ខេត្តកោះកុង ÷ ក្រុមការងារនៃអនុសមាសភាគ ១.២ ស្តីពីការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP) កាលពីថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំស្តីពីសេចក្តីព្រាងចុងក្រោយលើកិច្ចព្រមព្រៀង និងការសិក្សាពិនិត្យព្រំប្រទល់ធ្វើបច្ចុប្បន្នភាពសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម។
កិច្ចប្រជុំនេះមានកិច្ចសហការជាមួយ នាយកដ្ឋានជីវភាពសហគមន៍ និងនាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ មន្ទីរបរិស្ថានខេត្តកោះកុង និងមានការចូលរួមពី សំណាក់អាជ្ញាធរឃុំតាតៃក្រោម គណៈកម្មការ និងសមាជិក សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ដែលបានប្រព្រឹត្តទៅនៅសាលាឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង៕