ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

មន្ត្រី​សុខា​ភិបាល​ខេត្ត​សៀមរាប​បង្ហាញ​ថា​ពុំ​មាន​ករណី​ការ​ពុល​ចំណី​អាហារ​នៅ​ហាង​អាហារ​ប៊ូ​ហ្វេ ​ស្រី​ខួច​ខិន​ថេ​នើរ​នោះ​ទេ


ខេត្តសៀមរាប ÷ ក្រោយទទួលព័ត៌មានករណីសង្ស័យការពុលអាហារនៅហាង អាហារប៊ូហ្វេ ស្រីខួចខិន ថេនើរ ស្ថិតនៅលើផ្លូវបេតុង នៅជិតផ្សារហ៊ុយឡេងថ្មី ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រុមការងារ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងអង្គេតនៅហាងអាហារប៊ូហ្វេ ស្រីខួច និងចុះទៅជួបក្រុមអ្នកពុលអាហារផ្ទាល់។

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ឱ្យដឹងថា ពេលចុះផ្ទាល់ទៅហាងអាហារប៊ូហ្វេ ស្រី ខួច ម្ចាស់ហាង ឈ្មោះ ជា លីដា និងឈោ្មះ ស៊ាន សុផល បានអោយដឹងថាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវចូលញាំអាហារសរុបប្រហែល៧០០នាក់ តែមានភ្ញៀវក្រុមធំចំនួន២ក្រុម គឺ១ក្រុមមាន២៩នាក់ (ក្រុមហ៊ុនស៊ិនទ្រី) និងមួយ ក្រុម៤៥នាក់ (ខាងក្រុមហ៊ុនAMK)។ ម្ចាស់ហាងប្រាប់ថាព្រឹកថ្ងៃ១៥ ខែកក្កដាឆ្នាំ២០២៣ ខាងក្រុមភ្ញៀវ២៩នាក់បានខលប្រាប់គាត់ថា មានអាការៈក្អួត រាគ ចុកពោះ និងចុកចុងដង្ហើមបានចូលសំ រាកពេទ្យប្រហែល៩ព្រឹក ដោយសង្ស័យពុលចំណីអាហារនៅហាងរបស់គាត់ ដែលបានចូលពីថ្ងៃម្សិលមិញ(ថ្ងៃទី១៤) និងឱ្យជួយចេញថ្លៃសេវាព្យាបាល។

នៅពេលរសៀលថ្ងៃទី១៥ដដែលនោះ តំណាងខាងក្រុមភ្ញៀវ២៩នាក់បានមកជួបនិងទាមទារថ្លៃសេវាព្យាបាល ។ ជាមួយគ្នានេះដែរក្រុមការងារសុខាភិបាល ក៏បានចុះជួបផ្ទាល់ជាអ្នកមានរោគសញ្ញាក្រោយពេលញ៉ាំអាហារនៅអាហារដ្ឋានប៊ូហ្វេស្រីខួច សរុប១៩នាក់ (ស្រី១១នាក់) មាន២ករណី បញ្ជាក់ប្រាប់ក្រុមការងារ មន្ទីរសុខាភិបាលថាបានទៅសម្រាកព្យាបាលនៅពេទ្យ២កន្លែងខុសគ្នា។ ករណីទី១ ឈ្មោះ អ៊ា លីណា ភេទស្រី អាយុ ៣៤ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាគទេព គ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា ជាជម្ងឺ រលាកក្រពះពោះវៀន និងបាត់បង់ជាតិទឹកបន្តិចបន្តួច។ ករណីទី២ ម្តាយបានយកក្មេងឈ្មោះ សុវណ្ណ ភេទ ប្រុស អាយុ១ឆ្នាំបានទៅព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលបវរមានរិទ្ធគឺដោយមានអាការៈ ក្តៅខ្លួន រាគ ក្អួត ហើយរោគវិនិច្ឆ័យគ្រូពេទ្យគឺ ឈឺបំពង់ក។ ករណីផ្សេងៗទៀតគាត់ប្រាប់ថា មិនបានទៅពេទ្យទេ គឺទិញថ្នាំពីឱសថស្ថានលេប សរុបទាំងអស់១០លេប ហើយពិនិត្យជាក់ស្ដែងលេបអស់៥លេប។

ក្រុមភ្ញៀវ២៩នាក់បានមកជួបជាមួយក្រុមការងារមន្ទីរសុខាភិបាលជាក់ស្ដែង មិននៅមានរោគសញ្ញាដូចខាងលើទៀតទេ(ធូរស្រាល) និង មានអ្នកខ្លះបានទៅធ្វើការងារនៅក្រុមហ៊ុនធម្មតាផងដែរ។ ក្រុមការងារមន្ទីរសុខាភិបាល ក៏បានបន្តចុះទៅត្រួតពិនិត្យបញ្ហាអាម័យនៅហាងអាហារប៊ូហ្វេ ស្រីខួចខិនថេនើរ ម្តងទៀតហើយសង្កេតឃើញថា៖អនាម័យក្នុងកន្លែងចំអិនអាហារមិនមានបញ្ហា អនាម័យនៅក្នុងកន្លែងបរិភោគមិនមានបញ្ហា សម្ភារៈប្រើប្រាស់មានអានា ម័យសមស្រប គ្រឿងឧបភោគបរិភោគបានធ្វើការលាងសំអាតបានសមស្រប។

សេចក្តីសន្និដ្ឋានសរុបមក គឺមិនមានករណីពុលអាហារនៅខេត្តសៀមរាបទេ។ ករណីខាងលើគឺអាចបណ្ដលមកពីភាពមិនអាចទទួលយកបានចំពោះចំណីអាហាររបស់អ្នកទទួលទាន(Intolerant Alimentary) ទើបបណ្តាលឱ្យយមានចេញរោគសញ្ញារាគ ក្អួត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សុខភាព

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.