ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ផឹកស៊ីស្រវឹង ជក់បារី បោះកន្ទុយបារីឡើងលើ ប៉ះចំស្បូវបណ្តាលឲ្យឆេះ ផ្អើលពេញ ហាង យីហោ ហាយ វ៉េ 


ខេត្តសៀមរាប ÷ នៅវេលាម៉ោងប្រមាណ១៧ ល្ងាច ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកើតឡើង ដោយសាភ្ញៀវ ចូលផឹកស៊ី ក្នុងកញ្ចុះស្បូវ ហើយស្រវឹង ជោកជាំ បានជក់បារី បោះកន្ទុយបារី ឡើងលើប៉ះចំស្បូវ បណ្តាលឲ្យឆេះ កញ្ចុះ អស់២  ធ្វើឲ្យផ្អើលពេញភោជនីយដ្ឋាន ហាយ វ៉េ និង ត្រូវបានកម្លាំងសមត្ថកិច្ចរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ពន្លត់ បានទាន់ពេលវេលា មិនបានរាលឆេះទៅកញ្ចុះផ្សេងទៀត ស្ថិតនៅផ្លូវចាក់ ប៊ីតុង មុខ វត្ត ស្វាយដង្គំ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមប្រភពពីប្រជាពលរដ្ឋ បានឃើញហេតុការណ៍ ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេកំពុងជិះម៉ូតូតាមផ្លូវចាក់បេតុង បានឃើញ រថយន្តទំនើប ៗ ប្រមាណជា ២ ទៅ ៣ គ្រឿង មកចូលភោជនីយដ្ឋាន ហាយ វ៉េ ដើម្បីផឹកស៊ីសប្បាយ។ ខណៈពេលនោះបានមួយសន្ទុះ ក្រោយមកក៏មានឃើញ អណ្តាតភ្លើងឆេះចេញ ពីកញ្ចុះ ខាងជើងជាប់ហ្នឹងកន្លែងគិតលុយ កណ្តាល ផ្អើលភ្ញៀវ កំពុងផឹករត់ចេញមកក្រៅរហូតស្វាងស្រា ហាក់ដូចជាភ័យ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចខេត្ត បានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍មក កងកម្លាំង មានករណីភ្លើងឆេះ ភោជនីយដ្ឋាន ហាយ វ៉េ   ខណៈពេលនោះ លោកស្នងការនគរបាលខេត្ត បានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យ ចំនួន ២ គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្ត និង ២ គ្រឿងទៀត របស់អាជ្ញាធរជាតិអប្សរា ដើម្បីចេញទៅជួយអន្ដរាគមន៍ បាញ់ពន្លត់ ។ ក្នុងករណី ឆេះភោជនីយដ្ឋាន ហាយ វ៉េ នោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាញ់ទឹកពន្លត់អស់ ចំនួន ១គ្រឿង ហើយក្នុងហេតុការណ៍នេះដែរ បុគ្គលិកភោជនីយដ្ឋាន បានជួយ ទាញស៊ីយ៉ូ និង បំពង់ពន្លត់អគ្គីភ័យរបស់ម្ចាស់ហាង ជួយបាញ់ពន្លត់ ទើបមិនបណ្តាលឲ្យរាលដាលដល់កញ្ចុះផ្សេងៗទៀត ។

ក្នុងករណីអគ្គីភ័យនេះ គឺបណ្តាលមក ភ្ញៀវ ផឹកស៊ីស្រវឹង ជក់បារីហើយ បោះកន្ទុយបារីឡើងទៅលើ ប៉ះចំស្បូវ បណ្តាលឲ្យឆេះឡើង ។ ប្រភពបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចូលទៅសួរនាំម្ចាស់ហាង និងអ្នកបង្កពីមូលហេតុកើតឡើងស្រាប់តែម្ចាស់ភោជនីដ្ឋាន ហាយ វ៉េ  បាន តបមកវិញថាពួកខ្ញុំត្រូវរ៉ូវគ្នាអស់ហើយមិនបាច់សួរ នាំអីច្រើនទេ ឬធ្វើកំណត់ហេតុអ្វីទេឲ្យបញ្ចប់ត្រឹមនេះបានហើយ ៕

ដោយ  ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.