ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ករណីគ្រោះថ្នាក់ចរាចរណ៍បើកបរក្នុងភាពងងុយដេក


ខេត្តសៀមរាប ÷ នៅវេលាម៉ោង ៤ និង ១០ នាទីព្រឹកថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ត្រង់ចំណុចបង្គោលលេខ ៣៤០ -៣៤១  ក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ  ស្រុកពួក ខេត្តសៀមរាប ដែលបង្កឡើងដោយរថយន្តក្រុង ៤៥ កៅអី ដឹកភ្ញៀវ របស់ក្រុមហ៊ុន រស្មីភ្នំពេញអ៉ិចប្រេស ដឹកអ្នកដំណើរ ខណៈអ្នកបើកបរងងុយដេក មួយភាំង បានរ៉េចង្កូត ក្រឡាប់ស្នាមភ្លោះ បានបណ្តាលឲ្យមានអ្នករងរបួស ធ្ងន់ ស្រាល ១០នាក់ ដែលបង្កឡើងដោយខ្លួនឯង ហើយចំពោះអ្នកបើកបរ បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុកនៅរថយន្ត  ដែលផ្ទុកទៅដោយភ្ញៀវជាតិ និង ជនបរទេសផងដែរ ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ ក៏មានវត្តមានរបស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងមណ្ឌលសៀមរាប បានអញ្ជើញទៅដល់កន្លែងកើតហេតុ ព្រមទាំងបានឲ្យកម្លាំងសមត្ថកិច្ច ប្រញ៉ាប់យករថយន្តសង្រ្គោះបញ្ជូនបងប្អូនរងគ្រោះថ្នាក់ ទៅកាន់មន្ទីរពេទ្យផងដែរ ។

បើតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយខ្លួនឯងនោះ ដោយរថយន្តម៉ាកហ៊ីណូ ពណ៌ លឿង ពាក់ផ្លាកលេខ ភ្នំពេញ3B- 4999 បើកបរពីទិស ខាងកើត ទៅទិសខាងលិចអ្នកបើកបរពុំស្គាល់អត្តសញ្ញាណរថយន្តរបស់ក្រុម ហ៊ុន រស្មីភ្នំពេញ អ៉ិចប្រេស បានក្រឡាប់ធ្លាក់ទៅស្នាមភ្លោះ បណ្តាលឲ្យអ្នករួមដំណើរក្នុងរថយន្ត ទាំង២២ នាក់ ស្រី១២ នាក់ រងរបួសធ្ងន់ ស្រាល ។  ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុកនៅរថយន្ត និង ជនរងគ្រោះនៅកន្លែងកើតហេតុ ។

លោកបានបញ្ជាក់ថា មនុស្ស ប្រុស ស្រី និង ជនបរទេស ហើយក្នុងនោះ មានមនុស្សរងរបួសធ្ងន់ ស្រាល ចំនួន១០ នាក់ (ធ្ងន់ ៣ នាក់ ស្រី២នាក់ -ស្រាល ៤នាក់ (ជនជាតិបរទេស ប្រុស ៣ នាក់ ( អាឡឺម៉ង់ ១ នាក់ ឥណ្ឌា ២នាក់) ត្រូវបានដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពសសរស្តម្ភ ។  លោកបន្ថែមថា-ខូចខាតរថយន្ត១គ្រឿង និង ម៉ូតូ ១ គ្រឿង ដែលផ្ទុកនៅក្នុងរថយន្តក្រុង  ។ក្នុងករណីគ្រោះថ្នាក់ចរាចរនេះ បណ្តាមកពីអ្នកបើកបរងងុយដេក ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែង ដល់កន្លែងកើតហេតុ និងបានរៀបចំ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ពួក រង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់។ រីឯជនបង្ក ជាអ្នកបើកបរ កម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវ ស្វែងរក និង សហការជាមួយ ក្រុមហ៊ុន រថយន្តក្រុង ដើម្បីឲ្យចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់ ៕

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.