដោយគ្មានញញើតច្បាប់ ក្នុងនោះមាន​សមត្ថ​កិច្ច​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ ប៉ូលិស អាវុធហត្ថ ដាក់​ពង្រាយ​នៅ​តាម តូប​ក្រោម​ដើម​ឈើ រង់​ចាំរាប់​ចំនួនគោ​យន្ត​ដឹក​ឈើ និង​រថន្ត​យី​ឌុបធំៗ និងនៅ​ជួយ​​ចាំ​កា​រពារ សុ​វត្ថិ​ភាព​អ្នក​ដឹក​ឈើ
ព្រម​ទាំង​កត់​ត្រា លេខ​រថយន្តណា​ចម្លែក រាយ​ការណ៍​តាម​ទូរស័ព្ទ ទៅ​គ្នី​គ្នារបស់​ពួក​គេ​ ដើម្បីឲ្យ​តាម​ឃ្លាំ​មើល​អ្នក​ចម្លែក​ចូល​ទៅ​ក្នុងទឹក​ដីនៃអាណាចក្រ រោង​ចក្រ​អារ​ឈើរបស់​ពួកគេទៀតផង។

រាល់ព័ត៌មានខាងលើនេះគេហទំព័ត៌រស្មីក្រុងយើង បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចគ្រប់ជំនាញនៅថ្ងៃអាទិត្យជាថ្ងៃឈប់សំរាក់ គឺគ្មាន មន្ត្រីណាលើទូរស័ព្ទនិងផ្តល់ព័ត៌មានអោយគេហទំព័រយើងទេ ។ តែក្រុមការងារគេហទំព័ររស្មីក្រុងយើង ទូរស័ព្ទទៅលោក សឿន ចិន ដើម្បីស្វែងយល់ពីការចោទប្រកាន់ទៅលើអ្នកសារព័ត៌មាន តែលោក សឿន ចិន បានប្រាប់ថា៖ ក្រុមហ៊ុនបានប្រជុំកាលពីម្សិលមិញ និងព្រឹកមិញថា តំរូវអោយបងមកដល់កន្លែងទើបអាចនិយាយគ្នាបាន។

ដោយ ៖ សិរីបុត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.