ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាបអំពាវនាវអោយប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា


ខេត្តសៀមរាប ÷ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់នៅក្នុងឃុំស្រណាល និងឃុំរោងគោ ស្ថិតនៅស្រុកក្រឡាញ់ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដោយកុំជឿតាមការញុះញង់របស់បុគ្គលិកណាម្នាក់ដែលបានអំពាវនាវមិនឱ្យទៅបោះឆ្នោតឱ្យសោះ ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានមានប្រសាសន៍ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម ហើយជានិច្ចកាលថ្នាក់ដឹកនាំទាំងអស់មិនភ្លេចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែផ្តាំផ្ញើសួរសុខទុក្ខគ្រប់ពេលវេលាដែលរូបឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំដទៃៗទៀតចុះមកជួបផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានពន្យល់ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយល់អំពីអ្វីដែលរាជរដ្ឋា ភិបាលបានខិតខំប្រឹងប្រែងរំដោះនិងអភិវឌ្ឍប្រទេសជាតិ តាំងពីបាតដៃទទេរពីគំនរផេះផង់ ពីក្នុងរបបខ្មែរក្រហម ហើយបាន រីកចម្រើនលូតលាស់គួរឱ្យស្មានមិនដល់ដូចសព្វថ្ងៃដែលអ្វីៗទាំងអស់នេះគឺដើម្បីតែប្រជាជននិងប្រទេសជាតិ ដែលជាឆន្ទៈប្តូរផ្តាច់របស់ប្រមុខរាជរដ្ឋាភិបាលយើង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារសន្តិភាព ដែលបានកសាងមកទាំងលំបាក និងការពារនូវអ្វីដែលជាសមិទ្ធផលរបស់សង្គមជាតិ ដែលបានកសាងរួមគ្នា ខណៈរាជរដ្ឋាភិបាល នឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗជាច្រើនផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ/ឃុំទាំងអស់ ដែលតែងតែគាំទ្រ និងបានបោះឆ្នោតជូនប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ចំពោះ សុខ ទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា រួមគ្នាការពារ ថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយឲ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នា ទាំងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍ ។

នៅក្នុងការចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនាពេលនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារខេត្តចុះជួយឃុំ និង អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.