ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ចាប់មិនចេះអស់ ៖ អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​បញ្ជូន​ជន​សង្ស័យ​ប្រុស​ស្រី​១៩​នាក់ ​ទៅ​តុលាការ​​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី​១៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ​និងក្រាមពណ៌សថ្លា​០៧កញ្ចប់ (ប្រភេទម៉ាទឹកកក)។

មន្ដ្រីអាវុធហត្ថ បានឲ្យដឹងថា ពួកគេទាំង​១៩នាក់នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុង​០៣ខណ្ឌផ្សេងគ្នា បានធ្វើការឃាត់ខ្លួនកាលពី​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះមាន៖

ទី១៖ឈ្មោះ ឈុន សំនៀង ​អាយុ​១៧ឆ្នាំ​, ទី២៖ឈ្មោះ ពៅ ស្រស់ ហៅញ៉ាញ់ ​អាយុ់ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង០៨៖៥០នាទី នៅចំណុច​ផ្ទះគ្មានលេខ ក្រុមទី៦ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លុះដល់វេលាម៉ោង០៩៖២៥នាទី​ថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តឃាត់ខ្លួន​បាន​១២នាក់ថែមទៀត ដែលជាក្រុមរបស់​ពួកគេ​ខាងលើ នៅចំណុច​ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន៖

ទី១៖ឈ្មោះ សំ ចាន់រតនា អាយុ​៣៧ឆ្នាំ​, ទី២៖ឈ្មោះ ដោះ ដាវីត អាយុ​១៧ឆ្នាំ ធ្លាប់ជាប់គុកព្រៃស​១០ខែ (ករណីឆក់)​, ទី៣៖ឈ្មោះ គឹម ហួត អាយុ​១៧ឆ្នាំ​, ទី៤៖ឈ្មោះ ជន សំអាត ហៅសាន្ត ​អាយុ​២៦ឆ្នាំ​, ទី៥៖ឈ្មោះ ផុន សារិត ហៅឃន អាយុ​៣៦ឆ្នាំ ធ្លាប់ជាប់មណ្ឌលព្រៃស្ពឺ​១០ថ្ងៃ​, ទី៦៖ឈ្មោះ ម៉ម ឧសភា អាយុ​៣២ឆ្នាំ​, ទី៧៖ឈ្មោះ កែវ លំហេង ​អាយុ​២៤ឆ្នាំ​, ទី៨៖ឈ្មោះ ម៉ែន រ៉ាឌី អាយុ​២៨ឆ្នាំ​, ទី៩៖ឈ្មោះ កែវ ស្រីញ៉ាញ់ ភេទស្រី អាយុ​២៨ឆ្នាំ​, ទី១០៖ឈ្មោះ វណ្ណ ចាន់ណា ភេទស្រី អាយុ​២៥ឆ្នាំ​, ទី១១៖ឈ្មោះ ញ៉ក់ ស្រីល័ក្ខ ភេទស្រី អាយុ​២៥ឆ្នាំ​ និងទី១២៖​ឈ្មោះ ផាន ភាព អាយុ​៤៥ឆ្នាំ។

ចំណែកជនសង្ស័យ​០៣នាក់​ផ្សេងទៀត ដែលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌមានជ័យ បានឃាត់ខ្លួនក្នុងនោះមាន ទី១៖ឈ្មោះ វី រិទ្ធ ហៅញ៉ាញ់ អាយុ​៣១ឆ្នាំ, ទី២៖ឈ្មោះ ប្រាក់ សំរឹទ្ធ ហៅអូ អាយុ​៣១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៣៖​០០នាទី នៅចំណុច​ផ្លូវបេតុងជិតបន្ទាយឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី៣៖ឈ្មោះ សុខ ណារិន ហៅតង ​អាយុ​១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួន​បានកាលពីវេលាម៉ោង០៩៖​១០នាទី នៅចំណុច​ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការសាកសួរក្រោមវិធានការជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង​១៩នាក់​ខាងលើ បានសារភាពឲ្យដឹងថា ពួកគេ​ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នេះពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបាន​ប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

ដោយ ៖​ សិរីបុត្រ


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.