ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

គណៈចលនា​សាស​និក​ឥស្លាម​ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ចុះ​ជួប​សំណេះ​សំណាល ​និង​បង្រៀន​ពី​របៀប​គូស​សន្លឹក​ឆ្នោត​ដល់​សាសនិក​ឥស្លាម​ខេត្តសៀម​រាប


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៣ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះ សំណាល និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតដល់សមាជិកបក្សជាសាសនិកឥស្លាមនៅខេត្តសៀមរាប ហើយការសំណេះសំណាលនេះដែរធ្វើនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបដោយមានការចូលរួមពីឯកឧត្តម សមាជិកអចិន្ត្រៃយ៍គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និងលោក លោកស្រី សមាជិកថ្នាក់កណ្ដាលនៃគណៈចលនា សាសនិកឥស្លាមកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា លោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកាគណៈចលនា សាសនិកឥស្លាមកម្ពុជា ខេត្តសៀមរាបជាច្រើនចូលរួមផងដែរ។

ឯកឧត្តម អែល សៀត ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប បានមានប្រសាសន៍លើកឡើង ថា ទោះបីស្ថិតក្នុងកាលៈទេសៈដែលមានការអូសទាញខាងស្មារតី និងសម្ភារៈយ៉ាងណាក៏ដោយ កត្តាចម្បងដែលធ្វើឱ្យបងប្អូនសាសនិកឥស្លាមមានភក្ដីភាព ចំពោះគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្សមួយនេះ បានរំដោះពួកយើងចេញពីរបបយង់ឃ្នង របបប្រល័យពូជសាសន៍ប៉ុលពត មិនឲ្យវិល ត្រឡប់មកវិញសារជាថ្មីម្ដងទៀត ហើយមានការបើកទូលាយអំពីជំនឿសាសនា ការផ្តល់សិទ្ធិសេរីភាព និងភាពស្មើភាពគ្នាក្នុង សង្គម និងការយកចិត្តទុកដាក់ផ្តល់គោលនយោបាយ លើកទឹកចិត្តសហគមន៍ឥស្លាមយ៉ាង ច្រើនសន្ធឹកសន្ធាប់ ដែលនេះពិតជាមោទនភាពរបស់បងប្អូនខ្មែរឥស្លាម បានកើតនៅលើទឹកដីកម្ពុជាដ៏បវរនេះ។

ឯកឧត្តម អែល សៀត បានបន្តថា ដោយឈរលើទស្សនៈ និងគោលជំហរបម្រើគណបក្ស បម្រើប្រជាជន និងមាតុភូមិ ក្រៅពីអំពើល្អរបស់ខ្លួនក្នុងការងារដើម្បីនិរន្តភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីភាពសុខសាន្ត និងសំបូររុងរឿងទៅថ្ងៃអនាគតរបស់ប្រជាជនយើង គណៈចលនាសាសនិកឥស្លាមបាននិងកំពុងខិតខំពង្រឹងពង្រីកអូសទាញយកសំឡេងឆ្នោតគាំទ្របេក្ខជនតំណាងរាស្ត្ររបស់គណ បក្សប្រជាជនកម្ពុជា ពីបងប្អូនសាសនិកឥស្លាម ដោយចូលរួមសហការជាមួយ និងសមាជិកគណបក្សនៅតាមមូលដ្ឋានយ៉ាងសកម្មផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ក៏បានក្រើនរំលឹកដល់សាសនិកឥស្លាម ឲ្យជ្រាបអំពីគុណូបការៈ ចំពោះថ្នាក់ដឹកនាំដែលមានសម្តេចតេជោ និងឥស្សរជនកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ដែលពួកគាត់បានយកសាច់ស្រស់ ឈាមស្រស់មកជួយពួកយើង រំដោះពួកយើង ផ្តល់នូវសិទ្ធិសេរីភាពដល់ពួកយើង អនុញាតឲ្យពួកយើងប្រតិបត្តិសាសនាដោយគ្មានការរឹតត្បិត និងបានផ្ដល់នូវកិត្តិយសមុខមាត់ដល់ពួកយើងតាមរយៈការផ្តល់គោលនយោបាយដល់គ្រូបង្រៀនសាសនារាប់ពាន់នាក់ ឲ្យបានចូលក្របខ័ណ្ឌ និងក្របខ័ណ្ឌមន្ត្រីរាជការរាប់រយនាក់ចាប់តាំងពីថ្នាក់តំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់ រហូតដល់ថ្នាក់មូលដ្ឋាន ដែលមានអភិបាលរងខេត្ត-ក្រុង-ស្រុកជាច្រើនរយនាក់ផងដែរ។ ហេតុដូច្នេះហើយ ពួកយើងទាំងអស់គ្នា សូមប្តេជ្ញាចិត្តថែរក្សាកេរ្តិ៍ដំណែលសន្តិភាពមួយនេះ មិនឲ្យបាត់បង់ជាដាច់ខាត ទោះបីជាក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម រ៉ូហ្វី អូស្មាន បានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសមិទ្ធផលសំខាន់ៗជាច្រើន ដែលកើតមានរួចហើយ និងកំពុងកើតមាននៅទូទាំងប្រទេស និងបានអះអាងថា សមិទ្ធផលទាំងនេះកើតមានដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ។

ឯកឧត្តម បញ្ជាក់បន្ថែមថាគណបក្សប្រជាជនគឺជាគណបក្សដែលមានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ មានគោលនយោបាយមួយច្បាស់លាស់ ហើយកាន់តែសំខាន់នោះគឺការបង្រួបបង្រួមជាតិ សាមគ្គីផ្ទៃក្នុងជាតិ និងចេះយោគយល់អធ្យាស្រ័យគ្នាចំពោះអ្នកណាដែលអាចយោគយល់បានហើយដែលចេះមានការភ្ញាក់រលឹក គឺគណបក្សប្រជាជនកម្ពុជា និងអធ្យាស្រ័យឲ្យជានិច្ច ព្រោះគណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗដើម្បីជាតិ និងប្រជាជន។ ជាមួយគ្នានោះដែរ ឯកឧត្តម រ៉ូហ្វី អូស្មាន ក៏បានអំពាវនាវឲ្យបងប្អូនសាសនិកឥស្លាមទាំងអស់ដែលមានឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ   សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.