ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ​ហែម ​ម៉ាច ​ប្រធាន​ស្ថានីយ៍​ទឹក​ស្អាត​បត់​រការ​ស្រុក​សំរោង​បូម​ទឹក​បឹង​លក់​ឆៅៗ​អ្នក​ប្រើ​ប្រាស់​ថា​ស្អុយ​ដូចទឹក​ត្រាំ​ស្លឹក​ត្នោត​ទ្រាំ​ប្រើ​លែង​បាន តើ​លោក ​កេត ​ព្រុង ​មិន​ដឹង​ឬ​ដឹង​ដែរ​តែ​កន្ទល​ធំ​បន្លំ​ដេក​ជា​មួយ​ការ​បូម​ទឹក​លក់​ឆៅៗបែប​នោះ?


ខេត្តតាកែវ ÷ លោក ហែម ម៉ាច ប្រធានស្ថានីយ៍ទឹកស្អាតបត់រការ ស្រុកសំរោង បូមទឹកបឹងលក់ឆៅៗ អ្នកជាវថា ស្អុយដូចទឹកត្រាំស្លឹកត្នោត ទ្រាំប្រើលែងបាន តើលោក កេត ព្រុង ប្រធាន មន្ទីរសិប្បកម្ម ឧស្សាហ កម្មខេត្តមិនដឹងឬដឹងដែរតែកន្ទលធំបន្លំដេកជាមួយការបូមទឹកលក់ឆៅៗបែបនោះ?

ពលរដ្ឋលើកឡើងទាំងក្តៅក្រហាយថា លោក ហែម ម៉ាច ប្រធានស្ថានីយ៍ទឹកស្អាតបត់រការ ស្រុកសំរោង បូមទឹកបឹងលក់ឆៅៗ អ្នកជាវខ្លះថា ស្អុយដូចទឹកត្រាំស្លឹកត្នោត ទ្រាំប្រើលែងបាន។ ហើយសួរថា តើលោក កេត ព្រុង ប្រធានមន្ទីរសិប្បកម្ម ឧស្សាហកម្មខេត្តមិនដឹងឬដឹងដែរតែកន្ទលធំបន្លំដេកជាមួយការបូមទឹកលក់ឆៅៗបែបនោះ?

ពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតរបស់ស្ថានីយ៍ទឹកស្អាតបត់រកា ស្រុកសំរោង ខេត្តតាកែវ របស់លោក ហែម ម៉ាច ជាប្រធានស្ថានីយ៍ថា៖ លោកម៉ាច រកសុីគ្មានការទទួលខុសត្រូវ អសីលធ៌ម ធ្វើបាបដល់ពួកគាត់ណាស់ដែលជាអ្នកប្រើប្រាស់។ ដោយបានសម្តែងការមួរម៉ៅចំពោះលោក ហែម ម៉ាច ជាម្ចាស់ស្ថានីយ៍បត់រកាយ៉ាងក្រពុលមុខតែម្តង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះតាមរយៈអ្នកសារព័តមានយើង។

ពួកគាត់លើកឡើងថា ពួកគាត់ទ្រាំលែងបានទៀត ហើយចំពោះការរកសុីបែបអសីលធ៌មរបស់លោក ម៉ាច នោះ។ តើឲ្យបន្តប្រើទៀតម៉្តេចកើត បើលក់ទឹកសម្អុយបានបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងនេះ។កូនៗគាត់ រួមទាំងក្រុមគ្រួសារគាត់រាករូស កើតកមរមាស់ព្រោះតែទឹកនោះ ដែលជាហេតុមិនអាចឲ្យជាវប្រើប្រាស់ទឹកសម្អុយនោះតទៅទៀតបានតែម្តង។

ពួកគាត់បន្តថា តើពួកខ្ញុំត្រូវធ្វើបែបណាបើស្ថានីយ៍មានតែមួយ ហើយបូមតែទឹកសម្អុយដូចទឹកត្រាំស្លឹកត្នោតលក់ឲ្យប្រើហើយដឹងតែពីគិតលុយមួយម៉ែត្រ គុប២៥០០រៀលដូច្នេះ?

ពលរដ្ឋដដែលបន្តថា ពួកគាត់មិនចង់និយាយអាក្រក់ ពីនរណាទេបើគេត្រឹមត្រូវនោះ។ ប៉ុន្តែដោយ សារតែទឹកស្អុយប្រើលែងកើតយូរពេកទើបទ្រាំលែងបាន។ ពួកខ្ញុំឆ្ងល់ទើបនាំគ្នាតាមសង្កេតមើលអំពីចង្វាក់ផលិតកម្មផលិតទឹកស្អាតលក់របស់លោកម៉ាចអីនោះម្តង សង្កេតយ៉ាងដឹតដល់មុននិយាយពីគាត់នោះ។ ទីបំផុតរកឃើញថា លោកម៉ាច បូមទឹកបឹងលក់ឆៅៗ គ្មានការចម្រោះទឹកតាមស្តង់ដារ បច្ចេកទេស ឬគ្មានការសម្លាប់មេរោគ ការប្រើក្ល័រ ដូចគេអ្វីនោះទេ។ គាត់ បូមតែពីបឹងកក្វក់ នឹងមានក្លិនស្អុយហើយបញ្ជូនឆ្លងកាត់កន្លែងដែលគ្មានការចម្រោះត្រឹមត្រូវហើយលក់ឲ្យពលរដ្ឋប្រើ គិតតែបានចំណេញកប់ក្តោង ទើបវាស្អុយដូចទឹកត្រាំស្លឹកត្នោតបែបនេះ។

