ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ ហ៊ុន​ ណេង ​ដឹក​នាំ​សមាជិក​ចុះ​ពិនិត្យ​សិក្សា​ការងារ​សន្តិសុខ​ សម្រាប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២៧ ​នៃ​វេទិកា​សភា​អាស៊ី​-ប៉ាស៊ីហ្វិក​ នៅ​ខេត្ត​សៀមរាប​


ខេត្តសៀមរាប ៖ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធាន​អនុគណៈ​កម្មការសន្តិសុខនៃគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានដឹកនាំសមាជិក សមាជីកា នៃ​អនុគណៈកម្មការទទួលបន្ទុកសន្តិសុខ APPF អញ្ជើញចុះជួបប្រជុំការងារជាមួយអាជ្ញាធរខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់ខេត្ត ព្រមទាំងជាមួយនាយកដ្ឋានអង្គរក្សនៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងសាលប្រជុំយីហុប នៃសណ្ឋាគារសុខាសៀមរាប។

ជំនួបនេះធ្វើឡើង ដើម្បីពិភាក្សាលើរបៀបវារៈកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់របស់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅលើទឹកដីអង្គរខេត្តសៀមរាប គឺចាប់ថ្ងៃទី១៤ ដល់ ១៧ ខែមករា ឆ្នាំ២០១៩ ក្រោម​ប្រធានបទការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព (Strengthening Parliamentary Partnership for Peace, Security and Sustainable Development)

ឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា ដើម្បីរៀបចំកិច្ចប្រចាំឆ្នាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សភាកម្ពុជាបានបង្កើតគណៈកម្មការរៀបចំមួយឡើង ដោយមានអនុគណៈកម្មការទទួលបន្ទុកតាមវិស័យផ្សេងៗគ្នាមួយចំនួន ដូចជា
ទី១. អនុគណៈកម្មការទទួលបន្ទុកសន្តិសុខ, ទី២. អនុគណៈកម្មការទទួលបន្ទុកហិរញ្ញវត្ថុ និងផ្គត់ផ្គង់
ទី៣. អនុគណៈកម្មការទទួលបន្ទុកត្រួតពិនិត្យខ្លឹមសារនឹងប្រឹក្សាយោបល់គ្រប់វិស័យរបស់គណៈប្រតិភូសភាកម្ពុជា
ទី៤. អនុគណៈកម្មការទទួលបន្ទុកពិធីការនិងដឹកជញ្ជូន និងទី៥.​ អនុគណៈកម្មការទទួលបន្ទុកព័ត៌មាន និង ICT ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ណេង បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ សូមធ្វើការយកចិត្តទុកដាក់​ក្នុងការផ្តល់សុវត្ថិភាពជូនគណៈប្រតិភូទាំងអស់ដែលនឹងចូលរួមកិច្ចប្រជុំនេះ ព្រមទាំងក្តាប់សភាពការណ៍​ឱ្យបានច្បាស់លាស់​ដូចមាន​ក្នុងផែនការការពារ។ សហការគ្នាឱ្យបានល្អរវាងអាជ្ញាធរខេត្ត និងកម្លាំងទាំងអស់ក្នុងការដោះស្រាយនូវបញ្ហាដែលកើតឡើង នឹងត្រូវទំនាក់​ទំនងជាប្រចាំជាមួយអនុគណៈកម្មការសន្តិសុខពីសភាពការណ៍។

ឯកឧត្តម ហ៊ុន ណេង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាកិត្តិយស និងជាមុខមាត់របស់កម្ពុជាទាំងមូល ដូច្នេះអាជ្ញាធរកង​កម្លំាងប្រដាប់​អាវុធទាំងអស់ត្រូវខិតខំបំពេញតួនាទីរបស់ខ្លួន ដើម្បីឆ្លើយតបការទុកចិត្តរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមបានបន្តថារដ្ឋសភា បានត្រៀម​ជា​ស្រេចក្នុងកា​រផ្តល់កិច្ចសហការជាមួយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីឲ្យដំណើរការកិច្ចប្រជុំនាពេលខាងមុខនោះ ប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យប្រកបដោយសុវត្ថិភាពនិងសណ្តាប់ធ្នាប់ល្អ។

សូមជម្រាបថា APPF មានឈ្មោះជាភាសាអង់គ្លេស «The Asia Pacific Parliamentary Forum» បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ មានសភាប្រទេសចំនួន២៧ជាសមាជិក។សភានៃព្រះរាជាណាចក្រកម្ពុជាបានចូល​ជាសមាជិកពេញ​សិទ្ធិ​នៃវេទិកាសភានេះកាលពីឆ្នាំ១៩៩៥។

បន្ទាប់ពីបានជួបប្រជុំជាមួយអាជ្ញាធរខេត្តសៀមរាប និងកងកម្លំាងនានារួចហើយ ឯកឧត្តម ហ៊ុន ណេង និងសហការី បានអញ្ជើញចុះ​ត្រួតពិនិត្យទីតាំងរៀបចំកិច្ចប្រជុំ និងកន្លែងស្នាក់នៅរបស់គណៈប្រតិភូដោយផ្ទាល់ផងដែរ៕

ដោយ ៖ សិរីបុត្រ


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.