ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក យ៉ែម លក្ខិណា បានចុះសួរសុខទុក្ខប្រជា ពលរដ្ឋនៅក្នុងឃុំផ្លូវទូក!


ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោក យ៉ែម លក្ខិណា អភិបាលស្រុក នេះបានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាសារ៉ុងផ្តល់ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្លូវទូកចំនួ នជាង៥០០គ្រួសារ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះអោយដឹងថា ក្រុមការងាររដ្ឋបាលស្រុកកំពង់លែង សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយរូបលោកផ្ទាល់បានបន្តចុះសួរសុខទុក្ខ និងនាំយកសម្ភារៈជាសារ៉ុងជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ស្ថិតក្នុងភូមិពាមខ្នង ភូមិថ្នល់ឈើទាល និងភូមិស្លត ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង មានចំនួន ៥២៨គ្រួសារ។

លោកបានបន្តឲ្យដឹងទៀតថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ឬសម្ភារៈប្រើប្រាស់ និងថវិកាជូនដល់ពលរដ្ឋ រស់នៅក្នុងមូលដ្ឋានរបស់លោកគឺមិនមែនធ្វើតែនៅពេលនេះទេក្នុងនាមលោកជាអាជ្ញាធរ និងថ្នាក់ដឹក នាំលោកតែងតែបានយកចិត្តទុកដាក់ពីសុខភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់តាំងពីលោកឡើងកាន់តំណែងជាអភិបាលស្រុកកំពង់លែងមក។

ទាំងនេះក៏ជាការអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរាល់ការប្រជុំម្ដងៗលោកក៏តែងតែក្រើនរំលឹកដល់អាជ្ញាធរគ្រប់មូលដ្ឋានជាប្រចាំ។

ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះដែរ ក្រុមការងារក៏បានជួយផ្ទៀងផ្ទាត់ប័ណ្ណព័ត៌មានសម្រាប់ការបោះឆ្នោតខាងមុខនេះ និងជួយរំលឹកអំពីកាលបរិច្ឆេទ នៃថ្ងៃបោះឆ្នោតដល់ប្រជាពលរដ្ឋដែលពួកគាត់រស់នៅក្នុងមូលដ្ឋានដាច់ស្រយាល ខ្លាចក្រែងមានការភ្លេច ភ្លាំង នៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

ដោយ ÷ ដារ៉ាស្រ៊ុន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.