ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមការងារបក្សសង្កាត់សាលាកំរើកជម្រុញឱ្យសមាជិកសមាជិកាទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានិតិកាលទី៧ 


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅទីស្នាក់ការបក្សសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានរៀបចំពិធី សំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ប្រមាណជាង៣០០នាក់ក្រោមវត្តមានអញ្ជើញចូលរួមរបស់លោកជំទាវ ឡេង លីណា និង លោកឧកញ៉ា ឡេង ប៊ុនគ្រី ដែលជាសប្បុរសជន ក្នុងការជួយឧបត្ថម្ភ ដល់កម្មវិធីដង្ហែរ ក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ដល់គណបក្សសង្កាត់សាលាកំរើក និង លោក ហុង វិបុល្យវណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយមូលដ្ឋានសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រី ប្រធាន-អនុប្រធាន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់សាលាកំរើក ក្រុងសៀមរាបចូលរួមផងដែរ ។

លោក ហុង វិបុល្យវណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្ត ចុះជួយមូលដ្ឋានសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផល និងសមទ្ធិផល ដែលគណបក្សប្រជាជនសង្កាត់សាលាកំរើកអនុវត្តបានក្នុងពេលកន្លងមក លើកិច្ចអភិវឌ្ឍន៍ភូមិ ឃុំសង្កាត់ ព្រមទាំងបានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការបក្សសង្កាត់សាលាកំរើក គ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងការ រួមចំណែកលើការអភិវឌ្ឍន៍មូលដ្ឋានសង្កាត់ ឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្រោមដំបូលសន្តិភាពតែមួយ ក្រៅពីផ្លូវ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃ ថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យសង្កាត់សាលាកំរើក មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ។ ដូច្នេះសមទ្ធិផលនេះគឺកើតចេញ ពីការរួមសាមគ្គីគ្នារបស់សមាជិកគណបក្សប្រជាជន និង សប្បុរសជន ដែលសបញ្ជាក់ពីគោលមាគ៌ានយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះៗ ដូច្នេះយើងគ្រប់រូបត្រូវតែរក្សានូវសន្តិភាពឲ្យបានគង់វង្ស ដើមី្បភាពរស់ នៅសុខសាន្តរបស់យើងគ្រប់រូប ។ ក្នុងនោះលោក ក៏បានលើកនូវគោលការណ៍របស់គណបក្សមួយចំនួន ដើមី្បជាប្រទីពសម្រាប់ក្រុមការងារ និង សមាជិកបក្សយកទៅអនុវត្តចំពោះមុខ ព្រមទាំងបានធ្វើការក្រើនរំលឹកដល់ដល់ក្រុមយុវជនបក្ស ត្រូវធ្វើការណែនាំដល់គ្រប់ក្រុមបក្សភូមិទាំង៧ ធ្វើការគ្រប់គ្រង និង ពង្រឹងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូល ដ្ឋាន និង ក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់សមាជិក និង ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួន ដើមី្ប ឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខ ព្រមទាំងបានធ្វើការផ្តាំផ្ញើ ដល់បងប្អូនសមាជិកទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដើមី្បបន្តការអភិវឌ្ឍន៍ប្រទេស ក្រោមម្លប់សុខសន្តិភាព ។

លោក សាម ឡន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនសង្កាត់សាលាកំរើក ក៏បានធ្វើការថ្លែងអំណរគុណដល់ លោកជំទាវ ឡេង លីណា និង លោកឧកញ៉ា ឡេង ប៊ុនគ្រី ដែលជាសប្បុរសជន ដែលតែងជួយឧបត្ថម្ភគាំទ្រ ដល់គណបក្ស ប្រជាជនកម្ពុជា ដែលបានសបញ្ជាក់ពីភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាស្ថាបនិក មគ្គុទេសក៏ឯក ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព ឯកភាពជាតិពេញលិញ ជូនដល់កម្ពុជា ។ ដើមី្បរក្សាបាននូវសុខសន្តិភាព សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា គ្រប់គ្នាអញ្ជើញទៅ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រមទាំងចូលរួមក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត ដើមី្បគាំទ្រដល់គណបក្សប្រជាជន ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ឲ្យមានភាពជឿនលឿន ។

ក្នុងឱកាសនោះលោកជំទាវ ឡេង លីណា និង លោកឧកញ៉ា ឡេង ប៊ុនគ្រី ដែលជាសប្បុរសជន បានឧបត្ថម្ភថវិកាដល់គណបក្សសង្កាត់ចំនួន៣ពាន់ដុល្លារសម្រាប់ប្រើប្រាស់ក្នុងពេលយុទ្ធនាការឃោសនា និង បានចែកជូននូវវត្ថុកំដរដៃ ដល់សមាជិកសមាជិកាចូលរួម ដោយទទួលបានសារុង ឬក្រម៉ាចំនួន១ និងថវិកាផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.