ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្មេងស្ទាវ​​ជិះម៉ូតូ​​ឌុបគ្នា​ក្នុង​ល្បឿនលឿ​ន​បុក​លូ​អម​ឆ្លង​ផ្លូវ​ចំហៀង​បណ្តាល​ឱ្យ​ស្លាប់ម្នាក់​របួស​ធ្ងន់​២​នាក់


ខេត្តសៀមរាប ÷ ក្មេងស្ទាវជិះម៉ូតូ ឌុបគ្នា ៣ នាក់ បើកបរក្នុងល្បឿនលឿន បុកលូ អមឆ្លងផ្លូវចំហៀងខាងលិច បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ បង្កការភ្ញាក់ផ្អើល។

បើតាម លោក វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានប្រាប់តាមទូរស័ព្ទ នៅវេលាម៉ោង១៣:៣០ នាទី រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០ ២៣ នេះថាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូដួលខ្លួនឯង នៅចន្លោះពីម៉ោង ២២:០០ នាទី យប់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង ៥:០០នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ លើផ្លូវក្រាលកៅស៊ូ ទៅស្រុកអង្គរជុំ ក្នុងភូមិពង្រថ្មី ឃុំ សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ទើបសមត្ថកិច្ចទទួលបានព័ត៌មានមក ថាម៉ូតូបុកលូអមឆ្លងផ្លូវចំហៀងខាងលិច បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ ខណៈនោះឱ្យកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍សសរស្ដម្ភ ចុះ ទៅពិនិត្យមើល ដើម្បីប្រមូលភស្តុតាង។

លោក បានបន្ថែមថា ម៉ូតូជនរងគ្រោះ ឌុបមានគ្នា ៣ នាក់ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ 2022 ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អាត លីហុង ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ដឹកមនុស្ស០២នាក់ ៖ ទី១-ឈ្មោះ ឈាន មករា ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀម រាប និង ទី២-ឈ្មោះ សៀន ស៊ីមិន ភេទ ប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិគោកចាស់ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដោយបើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកត្រជៀកអម លូឆ្លងផ្លូវចំហៀងខាងលិចបណ្ដាលឱ្យស្លាប់មនុស្ស ០១ នាក់ ឈ្មោះ អាត លីហុង និង របួសធ្ងន់ មនុស្ស ០២នាក់ គឺ៖ ១-ឈ្មោះ សៀន ស៊ីមិន ២-ឈ្មោះ ឈាន មករា គឺមូលហេតុដោយសារ អ្នកបើកម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័។

លោក បញ្ជាក់ថាក្រោយកើតហេតុកម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសសរស្ដម្ភ បានចុះវាស់វែងកន្លែងកើតរួចជួយ សង្គ្រោះជនរងគ្រោះចំនួន២នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពួក ។ រីឯវត្ថុតាងយកមករក្សាទុកនៅអធិការនគរបាល ស្រុកពួក ដើម្បីបន្តតាមនិតិវីធី។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរ បាលជំនាញស្រុកពួកធ្វើការប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពីណី។ ចំណែក ជនរងគ្រោះ ដែលជិះម៉ូតូពីក្រោយកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកពួក៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.