ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាលា​វេស​ហ្គេត​អន្តរ​ជាតិ​ខេត្ត​សៀម​រាប​បង្ហាញ​ពិព័រណ៍​អប់រំ​នៃ​ស្នា​ដៃ​សិស្ស​ប្រចាំ​ឆ្នាំ​សិក្សា​២០២២​-២០២៣


ខេត្តសៀមរាប ÷ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នេះសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប បានបើកបង្ហាញការតាំងពិព័រណ៍អប់រំនៃស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ម៉ននី រង្ស៊ី អភិបាលរងខេត្តសៀមរាប និងលោក លោកស្រីតំណាង ប្រធានមន្ទីរ អង្គភាព អង្គការ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និង មាតាបិតាអ្នកអាណាព្យាបាលសិស្សជាច្រើននាក់បានចូលរួមផងដែរ។

លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិសៀមរាប បានមានប្រសាសន៍ថា ដោយមើលឃើញនូវតម្រូវការជាក់ស្តែង ដែលសិស្សានុសិស្សត្រូវសិក្សាទ្រឹស្តីភ្ជាប់ជាមួយនិងការអនុវត្តន៍ជាក់ស្តែងនោះ ទើប គណៈគ្រប់គ្រងសាលា បានផ្តួចផ្តើមគំនិតជាមួយលោកគ្រូ អ្នកគ្រូ បានដឹកនាំរៀបចំ និងបំផុសអោយសិស្សានុសិស្សបានបង្កើតកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ដោយមានទាំង ផ្នែកវិទ្យាសាស្ត្រ ផ្នែកសង្គមសាស្ត្រ ផ្នែកអក្សរសាស្ត្រ ភូមិសាស្ត្រ និងប្រវត្តិសា ស្ត្រ ផ្នែកសិល្បះ និងផ្នែកជា ច្រើនទៀត ដោយមានចំនួនសរុបប្រមាណជិត៥០ក្រុម ដែលមានការឆ្នៃនូវគំនិតឆ្នៃប្រឌិតថ្មី និងប្លែកផងដែរ ។

លោក រ័ត្ន រស្មី បានមានប្រសាសន៍បញ្ជាក់បន្ថែមថាពិធីពិព័រណ៍ស្នាដៃសិស្សនេះ ពិតជាបានបង្ហាញអត្ថន័យ និងអត្ថរសខ្លាំងណាស់ សម្រាប់ ប្អូនៗ ជាពិសេសគឺបង្ហាញពីការសាមគ្គីគ្នាជាធ្លុងមួយ ធ្វើការជាក្រុម និងគំនិតស្រាវជ្រាវឆ្នៃប្រឌិតដើម្បីបង្កើតបានជារូបភាពតាមគំរោងរបស់ក្រុមពួកគេ។

ជាមួយគ្នានេះផងដែរសាលាក៏បានរៀបចំត្រៀមផ្ដល់រង្វាន់និងលិខិតសសើរដល់ក្រុមសិស្សជ័យលាភីដែលនឹងត្រូវបានជ្រើសរើស ដែលមានគំនិតនិងស្នាដៃក្នុងការបង្កើតគំរោង និមួយៗ ដោយមានគណះកម្មការវាយតំលៃ។ ហើយចំពោះការវាយតំលៃពិន្ទុនឹងត្រូវយកពីការឲ្យពិន្ទុពីមហាជនដែលចូលទស្សនា បូកបញ្ចូលជាមួយគណះកម្មការវាយតំលៃផងដែរ ។

លោកស្រី ម៉ននី រង្ស៊ី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាការរីកចម្រើនលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត ក្នុងខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេស គឺផ្តើមចេញពីឆន្ទះដ៏មោះមុតរបស់រាជរដ្ឋាភិ បាល និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង ការកសាងមាតុភូមិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយភាពរីកចម្រើនថ្កុំថ្កើងរុងរឿង។

លោកស្រី ម៉ននី រង្ស៊ី បានបន្តថាការងារអប់រំ គឺជាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្ស ដែលខេត្តសៀមរាបទំាងមូល ត្រូវតែចូលរួម វិនិយោគឱ្យបានខ្លាំងក្លា និងទាមទារជាចាំបាច់ និងបន្ទាន់បំផុតនូវការចូលរួមពី គ្រប់មជ្ឈដ្ឋានជាតិ និងអន្តជាតិ ទំាងក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃ គូរអភិវឌ្ឍ ដើម្បីជួយឱ្យ គោលដៅ នៃការអប់រំ នេះសម្រេចបានជោគជ័យ។ ក្នុងនោះដែរ ការបណ្តុះ បណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងអប់រំសីលធម៌រស់នៅរបស់សិស្ស និស្សិត ទាំងបញ្ញាស្មារតី កាយសម្បទា មនោសញេ្ចត នា និងបំណិនជីវិតគ្រប់បែបយ៉ាង ដែលជាឱកាសដ៏ល្អបំផុតសម្រាប់អភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត នៅក្នុងបរិបទសម័យឌីជីថល។

ក្នុងនាមអាជ្ញាធរខេត្ត លោកស្រី ម៉ននី រង្ស៊ី បានថ្លែងគាំទ្រចំពោះកម្មវិធីសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប ដែលតែងតែប្រារព្ធកម្មវិធីពិព័រណ៍អប់រំស្នារដៃសិស្ស ដើម្បីផ្តល់ឱកាស ដល់សិស្សានុសិស្សបានបង្ហាញនូវស្នារដៃទេពកោសល្យ និងគំនិតឆ្នៃប្រឌិតប្លែកៗ ដែលទាក់ទងទៅនិងមុខ វិជ្ជាពួកគេបានសិក្សាកន្លងមក ។ លោកស្រី ម៉ននី រង្ស៊ី ក៏បានធ្វើការកោតសរសើរចំពោះស្នាដៃក្មួយៗសិស្សនុសិស្សជា ពិសេសក្មួយៗតូចៗ ដែលបានព្យាយាមសហការគ្នានៅក្នុងស្រាវជ្រាវ និងស្វែងរកនូវគំនិតឆ្នៃប្រឌិត ក្នុងបង្កើតឧបករណ៍ និងសម្ភារៈប្រើប្រាស់ ជាច្រើនថ្មីហើយមានសភាពប្លែកផងដែរ។

លោកស្រីអភិបាលរងខេត្តសៀមរាបក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោកនាយក លោកគ្រូ អ្នកគ្រូព្រមទាំងគណៈគ្រប់គ្រងសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប ទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តសៀមរាប ឲ្យមានការរីកចម្រើន និងមានស្តង់ដារមួយល្អគួរជាទីមោទនៈ។ ជាមួយគ្នានោះដែរលោកស្រីក៏បានផ្តាំផ្ញើរដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង មាតាបិតា អណាព្យាបាល សិស្សទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្តខិតខំគាំទ្រ និងបំពេញការងារស្របតាមតួនាទី និង ភារកិច្ច ធ្វើយ៉ាងណាឲ្យការងារអប់រំដល់សិស្សានុសិស្សមានគុណភាពល្អ សំដៅដល់ចរិភាពឲ្យបានល្អ សំដៅធានានូវគុណភាពស្តង់ដារខ្ពស់មានចីរភាព ប្រសិទ្ធ ភាព និង មានឧត្តមភាព ប្រកួតប្រជែងនៅ ក្នុងតំបន់ និងពិភពលោកផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.