ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គណប្រតិភូក្រសួងបរិស្ថាន កាកបាទក្រហមកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ប្រជុំពិភាក្សាស្តីពីការរៀបចំដាំដើមឈើ នៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ


ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានប្រជុំពិភាក្សាស្តីពីការរៀបចំដាំដើម ឈើ នៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ។

ក្នុងកម្មវិធីដាំដើមឈើខាងនេះមាន ការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមអគ្គលេខាអាស៊ាន ប្រធានប្រតិភូសហព័ន្ធប្រចាំអាស៊ីប៉ាស៊ីហ្វិក, ប្រធាន ឬតំណាង ICRC ប្រចាំប៉ាស៊ីហ្វិក ក៏នឹងចូលរួមដាំដើមឈើជាមួយសម្ដេចប្រធានផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ណែនាំដល់អាជ្ញាធរនិងអ្នកពាក់ព័ន្ធ ត្រូវរៀបចំធ្វើយ៉ាងណា ឱ្យដំណើរការនៃកម្មវិធីប្រព្រឹត្តិទៅដោយរលូន ព្រោះមានគណប្រតិភូជាន់ខ្ពស់ពីបណ្តាប្រទេសនានា មកចូលរួមដាំផងដែរ ។

អង្គប្រជុំបានសម្រេចនៅចំណុចសំខាន់ៗដើម្បីកំណត់ជាផែនការរួម ក្នុងការដាំកូនឈើនេះ គឺ ៖ ការកំណត់ទីតាំងឱ្យបានច្បាស់លាស់ដល់គណប្រតិភូ ការសម្អាតទីតាំងពិធីឱ្យបានស្អាតល្អទៅតាមប្លង់ដែលបានគ្រោងទុក និងការជ្រើសរើសពូជនិងប្រភេទដើមឈើសម្រាប់ដាំ ត្រួតពិនិត្យពីការប្រើប្រាស់ដីនៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ព្រោះទីតាំងនេះជាកន្លែងប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ព្រោះថាទីកន្លែងប្រតិបត្តិនិងគោរពនូវសាសនា ហើយធ្វើយ៉ាងណាអភិវឌ្ឍឱ្យទៅជាកន្លែងឯកភាពសាសនាមួយ ។ កិច្ចការការពារសុខសុវត្ថិភាពដល់ថ្នាក់ដឹកនាំ គណប្រតិភូ និងអ្នកចូលរួម ការសម្អាតបរិវេណនិងអនាម័យឱ្យបានល្អ ដើម្បីត្រៀមទទួលគណប្រតិភូចូលរួម កំណត់ទីតាំងឱ្យបានច្បាស់លាស់ដែលបានដាំ ទៅតាមប្រភេទនៃដើមឈើ អាជ្ញាធរខេត្តកំពង់ស្ពឺត្រូវរៀបចំមូលដ្ឋានខ្លួនឱ្យបានប្រសើរ ពិសេសទីតាំងដែលគណប្រតិភូបានឆ្លងកាត់ ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ថា ការជ្រើសរើសទីតាំងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ក្នុងការដាំដើមឈើនាពេលនេះ គឺជាឱកាសមួយក្នុងការបង្ហាញដល់គណប្រតិភូបណ្តាប្រទេសនានា ដែលបានអញ្ជើញមកឱ្យឃើញនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ និងភាពរីកចម្រើនផ្នែកព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជា ។ លោកជំទាវមានប្រសាសន៍បន្ថែមថា ការដាំកូនឈើនេះជាការ គូសបញ្ជាក់ឱ្យឃើញពីភាពសុខដុមរមណីកម្មខាងផ្នែកសាសនា និងជាផ្នែកមួយនៃការកសាងបន្ថែមទៀតឱ្យតំបន់បន្សល់ទុកជាកេរ្តិ៍មរតសម្រាប់មនុស្សជាតិក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត មិនត្រឹមតែស្វែងយល់ផ្នែកវប្បធម៌ និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ គឺបានទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកំសាន្តនៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ផងដែរ ។

សូមបញ្ជាក់ថា ពិធីដាំដើមឈើនៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ឧទ្យានជាតិព្រះសុរាម្រឹត កុសមៈ គិរីរម្យ តាមការគ្រោងទុកនឹងធ្វើនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមអគ្គលេខាអាស៊ាន ប្រធានប្រតិភូសហព័ន្ធប្រចាំអាស៊ីប៉ាស៊ីហ្វិក, ប្រធាន ឬតំណាង ICRC ប្រចាំប៉ាស៊ីហ្វិក និងមានប្រតិភូដែលជាយុវជននៃសមាគមជាតិនៃបណ្តាប្រទេសចំនួន១១ទៀតចូលរួមដាំជាមួយផងដែរ ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.