ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាកល​វិទ្យាល័យ​ឯក​ទេស​នៃ​កម្ពុជា​(CUS )​សាខា​ខេត្ត​សៀម​រាប​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​ជ័យលា​ភី


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នេះឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីពូកែ គ្រប់កម្រិត ដល់សមណៈនិសិ្សត និង និសិ្សត ចំនួន ២.១៤១អង្គ/រូប ថ្នាក់បរិញ្ញាបត្រ ,បរិញ្ញាបត្ររង និង បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសាខាខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោកលោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកចូលរួមផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ស៊ាន បូរ៉ាត់ បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ ទោះបីជាជម្ងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងនិងត្រូវទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី ក្នុងនោះពាក្យ ស្លោកអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ត្រូវបានគាំទ្រ ដោយប្រជាពលរដ្ឋគ្រប់ទិសទីសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខនេះហើយដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកជោគជ័យ និងការខិតខំទាំងអស់នេះ និង ការដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់ៗថា បានក្លាយជាចលករ និងជាមូល ដ្ឋានដ៏រឹងមាំ លើការអភិវឌ្ឍធនធានមនុស្សប្រកប ដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត ពិសេស ក្នុងពេលដែលកម្ពុជា ឈានចូលទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបន្តថាការរីកចម្រើនសេដ្ឋកិច្ចខាងលើនេះក៏បានធ្វើឲ្យរីកចម្រើនវិស័យអប់រំ បានឈានប្រកប ដោយភាពស្វាហាប់ព្រមៗគ្នា ។ ជាក់ស្ដែងគឺការអភិវឌ្ឍធនធានមនុស្ស ចាប់តាំងពីកម្រិតមត្តេយ្យរហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ជំនាញវិជ្ជាជីវៈ ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា ។ ឯកឧត្តមបានកត់សម្គាល់ផងដែរថា ជាក់ស្ដែងនិស្សិតជ័យលាភីចំនួន២.១៤១អង្គ/រូបនាពេលនេះ គឺជាធនធានមនុស្សដ៏មានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់ចូលរួមបំពេញបន្ថែមទៅលើ ការរីកចម្រើនវិស័យផ្សេងៗសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយអ្នកទាំងនេះនឹងត្រូវចេញទៅបំពេញការងារ តាមជំនាញក្នុងសង្គម តាមរយៈចំណេះដឹង និងចំណេះធ្វើរបស់ខ្លួនទទួលបានពីសាកលវិទ្យាល័យ ដោយយកទៅអនុវត្តជាក់ស្តែង និង ដកពិសោធន៍ផ្ទាល់ និង សិក្សាស្រាវជ្រាវកែលម្អបន្ថែមទៀត ពីអ្នកប្រកបការងារជុំវិញខ្លួន ។ ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជន គឺសំដៅទៅលើការកសាងសមត្ថភាពខាង ចំណេះដឹង ចំណេះធ្វើព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ទន្ទឹមនឹងការលើកស្ទួយគុណភាពខាងសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិ និង វិជ្ជាជីវៈ ដោយគ្មានការរើសអើងខាងយេនឌ័រ រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពសង្គមគត់មត់ ព្រមទាំងផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជន ក្នុងការទទួលការអប់រំទាំងអស់ ។ ក្នុងនោះឯកឧត្តមក៏បានផ្តល់នូវ អនុសាសន៍ល្អៗមួយចំនួន ជាមូលដ្ឋានរឹងមាំ ដល់សាស្ត្រាចារ្យ សមណៈនិសិ្សត និសិ្សតទាំងអស់ ក្នុងការពង្រឹង ពង្រីកនូវគុណភាពអប់រំ ឆ្ពោះទៅលើកកម្ពស់សេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចម្រើន ហើយសមណៈនិសិ្សន និសិ្សតទាំងអស់ ក៏ត្រូវបន្តការសិក្សារបស់ខ្លួន ស្របតាមទិសស្លោក «ការសិក្សារៀនសូត្រគឺធ្វើគ្មានទីបញ្ចប់ទេ»។ ម៉្យាងទៀត យើង គ្រប់រូប ត្រូវរួមសាមគ្គីគ្នា ក្នុងការថែរក្សាសន្តិភាពឲ្យបានគង់វង្សជាអមតៈ និង សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ ។ សូមបញ្ជាក់ផងដែរថាសម្រាប់និស្សិតជ័យលាភីដែលទទួលបានសញ្ញាបត្រនាឱកាសថ្ងៃនេះ មានថ្នាក់បរិញ្ញាបត្ររងចំនួន១៣១អង្គ/រូប , ថ្នាក់បរិញ្ញាបត្រចំនួន ១.៨៨៦អង្គ/រូប និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៩៦នាក់ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.