ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឥណ្ឌាប្រារព្ធទិវាកីឡាយោគៈអន្តរជាតិលើកទី៩ នៅក្នុងរមណីយដ្ឋានអង្គរក្នុងគោលបំណងដើម្បីផ្សព្វផ្សាយយុទ្ឋនាការទស្សនាកម្ពុជាឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រមាណជា៥០០នាក់


ខេត្តសៀមរាប ÷ ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមកិច្ចគាំទ្រនិងសហការពីរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំព្រឹត្តិការណ៍ ទិវាយោគៈអន្តរជាតិលើកទី៩” នៅទីលានជល់ដំរី នៃបរិវេណអង្គរធំក្នុងខេត្តសៀមរាប ក្រោមវត្តមានចូលរួមរបស់លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ,ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់ ដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ឋនាការទស្សនាកម្ពុជាឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីហ្វឹកហាត់ផ្នែកផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ ហើយក៏ជាការចូលរួមចំណែកលើកស្ទួយនូវសារសន្តិភាពពិភពលោកស្របតាមគោល ការណ៍របស់ឥណ្ឌា និងពិភពលោកគឺជាគ្រួសារតែមួយ ។

លោក ពិន ប្រាកដ បានចាត់ទុកថា ការរៀបចំឱ្យមានព្រិត្តិការណ៍នេះឡើង គឺជាការចូលរួមចំណែក ដើម្បីផ្សព្វផ្សាយចេញពីតំបន់អង្គររបស់យើងទៅកាន់ពិភពលោក ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាខេត្តសៀមរាបយើង ពីព្រោះថាខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជាគឺជាកត្តាជម្រុញ ដ៏សំខាន់មួយ ក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលបានបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ។ បើទោះបីជាកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ និង បន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរមុនគេ ក្នុងចំណោមប្រទេសសមាជិកជាអាស៊ាន ។ លោកជឿជាក់ថា ព្រឹត្តិការណ៍បែបនេះ នឹងបន្តប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅលើទឹកដីអង្គរជាបន្តទៀត ។

ឯកឧត្តម គុជ បញ្ញាសា មានប្រសាសន៍ថាកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់         សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងជម្ងឺកូវិដ-១៩ ដោយជោគជ័យ ដែលជាគន្លឹះក្នុងការបើកប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញតាំងពីចុងឆ្នាំ២០២១ ។ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិចំនួន ១៧២១៦៦៨នាក់ កើនឡើង៦១៣%, ក្នុងនោះមាន ទេសចរណ៍ឥណ្ឌាចំនួន ២២១០៣នាក់ កើនឡើង ៦៣០%។ នៅឆ្នាំ២០២៣ កម្ពុជានឹងទទួលបានទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុកចំនួន ១៩លាននាក់ ដែលនឹងនាំមកនូវចំណូលជាតិប្រមាណជា ៤ពាន់លានដុល្លាអាមេរិក ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ទិវាយោគៈអន្តរជាតិ ត្រូវប្រារព្ធធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ដែលមានអ្នកចូលរួមរាប់លាននាក់នៅទូទាំងពិភពលោក ហើយទិវានេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នា ប្រធានបទឆ្នាំនេះគឺមនុស្សជាតិ ក៏ដូចជាដើម្បីជម្រុញការផ្សព្វផ្សាយយុទ្ឋនាការទស្សនាកម្ពុជាឆ្នាំ២០២៣ ផងដែរ ។

លោកជំទាវបណ្ឌិត Devyani Khobragade មានប្រសាសន៍លើកឡើងផងដែរថា យោគៈនេះ មានដើមកំណើតនៅប្រទេសឥណ្ឌា ហើយពាក្យថា “យោគៈមកពីពាក្យសំស្ក្រឹត មានន័យថាចូលរួមឬរួបរួម ដែលតំណាងឲ្យការសំយោគគ្នា រវាងចិត្ត កាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខ ដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព ជាពិសេសជាងនេះទៅទៀតនោះ យោគៈ គឺលើកស្ទួយនូវសារសន្តិភាព ក្នុងពិភពលោកស្របតាមគោលការណ៍របស់ឥណ្ឌា ហៅថា “ពិភពលោកគឺជាគ្រួសារតែមួយ” ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥មក ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា តែងតែសហការរៀបចំព្រឹត្តិការណ៍ “ទិវាយោគៈអន្តរជាតិ The International Day of Yoga” នៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈ សំខាន់នេះ បានរៀបចំនៅ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ទទួលបានជោគជ័យយ៉ាងធំធេងរួចមកហើយនៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយមនោះ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.