ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​នាយ​ឧត្តម​សេនីយ៍ ​សៅ ​សុខា ​ប្រកាស​សាង​សង់​ទី​លាន​បាល់​ទាត់​ស្តង់​ដា​នៅ​តាម​សាលា​​រៀនគ្រប់​ខេត្ត​-រាជធានី​​ឲ្យ​រួច​ក្នុង​ឆ្នាំ​២០១៩ ​និង​​ជួន​​ប្រាក់​ខែ​​​គ្រូ​បង្វិក​ក្នុង​ម្នាក់​២​លានរៀល​


ខេត្តព្រះវិហារ ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ​មេបញ្ជាការកងរាជ អាវុធហត្ថលើ ផ្ទៃប្រទេស និងជា​ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ប្រកាសថា នឹងធ្វើការសាងសង់ទីលានបាល់ទាត់ស្តង់ដា នៅតាមសាលា រៀននានា​តាម​បណ្តា​ខេត្ត-រាជធានី ឲ្យរួចក្នុងឆ្នាំ២០១៩ ហើយពិសេសជាងនេះ គឺសហព័ន្ធកីឡាបាល់ទាត់នឹងឧបត្ថម្ភប្រាក់ប្រចាំខែ ដល់ លោកគ្រូ​អ្នកគ្រូបង្វិកក្នុងម្នាក់ៗ ថវិកា២លានរៀលក្នុងមួយខែ។

ការប្រកាសបែបនេះរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើឡើងក្នុងឱកាស​អញ្ជើញចូលរួមក្នុងកម្មវិធី សម្ពោធទីលានបាល់ទាត់ នៅក្នុង វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ និងបើកការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនក្រោមអាយុ១៥ឆ្នាំ យុវជនក្រោមអាយុ១៧ឆ្នាំ និងការប្រកួតបាល​ទាត់នារីឆ្នាំ២០១៨ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ​ការប្រកួតជម្រើសជើងឯកយុវជន អាយុក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងប្រកួត​ជម្រើសជើង​ឯក​បាល់ទាត់នារី ឆ្នាំ២០១៨នេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៅ ក្នុងគំរោងការអភិវឌ្ឍ​បាល់ទាត់ថ្នាល បាល់ទាត់យុវជន ដែលសហព័ន្ធកីឡា បាល់​ទាត់កម្ពុជាបានដាក់ចេញ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំ២០១៧។

នាយឧត្តមសេនីយ៍ បានបន្តថា នោះគឺការពង្រីកហេដ្ឋរចនាសម្ព័ន្ធបាល់ទាត់ និងផែនការអភិវឌ្ឍន៍បាល់ទាត់ឆ្ពោះទៅកាន់​ខេត្ត ទាំង២៥រាជ ធានី-ខេត្ត ហើយតាមរយៈការប្រកួតនេះ គឺយើងបានជ្រើសរើសនូវកីឡាករឆ្នើម សម្រាប់រៀបចំជាក្រុមជម្រើសជាតិចេញ ទៅប្រកួត ក្នុង ក្របខ័ណ្ឌបាល់ទាត់ ដែលរៀបចំដោយ សមាគមបាល់ទាត់អាស៊ីអាគ្នេយ៍ AFF ការប្រកួតបាល់ទាត់ទ្វីបអាស៊ី AFC ឬ​បាល់ទាត់អន្តរជាតិ ដែលរៀបចំដោយ FIFA។

នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា ការប្រកួតនៅពេលនេះ គឺមានសារៈសំខាន់ក្នុងការដុសខាត់ជំនាញបច្ចេកទេសកីឡាករ កីឡាការិនី និងឱកាសសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សផ្នែកបាល់ទាត់ ដូចជាគ្រូ អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេសរដ្ឋបាល។ល។ សហព័ន្ធ កីឡា​បាល់ទាត់កម្ពុជា មកទល់ពេលនេះ មានគ្រូ១០០នាក់ទូទាំងប្រទេស ដែលក្នុងមួយខេត្តមានគ្រូ៤នាក់ ទទួលបណ្តុះបណ្តាល កីឡាករ ចំនួន២ក្រុម ដែលក្នុងក្រុមនីមួយៗ មានកីឡាករ២៥រូប។

ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបន្ទុកឧបត្ថម្ភប្រាក់បៀវត្សន៍ សម្ភារហ្វឹកហាត់ ព្រមទាំងការបណ្តុះ បណ្តាលជំនាញ បច្ចេកទេស ដល់គ្រូទាំង១០០នាក់​ជាប្រចាំ។ ដោយគោរពតាមគោលការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការតាំងចិត្តបម្រើ ប្រជាជន របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កម្មករនិយោជិកទាំងឯកជនទាំងរដ្ឋ។

នាយឧត្តមសេនីយ៍ សៅ សុខា បន្ថែមថានៅទីនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាអង្កការក្រៅរដ្ឋាភិបាល ដែលបានប្តេជ្ញា​ចិត្តយ៉ាងខ្លាំងតាម​គោលនយោបាយដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន គឺរាជរដ្ឋាភិបាល ហើយក្នុងនាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពី ខែមករា ឆ្នាំ២០១៩ ទៅដោយផ្អែកលើតម្លៃគុណសម្បត្តិ ឬផ្នែកគុណភាពគ្រូ ត្រូវតែបានបណ្តុះបណ្តាលប្រឡងទទួលបានសញ្ញាបត្រ ហើយ ធ្វើការ​គ្រប់ពេលម៉ោងកំណត់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងពិនិត្យឧបត្ថម្ភប្រាក់ប្រចាំខែ ក្នុងម្នាក់២លានរៀលបន្ថែម លើប្រាក់ខែ​ដែល​រដ្ឋាភិបាលផ្តល់ឲ្យ។

សូមបញ្ជាក់ថា ការប្រកួតបាលទាត់ជ្រើសរើសជើងឯកយុវជនក្រោមអយុ១៥ឆ្នាំ ក្រោមអាយុ១៧ឆ្នាំ និងប្រកួតជ្រៀសរើសជើង​ឯកបាល់ទាត់​នារីឆ្នាំ២០១៨នេះ គឺមានរយៈពេលរហូត៤ខែ ចាប់ផ្តើមពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នៅខេត្តព្រះវិហារ ហើយ​បញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៩ នៅខេត្តបន្ទាយមានជ័យ ហើយកីឡាករ កីឡាការនី ដែលត្រូវប្រកួតពេលនេះមាន៦៦ក្រុម មានកីឡាករ កីឡាការិនី សរុប ១,៦៥០នាក់ផងដែរ៕

ដោយ ៖ សិរីបុត្រ


Filed in: កីឡា, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.