ពលរដ្ឋម្នាក់ដែលសុំមិនឲ្យចេញឈ្មោះបានលើក ឡើងថា ៖ គាត់ឆ្ងល់ណាស់ថា តើគេធ្វើកិច្ចសន្យាអាជីវកម្មផ្គត់ផ្គង់ទឹកដល់ពលរដ្ឋនោះបែបណា?មាន ចែងដើម្បីឲ្យម្ចាស់ស្ថានីយ៍ទទួលខុសត្រូវដូចម៉្តេចខ្លះ? ហេតុអី បានជាលោកម៉ាចនោះគាត់អាចផ្គត់ផ្គង់ទឹកមិនស្អាត ទឹកស្អុយដូចគេត្រាំស្លឹកត្នោតលក់ឲ្យប្រជាជនប្រើក្នុងតម្លៃមួយម៉ែត្រគុប ២៥០០រៀលកើត។ ទង្វើនេះហាក់ដូចជាអសីលធ៌មចំពោះអ្នកជាវពេកហើយមែនទេ? តើលោក កេត ព្រុង ជាប្រធានមន្ទីរឧស្សាហកម្ម សិប្បកម្មខេត្តតាកែវ ដែលជាមេលោក ម៉ាច បានតាមដានលោក ហែម ម៉ាច ជាម្ចាស់ស្ថានីយ៍ទឹកស្អាតបត់រកា ដែលនៅក្រោមការគ្រប់គ្រងរបស់គាត់ ថាតើបានអនុវត្តកាតព្វកិច្ចក្នុងការរកសុីត្រឹមត្រូវដែរឬទេ? ដឹងថាលោក ម៉ាច់ ប្រព្រឹត្តកំហុសយ៉ាងធ្ងន់លើពលរដ្ឋអ្នកប្រើទឹកឬទេ ? បើខុសធ្ងន់ធ្ងរបែបនេះ តើអាចដកសិទ្ធិលោកម៉ាចលែងឲ្យធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកសម្អុយបែបនេះទៀតឬអត់?ឬដឹងដែរតែកន្ទេលធុះបន្លំដេក ក្បាលទំពែកបន្លំកោជាមួយម្ចាស់ស្ថានីយ៍បត់រកាឬទេ? ។

ពលរដ្ឋថា លោកម៉ាចរ កសុីបែបអសីលធ៌មយ៉ាង នេះបានយូរឆ្នាំហើយ តែគាត់មិនទាន់ថា តែជ្រុលពេក ឆ្នាំណាក៏នៅតែបង្កការក្តៅក្រហាយដល់ពលរដ្ឋដែរ។

ពលរដ្ឋដដែលថា លោកម៉ាច មានពេលគ្រប់គ្រាន់ពេកហើយ ដើម្បីកែសម្រួលប្រភពទឹកឲ្យល្អ និង បន្សុទ្ធទឹកលក់តាមស្តង់ដារមុននឹងលក់ចេញ។ ប៉ុន្តែមកពីថ្នាក់លើគាត់ដែរ មិនព្រមបើកភ្នែកមើលនូវសកម្មភាពរកសុីឆ្អិនក្បាលសុីក្បាល ឆ្អិនកន្ទុយសុីកន្ទុយ របស់ស្ថានីយ៍បត់រកាពិសេសថ្នាក់លើលោកមាច់ គឺលោក កេត ព្រុង នោះតែម្តងគឺជាអ្នកធ្វើមិនដឹងឬបានកម្លាំងចិត្តដែលធ្វើអោយលោកម៉ាចអាចលក់ទឹកស្អុយបានរាល់តែឆ្នាំ។

ពលរដ្ឋបន្តថា ពួកគាត់ប្រឹងរកលុយណាស់ទម្រាំបានឲ្យថ្លៃទឹកមួយខែៗ មិនមែនយកលុយដែលប្រឹងរកដោយលំបាកមកទិញទឹកសម្អុយបែបនេះទេណា!។

ចុងក្រោយពលរដ្ឋដដែលសុំអំពាវនាវដល់រដ្ឋមន្ត្រីក្រសួង សិប្បកម្ម ឧស្សាហកម្ម… ឯកឧត្តម ចម ប្រសិទ្ធិ ជួយដុសខាត់ជម្រះក្អែលមន្ត្រីស្មោកគ្រោកនិងឈ្មួញអសីលធ៌មចោលផងឬមេត្តាជួយរកក្រុមហ៊ុនថ្មី ណាដែលមានសក្តានុពលផលិតទឹកស្អាត មានស្តង់ ដារ មកផលិតទឹក នៅបត់រកា ស្រុកសំរោងដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋ ដែលតែងតែដើរតាមការដឹកនាំរបស់សម្តេចតេជោមិនដែលងៀករេផង កុំអោយគេធ្វើបាបរាល់តែឆ្នាំពេក។

លោក កេត ព្រុង ប្រធានមន្ទីរងសិប្បកម្ម ខេត្តតាកែវ មិនអាចសុំបកស្រាយ ជុំវិញបាតុភាព ស្ថានីយ៍បត់រកា របស់លោក ហែម ម៉ាច លក់ទឹកសម្អុយឲ្យអ្នកប្រើប្រាស់បានទេកាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ ទន្ទឹមនិងនោះអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការពីភាគីពាក់ព័ន្ធ៕

ដោយ ÷ ពុទ្ធី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.