ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងអភិបាលរងក្រុង/ស្រុក និងនាយករដ្ឋបាលសាលាស្រុក នៃខេត្តសៀមរាប


ខេត្តសៀមរាប ÷ មន្ត្រីរាជការចំនួន៥៣នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់តំណែងជាអភិបាលរងក្រុង/ស្រុកចំនួន ៤៣នាក់ និងប្រកាសតែងតាំងចូលកាន់មុខតំណែងជានាយករដ្ឋបាលសាលាក្រុង ស្រុកចំនួន១០នាក់កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលសន្និសីទ សណ្ឋាគារ សុខា សៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ព្រមទាំងមេឃុំ ចៅសង្កាត់ និងមន្ត្រីរាជការ ចូលរួមផងដែរ ។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា អស់ លោកលោកស្រីដែលត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងនាពេលនេះ គឺសុទ្ធ សឹងតែជាមន្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព និងមានបទពិសោធន៍ក្នុងការងារដឹកនាំនៅមូលដ្ឋាននាពេលកន្លងមក សំដៅជួយ សម្រួល ពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និង វិសហមជ្ឈការរបស់រាជរដ្ឋាភិ បាល ។

ឯកឧត្តម ក៏បានបង្ហាញការសាទរ ចំពោះលោកអភិបាលទាំងអស់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរងក្រុង ស្រុក និងនាយករដ្ឋបាលសាលាក្រុង ស្រុកនាពេលនេះ ។ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញដល់គណៈអភិបាលក្រុង/ស្រុកទាំងអស់ ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និង ការបែងចែកក្នុងការដោះស្រាយការងារក្នុងមូលដ្ឋានខ្លួន ឲ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានក្រុង ស្រុកនីមួយៗ គឺមានការងារច្រើនត្រូវដោះស្រាយ ។ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខទាំងអស់ ដែលផ្ទុយពីគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។

ឯកឧត្តម ក៏បានជម្រុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវព្យាយាមកសាងសមិទ្ធផលថ្មីៗនៅ ក្នុងមូលដ្ឋានបន្ថែមទៀត ពិសេសការផ្តល់សេវារដ្ឋ បាលសាធាររណៈនៅតាមឃុំសង្កាត់នីមួយៗ ដើម្បី ឲ្យប្រជាពលរដ្ឋទទួលបានសេវាពីអាជ្ញាធរបានលឿន និងទាន់ពេលវេលា។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់អភិបាលរងក្រុង ស្រុក និង នាយករដ្ឋបាលសាលាក្រុង ស្រុក ដែលទើបប្រកាស និង ផ្ទេរភារកិច្ចថ្មី ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលក្រុង ស្រុក ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

ឯកឧត្តមបានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ត្រូវខិតខំពង្រឹង និងទទួលខុសត្រូវ ក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំសង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការ សាលាក្រុង ស្រុកបង្កើនសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និង ត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង។ ម៉្យាងទៀតត្រូវខិតខំស្វែងរកដំណោះស្រាយប្រកប ដោយប្រសិទ្ធ ភាព និង ការទទួលខុសត្រូវខ្ពស់ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និង លិខិតបទដ្ឋាន គតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ។

ឯកឧត្តមក៏បានជម្រុញដល់រដ្ឋបាលក្រុង ស្រុក ត្រូវមានកិច្ចសហការល្អជាមួយ អង្គការសង្គមស៊ីវិលនិងដៃគួរអភិវឌ្ឍន៍ រួមទាំងវិស័យឯកជន ព្រមទាំងជម្រុញដល់ប្រជាពលរដ្ឋ ចូលរួមក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីធ្វើការកែប្រែសោភណ្ឌភាពនៅតាមបណ្តាក្រុង ស្រុកគោលដៅ លើការដាំដុះដើមឈើ ឲ្យក្លាយជាជម្របបៃតង ក្នុងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្ត សំខាន់កសិកម្មទេសចរ ។ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ ជម្រុញប្រជាពលរដ្ឋ ទៅបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានទៅកាន់គ្រប់ការិយាល័យបោះឆ្នោត ព្រមទាំងធ្វើការលើកកម្ពស់ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន ដោយអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ កត្តាសំខាន់លើការបង្ក្រាបឲ្យ ខាងតែបាន ចំពោះក្រុមក្មេងទំនើង ដែលតែងបង្កនូវភាពអសន្តិសុខនៅតាមមូលដ្ឋានទៀតផង ។ ម៉្យាងទៀតចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច

 

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.