ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី


ខេត្តសៀមរាប ÷ ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាក បាទក្រហមកម្ពុជា គម្រប់ខួប៨៧ យាងចូល ៨៨ព្រះវស្សា នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវត្តរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និង ប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ ចំនួន១៣ អង្គ និងនាំយកព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចែកជូនដល់បងប្អូនជាជនពិការ ចាស់ជរាគ្មាន ទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រ អ្នករស់នៅជាមួយមេរោគ អេដ និង គ្រួសារងាយរងគ្រោះ ចំនួ៨៨គ្រួសារ ក្រោមវត្តមានលោកជំទាវ ទៀង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង សហការី រួមអស់លោក លោកស្រីជាអនុប្រធានកិត្តិយសគណៈកម្មាធិការសាខា អនុសាខាស្រុក មន្ត្រីរាជការជាច្រើនរូបទៀតផង ។

បន្ទាប់ពីកិច្ចរបស់លោកតាអាចារ្យ ទៅតាមក្បួននៃពិធីព្រះពុទ្ធសាសនារួចមក ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ លោកជំទាវ ទៀង អេង ទៀ សីហា បានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសំដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូរណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។

លោកជំទាវក៏បានបន្តថាដោយមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតពីសុខទុក្ខនិងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស សំខាន់បងប្អូនជាជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា និងបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឲ្យខិតខំថែទាំសុខភាព និងប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

លោកជំទាវ ទៀង អេង ទៀ សីហា បានពិតទួលថ្វាយព្រះសង្ឃ អាជ្ញាធរមូល ដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាននៅក្នុងមូលដ្ឋានខ្លួន ក្នុងការលុបបំបាត់ទីជម្រកសត្វមូស ដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុន ឈាម គ្រុនចាញ់ និង បើកយុទ្ធនាការការដាក់អាប៊ែបនីតាមផ្ទះ និង យកចិត្តទុកដាក់ចំពោះកុមារតូចៗ អំពីសុខភាពឲ្យបានជាប្រចាំ ។

ក្នុងនោះដែរលោកជំទាវក៏បានរំលឹក និង ពិតថ្វាយដល់ព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋទូទៅ ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ។

ទេយ្យទាននាំយកទៅវេរប្រគេនដល់វត្តរលួស មានគ្រឿងឧបភោគបរិភោគ និង បច្ច័យ សរុប ៣១៥០០០០រៀល(បីលានដប់ប្រាំម៉ឺនរៀល)  ព្រមទាំងបានចែកព្រះរាជអំណោយរបស់សម្តេចម៉ែ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនគ្រួសារងាយរងគ្រោះទាំង៨៨គ្រួសារមកពី៦ឃុំក្នុងស្រុកប្រាសាទបាគង ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ មានអង្ករ មី ត្រីខ ស្ករស អំបិល ប៊ីចេង , ឃីត១កញ្ចប់ និង ថវិកា៥ម៉ឺនរៀលផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.