ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

គ.ជ.ប ខេត្តសៀមរាបបើកវគ្គបណ្តុះម្មវិធីបណ្តុះបណ្តាលស្តីពី”ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”សម្រាប់ការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប(គ.ជ.ប)បានបើកវគ្គបណ្តុះបណ្តាល ជូនដល់សមាជិក គ.ខ.ប មន្តី្រល.គ.ធ.ខ.ប តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដែលស្តីពី”ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាពេលនោះដែរលោក អ៊ាម ស៊ីណា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការខេត្តបានមានប្រសាសន៍ថា៖ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតថ្មី និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្តីពីការបោះឆ្នោតនានា ចាប់តាំងពីឆ្នាំ២០១៦ មក គ.ជ.ប បានរៀបចំចាត់ចែងនិងគ្រប់គ្រងការងារ ចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតទទួលបានលទ្ធផលជោគជ័យ និងប្រកប ដោយវិជ្ជាជីវៈខ្ពស់ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។ ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ ត្រូវបានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោតថាប្រព្រឹត្តទៅដោយ ជោគជ័យ ដោយសេរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដាអន្តរជាតិ និងថាបានដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ល។ ហើយជោគជ័យនៃការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ។

លោក អ៊ាម ស៊ីណា បានបន្តទៀតថាផ្អែកតាមបទពិសោធន៍ មេរៀនពិសោធន៍ពីការបោះឆ្នោតមុនៗ និងជោគជ័យនៃការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំង លទ្ធផលនៃ អង្គសន្និបាតបូកសរុបការងារបោះឆ្នោតកន្លងទៅនេះ គ.ជ.ប បានពិនិត្យ និង កែលម្អការងារ បច្ចេកទេសបោះឆ្នោតមួយចំនួន សំដៅលើការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈការអនុម័តបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយបានធ្វើការកែសម្រួលលក្ខខណ្ឌបច្ចេកទេសក្នុងការបំពេញ និងប្រើប្រាស់ទម្រង់ កំណត់ហេតុនៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ព្រមទាំងបន្ថែមយន្តការ ត្រួត ពិនិត្យ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅគ្រប់ដំណាក់កាលតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីជាជំនួយ និងជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ជាមួយនិងលទ្ធផលដែលមន្ត្រីបោះឆ្នោតបានធ្វើ ប្រមាណ វិធីដោយដៃ ឬដោយម៉ាស៊ីនគិតលេខ ។

លោកប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការខេត្ត បានបញ្ជាក់ថាគ្រប់ដំណាក់កាលទាំងអស់នៃការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្តតែងតែយកចិត្តទុកដាក់លើ ការងារកសាង និងពង្រឹងសមត្ថភាពមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធអំពី នីតិវិធីដែលត្រូវអនុវត្ត តាមរយៈការបើកវគ្គបណ្តុះបណ្តាលនៅគ្រប់កម្រិត ដែលរួមមាន វគ្គ បណ្តុះបណ្តាលនៅថ្នាក់ខេត្ត នៅតាមមណ្ឌលប្រមូលផ្តុំតាមក្រុង ស្រុក និងនៅថ្នាក់ឃុំ សង្កាត់ ។ ហើយ វគ្គបណ្តុះបណ្តាលនាពេលនេះត្រូវបានរៀបចំជាពិសេសគណៈកម្មការខេត្តរៀបចំការបោះឆ្នោត គ្រូបង្ហាត់ ល.ធ.ខ.ប និងមន្ត្រី ល.ធ.ខ.ប ដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្ដល់ការបណ្តុះបណ្តាលបន្តនៅតាមគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត នាពេលខាងមុខសំដៅជំរុញ និងធានាឱ្យដំណើរការបោះឆ្នោតនាពេលខាងមុខ ទទួលបានជោគជ័យ គោរពតាមច្បាប់បទបញ្ជ និងនីតិវិធីនៃការបោះឆ្នោត ប្រកបដោយភាពចាស់ទុំ ក្នុងបរិយាសល្អទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ។

លោក អ៊ាម ស៊ីណាក៏បានមានប្រសាសន៍ ណែនាំដល់សិក្ខាកាមទាំងអស់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឱ្យយកចិត្តទុកដាក់ ចំពោះការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេសនិងត្រូវឈ្វេងយល់បន្ថែមឱ្យបានច្បាស់ លាស់អំពីច្បាប់, បទបញ្ជា, នីតិវិធីសម្រាប់ការបោះឆ្នោត, និងបទប្បញ្ញត្តិ នៃលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និងរបៀបប្រើប្រាស់កម្មវិធីថ្មីៗដែល គ.ជ.ប. បានធ្វើបច្ចុប្បន្នភាព ដែលមានកម្មវិធីសំខាន់ៗជាច្រើនផងដែរ។សូមបញ្ជាក់ថាគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបើកវគ្គបណ្តុះ បណ្តាល ស្តីពី”ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត”សម្រាប់ការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលនេះគឺមានរយៈពេលចំនួន២ថ្ងៃគឺចាប់ពីថ្ងៃទី១៥ដល់១៦ខែមិថុនាឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី តំណាងគណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ សមាជិក គ.ធ.ខ.ប និងមន្ត្រីនៃល.គ.ខ.ប បានអញ្ជើញចូលរួមជាសិក្ខាកាមសរុបចំនួន ៧៩ នាក់ ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.