ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកស្រី ​មិថុនា ​ភូថង​ បាន​ប្រកាស​តែង​តាំង​នាយក​រដ្ឋបាល​សាលា​ខេត្ត​កោះកុង​ និង​ណែ​នាំ​ឲ្យ​មន្ត្រី​ត្រូវ​អនុវត្ត​ទៅ​តាម​តួ​នា​ទី ​ដែល​ថ្នាក់​លើ​ប្រគល់​ជូន​ ដើម្បី​បម្រើ​ប្រទេស​ជាតិ​ និង​ប្រពលរដ្ឋ


ខេត្តកោះកុង ៖ នៅ​រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ការប្រកាសឲ្យចូលកាន់ តំណែងនាយករដ្ឋបាលសាលាខេត្តកោះកុង លោក លឹម សុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចប្រកាសតែងតាំងជាបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមាន​ការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់ស្ថាប័ន។

លោក លឹម សុវណ្ណ នាយករដ្ឋបាលថ្មី បានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំខេត្ត ដែល​បាន​សម្រេចផ្តល់ភារកិច្ចជូន លោកបាននឹងខិតខំ អនុវត្តការងារជូនប្រទេសជាតិ ឲ្យស្របទៅតាមច្បាប់ថ្នាក់លើ ថ្នាក់ខេត្តដាក់ជូន ស្របទៅ​តាម​ច្បាប់ ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សេចក្តីណែនាំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលកំពុង​មានជាធរមាន​បានល្អប្រសើរ ជាពិសេស ខិតខំអនុវត្តន៍យកចិត្តទុកដាក់ទៅតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត ហើយប្តេជ្ញារក្សានូវភាពសាមគ្គី សហការជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដោយមិនរើស។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត បានផ្តាំផ្ញើថា មន្ត្រីថ្មី ឬមន្ត្រីចាស់ធ្វើយ៉ាងណាត្រូវអនុវត្ត ទៅតាមតួនាទីជាមន្ត្រីរាជការ ដែលថ្នាក់លើ​បាន​ប្រគល់ជូន ដើម្បីបម្រើប្រទេសជាតិ បម្រើប្រពលរដ្ឋ មិនមែនគិតតែផលប្រយោជន៍ខ្លួនឯងនោះទេ ត្រូវគិតពីប្រទេស និងប្រជា​ពលរដ្ឋជា​ចម្បង។

លោកស្រីថា បានណែនាំឲ្យក្រុមមន្រ្តីនៅជាមួយប្រពលរដ្ឋ ត្រូវចេះជួយពួកគាត់ ក្នុងគ្រាមានបញ្ហាអ្វីមួយដែលកើតឡើងលើពួកគាត់ ហើយ​ត្រូវមានក្រមសិលធម៌ល្អ ជាមន្ត្រីរាជការល្អ ចេះសហការគ្នា សាមគ្គីគ្នា ស្រលាញ់គ្នា ដូចបងប្អូនដូចគ្រួសារតែមួយ ដើម្បីចូលរួម​អភិវឌ្ឍន៍​ខេត្តឲ្យមានភាពរីកចំរើនគ្រប់វិស័យ៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.