ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម សាយ សំអាល់ យើងត្រូវខិតខំបម្រើពលរដ្ឋឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីពង្រឹងជំនឿទុកចិត្តរបស់ពលរដ្ឋលើការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាកាន់តែខ្លាំង


ខេត្តព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សបន្តចុះពង្រឹងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ស្វែង យល់ពីសុខទុក្ខ និងដោះស្រាយភាពចាំបាច់ដែលជាតម្រូវការនៅតាមមូលដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋកាន់ តែមានជំនឿកាន់តែខ្លាំងថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តទៅជំនាន់ក្រោយទៀត។

ការលើកឡើងរបស់ឯកឧត្ត សាយ សំអាល់ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិ កាលទី៧ ក្នុងដំណាក់កាលទី១ និងទិសដៅអនុវត្តបន្ត។ ក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុនិងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុរួមនិងសមាជិកសមាជិកាទាំងអស់ បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការបើកយុទ្ធនា ការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ដែលនឹងចាប់ផ្តើមបើកពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ការបោះឆ្នោតនាពេលខាងមុខ ពិតជាមានសារៈ សំខាន់ណាស់ ដែលជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការជ្រើសរើសយកមេដឹកនាំខ្លួនពេញចិត្ត ដែលបានរស់នៅ និងជួយប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានចាត់ទុក ការបោះឆ្នោតនេះនឹងធ្វើឱ្យកម្ពុជាយើងមានភាពច្បាស់លាស់ថែមទៀតក្នុងការតម្រង់ទិសការអភិវឌ្ឍប្រទេស ឆ្ពោះទៅកាន់ប្រទេសមានសេដ្ឋកិច្ច ជឿនលឿន ប្រជាជនមានចំណូលខ្ពស់ ហើយជាពិសេស អ្នករស់នៅក្នុងខេត្តព្រះសីហនុ បានទទួលការអប់រំខ្ពស់ មានការងារធ្វើ និងទទួលបានចំណូលកាន់តែប្រសើរ តាមរយៈការអភិវឌ្ឍជឿនលឿននៃប្រទេស ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិក សមាជិកាគណបក្សទាំង អស់ និងប្រជាជនកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងមានស្វាមីភ័ក្តិចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា និងអំពាវនាវសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.