ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

បេក្ខភាព​ជា​តំណាង​រាស្ត្រ​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​ជួប​សំណេះ​សំណាល​ជា​មួយ​សមាជិក​សមាជិកា​បក្ស​នៅ​សង្កាត់​ទឹក​វិល ​និង​សង្កាត់​សាលា​កំរើក​ ក្រុង​សៀម​រាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មា ធិការគណបក្សប្រជាជនខេត្ត និងជាបេក្ខភាពឈរ ឈ្មោះជាតំណាងរាស្ត្រ និង លោកជំទាវ ស៊ិន ណម សមាជិកអច្ចិន្ត្រៃយ៍គណបក្សខេត្ត ជាបេក្ខភាពត្រៀមតំណាងរាស្ត្រមណ្ឌលសៀមរាប នីតិកាលទី៧ នៃរដ្ឋសភា បានចុះជួបធ្វើការសំណេះសំណាលជាមួយ បងប្អូន ជាសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា សង្កាត់ទឹកវិល និងសង្កាត់សាលាកំរើក ប្រមាណជាង ១.៧០០នាក់ នៅទីតាំងពីរផ្សេងៗពីគ្នា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់ លោក លោកស្រីជាក្រុមការងារចុះជួយសង្កាត់ទាំងពីរផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានពាំនាំមកនូវសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តសៀមរាប ជូនចំពោះសមាជិក សមាជិកា គណបក្សទាំងពីរសង្កាត់ ក្នុង ក្រុងសៀមរាប ។

ឯកឧត្តម ទៀ សីហា បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំខាងនយោ បាយ ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានកសាង និង សម្រេចបាននូវសមិទ្ធផល ជាប្រវត្តិសាស្រ្តយ៉ាងច្រើន សម្រាប់បុព្វហេតុជាតិ និង ផលប្រយោជន៍ របស់ប្រជាជនកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវដឹងគុណ និង ត្រូវបន្តនាំគ្នាការពារសមិទ្ធផល និងសន្តិភាពឲ្យស្ថិតនៅគង់វង្ស សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយៗទៀត។ សមិទ្ធផលដែលគណ បក្សប្រជាជនកម្ពុជា សម្រេចបាន គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។ ជាក់ស្តែងដូចជាសមទ្ធិផលផ្លូវទាំង៣៨ខ្សែ និង ការស្តារស្ទឹងឡើងវិញ ឲ្យកាន់តែមានសម្រស់ស្រស់ត្រកាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងសង្កាត់ គឺកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន ។ ម៉្យាងទៀតសមទ្ធិផលជាច្រើនទៀត ក៏ស្តែងចេញពីសកម្មជនក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។

ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលជាង ៤០ឆ្នាំនេះ ការដឹកនាំប្រទេសកម្ពុជា គឺមិនអាចខ្វះបានទេ ពីការលះបង់របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ពីព្រោះ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល និងជាប្រវត្តិសាស្រ្ត ក្នុងការផ្សះផ្សារ និងបង្រួបបង្រួមប្រទេសជាតិ ឲ្យរួបរួមគ្នាតែមួយក្រោមដំបូលម្លប់សន្តិភាព របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។

ក្នុងនោះដែរឯកឧត្តមក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងពីរសង្កាត់ ត្រូវចូលរួមជម្រុញដល់សមាជិកក្រុមគ្រួសារ និង បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងអស់ ត្រូវបំពេញ កាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋម្នាក់ ក្នុងការសម្រេចចិត្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន និង គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.