ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម នេត្រ ភក្រ្តា “សំឡូតជាព្រៃសម្បូរទៅដោយជីវចម្រុះដែលយើងចាំបាច់ត្រូវ ការពារ និងកុំឱ្យមានអន្ទាក់”


ខេត្តបាត់ដំបង៖ តំបន់ប្រើប្រាស់សំឡូតគឺជាព្រៃសម្បូរទៅដោយជីវចម្រុះដែលយើង ចាំបាច់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ហើយធ្វើយ៉ាងណាកុំឱ្យ អន្ទាក់ចូលមក ក្នុងតំបន់ព្រៃរបស់យើង ។ ក្រៅពីនេះយើងក៏ទប់ស្កាត់មិនឲ្យមានការទន្រ្ទានកាន់កាប់ដីព្រៃខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វដំរី និងជីវៈចម្រុះផ្សេងៗទៀតដែរ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។

ថ្លែងក្នុងយុទ្ធនាការ “អន្ទាក់សូន្យ”ក្នុងដំណាក់កាលទី ២ដែលបានរៀបចំឡើងនា ខេត្ត បាត់ដំបង នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា”បងប្អូនប្រាកដជាបានដឹងហើយថាតំបន់ប្រើប្រាស់សំឡូតដែលក្រសួងបរិស្ថានបានគ្រប់គ្រងមានមន្រ្តីឧទ្យានុរក្សចូលរួមនិងក្រៅពីនេះយើងក៏មានការចូលរួមពីសំណាក់ លោកស្រី អ៊ែន ជីណាចូលី ដែលជាតារាហូលីវូដដ៏ល្បីឈ្មោះរបស់ពិភពលោកផងដែរ។ នេះក៏ជាកិត្តិយសដែលជនល្បីឈ្មោះម្នាក់ដែលមកចូលរួមអភិរក្សព្រៃធនធានធម្មជាតិរបស់យើង។ គាត់ស្រឡាញ់ព្រៃសំឡូតណាស់ គាត់បានដាក់ថវិការរបស់គាត់ចូលរួមគឺដើម្បីអ្វី គឺដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នៅសំឡូត នៅប៉ៃលិន និយាយដោយឡែក និងនិយាយជារួមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន និងបាត់ដំបង ហើយនិងប្រទេសកម្ពុជាទាំងមូល។ ខេត្តបាត់ដំបង និងប៉ៃលិនជាទិសដៅទេសចរណ៍ដ៏សំខាន់ ក្រៅពីមានប្រាសាទ មានអគារពីសម័យរាណក៏ដូចជាទីកន្លែងប្រវត្តិសាស្រ្ត”។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់បន្ថែមថា”ការការពារ និងអភិរក្សរបស់យើងកន្លងមកល្អប្រសើរ។ យើងមិនចង់ឱ្យមានព្រៃហើយអត់មានសត្វនោះទេ ហើយមានសត្វហើយមិនត្រឹមមានតួនាទីជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីទេ វាក៏ជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរទៀតផង”។

ឯកឧត្តម ផេង សិទ្ធី អភិលរង នៃគណៈអភិបាលត្ត បាត់ដំបងបានថ្លែងថា៖ អាជ្ញាធរប្តេជ្ញាចូលរួមលុបបំបាត់នូវការដាក់អន្ទាក់ ដែលជាការបំផ្លាញសត្វព្រៃដ៏មានតម្លៃសម្រាប់ទឹកដីខេត្តបាត់ដំបង។ ជាមួយគ្នាក្នុងព្រៃខេត្តបាត់ដំបងត្រូវតែអស់អន្ទាក់ ព្រមជាមួយគ្នានៅតាមភោជនីយដ្ឋានមិនត្រូវមានការលក់មុខម្ហូបធ្វើពីសត្វព្រៃផងដែរ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.