ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមត្ថកិច្ច​ចំរុះ​ខេត្ត​ចុះ​ពិនិត្យ​វាស់​វែង​ដី​តំបន់​៣​ដែល​គេ​ឈូស​ឆាយ​ភ្ជួរ​រាស់​នៅ​ក្នុង​ឃុំ​ច្រណូក​ ស្រុក​កំពង់​​លែង​​សរុបចំនួន​១៤​៤​ហិចតា ​និងកំពុងរៀបចំ​កសាង​ សំណុំរឿ​ង​បញ្ជូន​ទៅ​តុលាការ​​ចំណាត់​ការ​ជន​ល្មើស​តាម​ផ្លូវ​ច្បាប់


ខេត្តកំពង់ឆ្នាំង ÷ ក្នុងមួយសប្តាហ៍កន្លងមកនេះ ក្រុមសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងបានសហការគ្នាចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់៣និងជាដីព្រៃលិចទឹកទុកឲ្យត្រីពងកូនដែលត្រូវជនល្មើស លួចចូលឈូសឆាយភ្ជួររាស់សរុបមានចំនួនប្រមាណ ១៤៤ហិចតានៅក្នុងឃុំច្រណក ស្រុកកំពង់លែង និងបានស្រាវជ្រាវមុខសញ្ញាជនល្មើសនិងអ្នកពាក់ព័ន្ធដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធីច្បាប់។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះបានប្រាប់តាមទូរសព្ទឱ្យដឹងថា ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំងបានចុះពិនិត្យស្រាវ ជ្រាវនិងវាស់វែងដី តំបន់ ៣ជនល្មើសលួចឈូសឆាយភ្ជួររាស់នៅក្នុងតំបន់ព្រែកសាយឃុំច្រណូក ស្រុកកំពង់លែងចំនួន៥ ចំណុចដែលមានទំហំសរុបប្រមាណ ១៤៤ហិចតា នៅក្នុងទំហំដី តំបន់៣ របស់ខេត្តកំពង់ ឆ្នាំងដែលមានចំនួនសរុបជាង ៥ ម៉ឺនហិចតាដែលបានចុះបញ្ជីគ្រប់គ្រង របស់រដ្ឋ ដែលរដ្ឋបានដកហូតក្នុងអំឡុង ឆ្នាំ២០២១ កន្លងមក។

លោកឲ្យដឹងទៀតថា ក្នុងករណីនេះដែរសមត្ថកិច្ចចម្រុះក៏បានស្រាវជ្រាវរកឃើញជនសង្ស័យមួយ ចំនួនដែលបានពាក់ព័ន្ធនឹងករណីឈូសឆាយនេះនិងមន្ត្រីពាក់ព័ន្ធនៅពីក្រោយខ្នងមួយចំនួនទៀតផងដែរនិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។

ប្រភពពីក្រុមការងារចម្រុះខេត្តបានមិនដឹងថា នៅក្នុងការចុះពិនិត្យស្រាវជ្រាវវាស់វែងដីតំបន់ ៣ នៅចំណុចដែលគេឈូសឆាយភ្ជួររាស់ខាងលើនេះ ក៏មានក្រុមការងារអន្ត រក្រសួងមកពីថ្នាក់ជាតិ មកចូលរួមពិនិត្យករណីនេះផងដែរ ដែលមានការបញ្ជារដោយ ផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងកសិកម្មនិងពីប្រមុខរាជរដ្ឋាភិបាល (សម្ដេចតេជោ ហ៊ុនសែន)។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ លែងបានឲ្យដឹងថាករណីឈូសឆាយភ្ជួររាស់ដីតំបន់ ៣ ដែលរដ្ឋបានដកហូតនៅ ចំណុចខាងលើនេះ អ្នកលួចឈូសឆាយភាគច្រើនគឺជាឈ្មួញរកស៊ីទិញលក់ដីមិនមែនជាប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យ ផល លើដីនេះពីមុន ឆ្នាំ២០២១ នោះឡើយ មាន ន័យថាការលួចឈូសឆាយ ដីតំបន់៣ ខាងលើនេះមានមន្ត្រីខិលខូចបើកដៃ ធ្មេចភ្នែកស៊ុមក្រលុំពី ក្រោយខ្នង ព្រោះករណីឈូសឆាយខាងលើនេះគឺគេបានលួចធ្វើតាំងពីអំឡុងខែ ៤ខែ៥ឆ្នាំ ២០២៣ មកម្លេះនេះ ប៉ុន្តែបែរជាមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានធ្វើមិនដឹងមិនឮនឹងទើបភ្ញាក់ផ្អើលពេលក្រុមអ្នកកាសែតចុះទៅថតសាកសួរសម្ភាសន៍និងផ្សាយព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដានេះ។ ហើយដីតំបន់៣នៅ ចំណុចនេះកាលពី ១០ឆ្នាំមុនគឺជាព្រៃរនាមលិចទឹកជាសំបុកត្រីពងកូន ហើយក្រោយមកក៏មានការលួចចូលឆាយទន្ទ្រានយកកាន់កាប់ជា បន្តបន្ទាប់។

ករណីនេះមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងព្រួយបារម្ភពីវាសនានិងតំណែងរបស់ខ្លួន មិនដឹងថារក្សាបានគង់វង្សដែរឬទេ ពិសេសនៅពេលដែលសមត្ថកិច្ចតុលាការកោះហៅជនសង្ស័យមកសាកសួរព័ត៌មានអំពីបទល្មើសខាង លើនេះ មន្ត្រីណាពាក់ព័ន្ធនោះពិតជាមិនអាចលាក់លៀមបានឡើយ។

លោកប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងទៀតថា ការទប់ស្កាត់និងបង្ក្រាបករណីនេះរបស់ក្រុមសមត្ថកិច្ចចម្រុះខេត្ត ក៏មាន ការអបអរសាទរពីប្រជាពលរដ្ឋរាប់រយគ្រួសារផងដែរនៅក្នុងឃុំច្រណូក ខណៈដែលពួក គាត់ធ្លាប់អាស្រ័យផលលើដីនេះកន្លងមកមិនហ៊ានចូលកាន់កាប់ឡើយ តែបែរជាមានពលរដ្ឋមួយចំនួនតូច ឈ្មួញនិងមន្ត្រីខូចឆ្លៀតឱកាសបែបនេះទៅវិញ។

សូមបញ្ជាក់ថាកន្លងមកករណីបទល្មើសលើដីតំបន់៣ ជុំវិញបឹងទន្លេសាប បទល្មើសនេ សាទ បទល្មើសព្រៃឈើ សម្ដេចតេជោបានដាក់បទបញ្ជារយ៉ាងតឹងរឹង បើមានកើតឡើងនៅតំបន់ស្រុកខេត្តណាអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ នៅក្នុងតំបន់នោះត្រូវទទួលខុសត្រូវចំពោះប្រមុខរាជរដ្ឋាភិបាល និងបើមានការពាក់ព័ន្ធនៅពីក្រោយខ្នងនៃបទល្មើសនោះទៀត គឺប្រឈមនឹងការដកតំណែងចោលជៀសមិនរួចឡើយ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.