ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា?


រាជធានីភ្នំពេញ ÷ តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា?

នេះគឺជាសំនួរដែលបុគ្គលមួយចំនួនតែងសួរក្នុងន័យចង់ដឹង និងមួយចំនួនសួរក្នុងន័យដៀមដាមដល់សមត្ថកិច្ច ទាំងពុំមានការស្វែងយល់។

នៅពេលដែលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន គឺត្រូវរាយការណ៍ជូនព្រះរាជអាជ្ញាស្តីពីចំនួនជនសង្ស័យ ដែលបានឃាត់ខ្លួននិងចំនួនវត្ថុតាងដែលបានដកហូត ដោយវត្ថុតាងទាំងអស់ គឺសុទ្ធតែមានកំណត់ហេតុ ទទួលស្គាល់ដោយជនសង្ស័យ និងបានវេចខ្ចប់នៅចំពោះមុខជនសង្ស័យហើយបិទកញ្ចប់នោះជិត មានហត្ថលេខាសមត្ថកិច្ច និងស្នាមមេដៃជនសង្ស័យលើមាត់កញ្ចប់ បន្ទាប់មកសមត្ថកិច្ចត្រូវកសាងសុំណុំរឿង បញ្ជូនជនសង្ស័យរួមនិងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូង ឲ្យបានមុន៤៨ ម៉ោង។

ពេលព្រះរាជអាជ្ញាសាកសួរជនសង្ស័យរួច នឹងធ្វើការចោទប្រកាន់ហើយបញ្ជូនទៅ ចៅក្រមស៊ើបសួរពិនិត្យនិង សម្រេចឃុំខ្លួនបណ្តោះអាសន្ន រីឯវត្ថុតាងមិនទាន់ត្រូវបានហែកកញ្ចប់ភ្លាមនោះទេ គឺត្រូវយកទៅរក្សាទុក ក្នុងឃ្លាំងសុវត្ថិភាព រងចាំរយៈពេលកន្លះខែទៅ១ខែទើបចៅក្រមស៊ីបសួរ ធ្វើលិខិតបង្គាប់ទៅពន្ធនាគារឲ្យនាំខ្លួនពិរុទ្ធជនឬជនសង្ស័យមកពីពន្ធនាគារ និងអញ្ជីញមន្ត្រីនគរបាលយុត្តិធម៌ម្ចាស់ករណី មកបើកកញ្ចប់គ្រឿងញៀននៅចំពោះមុខចៅក្រមជាមួយគ្នា ដើម្បីយកសំណាកមកវេចខ្ចប់នៅចំពោះមុខជនសង្ស័យ រួចបញ្ជូនទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្តរកភាពសុទ្ធនៃគ្រឿងញៀន សម្រាប់ដាក់ជូនលោកចៅក្រមជំនុំជម្រះកាត់ទោសជនសង្ស័យ។

នៅថ្ងៃសវនាការជំនុំជម្រះចៅក្រមយកកំណត់ហេតុខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មកអានឲ្យជនសង្ស័យស្តាប់ អំពីភាពសុទ្ធនៃគ្រឿងញៀនរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ចនិងចំពោះមុខជនសង្ស័យ ហើយជនសង្ស័យផ្តិតមេដៃទទួលស្គាល់ និង សមត្ថកិច្ចចុះហត្ថលេខាក្នុងសៀវភៅរបស់ក្រឡាបញ្ជី រួចទើបធ្វើការកំណត់ថ្ងៃ ឲ្យខាងពន្ធនាគារ នាំជនសង្ស័យមកស្តាប់ការប្រកាសសាលក្រមនិងកំណត់ទោសដែលពួកគាត់បានប្រព្រឹត្ត។

បន្ទាប់ពីជនសង្ស័យត្រូវបានចៅក្រម ជំនុំជម្រះ និងកំណត់ទោសចប់សព្វគ្រប់ នោះវត្ថុតាងគ្រឿងញៀនទាំងអស់ នឹងត្រូវបានយកទៅដុតបំផ្លាញចោល ដែលនៅរាជធានីភ្នំពេញ ច្រើនធ្វើការដុតបំផ្លាញ ក្នុងថ្ងៃ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជារៀងរាល់ឆ្នាំ។

ជាក់ស្តែង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មានការប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀនជិត៦តោន នៅបរិវេណ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមការពារសន្តិសុខ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.