ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អគារមណ្ឌលសុខភាពសៀងណាំកំពង់ភ្លុក១ខ្នងក្នុងឃុំកំពុងភ្លុកស្រុកប្រាសាទបាគងត្រូវបានកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ 


ខេត្តសៀមរាប ÷ អគារមណ្ឌលសុខភាពមួយខ្នងមានទទឹង១៥ម៉ែត្រនិងបណ្តោយ២០ម៉ែត្រ បានបំពាក់សំភារៈបរិក្ខាមួយចំនួនរួមមាន ប្រពន្ឋ័ចំរោះទឹកស្អាត សំភារៈអគ្គីសនី និងបរិក្ខាពេទ្យ តសំយ៉ាប ចាក់ដីបំពេញធ្លាខាងមុខ ដែលចំណាយថវិកាសរុបជិត៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ៧ម៉ឺនដុល្លារជាថវិកាផ្ទាល់របស់ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំនិងលោកជំទាវ និងមួយចំនួនទៀតបានពីសប្បុរសជន សហគមន៍ រដ្ឋបាលឃុំជាដើម។

អគារនេះមានទីតាំងក្បែរសាលាឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង ខេត្តសៀមរាប ចាប់ផ្តើមសាងសង់ ពីខែកក្កដាឆ្នាំ២០១៨ រួចរាល់ជាស្ថាពរនៅខែធ្នូឆ្នាំ២០១៩និងបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នក្នុងឆ្នាំ២០២០ ខណៈពេលដែលសកលលោកជួបបញ្ហាប្រឈមជាមួយវិបត្តិនៃជំងឺកូវីដ-១៩។

មណ្ឌលសុខភាពថ្មីនេះ បានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក ពិន ប្រាកដ អភិបាលរងខេត្ត ព្រមទាំងវត្តមានថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកអភិបាលស្រុក មេឃុំ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចំនួនប្រមាណជាង១.០០០នាក់។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងមានប្រសាសន៍ថា៖ឃុំកំពង់ភ្លុកពីមុនមានតែប៉ុស្តិ៍សុខភាពតូចមួយធ្វើពីឈើបណ្តែតលើផ្ទៃទឹក និងមានសភាពចាស់ទ្រុឌទ្រោមខ្លាំងពិបាកក្នុងការផ្តល់សេវាសុខា ភិបាលជូនប្រជាពលរដ្ឋជាខ្លាំង ដោយមានការទទូចស្នើសុំពីបងប្អូនប្រជាពលរដ្ឋផង និងដោយបានការ យកគិតគូរយកចិត្តទុកដាក់ពីឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តមអ្នកឧកញ៉ា ក៏ទទួលយក និងដោះស្រាយជូននូវអគារថ្មីនេះឡើង។ ក្នុងនាមក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្តក៏បាន ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នក តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ដែលតែងតែបរិច្ចាគធនធាន ផ្ទាល់ខ្លួន ក៏ដូចជាគៀគរសប្បុរសជននានា ដើម្បីបានផ្តល់នូវជំនួយ មនុស្សធម៌ដ៏ថ្លែថ្លា សម្រាប់ប្រជាជនកម្ពុជា ពិសេសខេត្តសៀមរាប ដែលសកម្មភាពទាំងនេះ គឺពិតជាបានរួមចំណែកមួយក្នុងការលើកកម្ពស់ដល់ វិស័យសេដ្ឋកិច្ច សង្គមកិច្ចក្នុងខេត្តផងដែរ ហើយមណ្ឌលសុខភាពថ្មីនេះ នឹងជួយសម្រួលដល់ការលំបាក សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលពីមុនមិនធ្លាប់មាន។

លោក ពិន ប្រាកដ បានស្នើដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ និងមន្រ្តីសុខាភិបាលដែលនៅទីនេះ ចូល រួមថែករក្សាអាគារមណ្ឌលសុខភាពនេះឱ្យបានគង់វង្សយូរអង្វែងតទៅ ព្រោះវាជាទ្រព្យសម្បត្តិរួមរបស់យើងទាំងអស់គ្នា សម្រាប់បំរើសេវាសុខភាពដល់យើងទាំងអស់គ្នា។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋឱ្យគិតគូពីសុខភាព ។សុខភាពល្អផ្តើមពីការរស់នៅប្រកបដោយអនាម័យជាប្រចាំហើយអនាម័យនាំមកនូវសុខភាពល្អដែលជាកត្តាចាំបាច់សម្រាប់ជីវិតម្នាក់ៗនិងជួយកាត់បន្ថយទាំងការចំណាយថវិកាក្នុងគ្រួសារក្នុងការចំណាយទៅលើថ្នាំសង្កូវ និងមិនប៉ះពាល់ដល់ពេលវេលានៃការរកទទួលទាន។

ឯកឧត្តមអ្នកឧកញ៉ា បានមានប្រសាសន៍ថា៖មណ្ឌលសុខភាពថ្មីនេះជាសមិទ្ឋផលមួយក្នុងចំណោមសមិទ្ឋផលនានាជាច្រើនដែលបានបង្កើតឡើងក្នុងខេត្តសៀមរាប និយាយដោយឡែក និងនៅទូទាំងប្រទេសនិយាយជារួម សមិទ្ឋផលធំៗទាំងអស់អាចកើតមាននិងរីកចម្រើនទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិរីចម្រើនលើគ្រប់វិស័យ មិនអាចនឹងគណនាបានអស់ ហេតុនេះ សូមបងប្អូនយាយាតាប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នា ការពារសន្តិភាពមិនត្រូវឱ្យសន្តិភាពនេះត្រូវបានបំផ្លាញដោយជនណាម្នាក់ នោះទេ ទោះជាអស់តម្លៃណាក៏ដោយ និងចូលរួមថែរក្សាការពារនូវរាល់សមិទ្ឋផលទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណាឱ្យ សមិទ្ឋិផលដែលយើងសម្រេចបានដោយឆ្លងកាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះ ឱ្យបានស្ថិតនៅគង់វង្សជាអមតៈឯកឧត្តម សៀង ណាំ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគ្រប់រូប អញ្ជើញទៅបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧នៃរដ្ឋសភានៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តជម្រុញនិងលើកកម្ពស់លទ្ឋិប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.