ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឃាត់​ខ្លួន​ជនសង្ស័យ​៤នាក់​ប្រើ​ប្រាស់​សារ​ធាតុ​ញឿន​នៅ​សង្កាត់​កាកាប​ទី២


ពោធិសែនជ័យ ៖ កំលាំងល្បាតរបស់នគរបាលរដ្ឋបាលកាកាបទី២ នៃអធិការនគរបាលខណ្ឌពោធិសែនជ័យបានចេញ​ល្បាត​ការពារសុវត្ថភាពជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅវេលាម៉ោង១.០០នាទីថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០១៨ រួមមានលោកអនុសេនីយ៏ត្រី ម៉ៃ រស្មី លោកលោកអនុសេនីយ៏ត្រី សោម សាម៉ាឌី លោកអនុសេនីយ៏ត្រី វ៉ន វិបុល និងលោក ព្រិន្ទបាលទោ ឃីន​ សុខមាន​ បានធ្វើការសហការជាមួយប្រជាការពារភូមិកាកាប បានប្រទះឃើញជន​សង្ស័យ​ចំនួន៤នាក់កំពុងដើរនៅតាមបណ្តោយផ្លូវប៉េតុងភូមិកាកាប សង្កាត់​កាកាបទី២ ខណ្ឌពោធិសែនជ័យ ពេលនេះកំលាំង​សមត្ថកិច្ចយើងមានការសង្ស័យក៏ធ្វើការត្រួតពិនិត្យ និងឆែកឆេរលើខ្លួនជនសង្ស័យពុំមានអ្វីនេះទេ ក្រោយមកសមត្ថកិច្​ចបាននាំខ្លួនជនសង្ស័យទាំង៤នាក់មកប៉ុស្តិនគរ​បាលរដ្ឋបាលកាកាបទី២ដើម្បីសារសួរបន្ថែមតាមនិតិវិធីបន្ត។

ជនសង្ស័យទាំង៤នាក់រួមមានឈ្មោះទី១.ឈ្មោះ ម៉ុន សុខសាន ហៅជាងតោន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​បន្ទុបជួលភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ទី​២.ឈ្មោះ ឈឹម រតនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទុបជួល ក្រុមទី​៨ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ទី៣. ឈ្មោះ រ៉ា នី អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទុបជួល ក្រុមទី​៨ ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ​សែនជ័យ​ និងទី៤.ឈ្មោះ អឿង បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដើរតុការ ស្នាក់នៅបន្ទុបជួល ភូមិក្បាលដំរីទី២ សង្កាត់​កាកាបទី២ ខណ្ឌពោធិសែនជ័យ ។

ក្រោយការសួរនាំនិងពិនិត្យលើទឹកនោមមកគឺរកឃើញមានការប្រើប្រាស់នូវសារធាតុញៀនពិតប្រាកដមែន ដូចនេះកំលាំង​ស​មត្ថកិច្ចនៃនគរបាលរដ្ឋបាលកាកាបទី២ បានកសាងសំណុំរឿងនៃជនសង្ស័យ​ទាំង៤នាក់ទៅអោយ​ផ្នែកជំនាញប្រឆាំង​គ្រឿងញៀននៃអធិការគរបាលខណ្ឌពោធិសែនជ័យ​ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

ដោយ​ ៖ វិចិត្រ

 

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.