ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំចំនួនពីរនៃស្រុក្រឡាញ់


រាជធានីភ្នំពេញ ÷ នៅថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អមដំណើរដោយក្រុមការងារខេត្តចុះជួយឃុំ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំចំនួនពីរ របស់ស្រុកក្រឡាញ់គឺឃុំសំបួរ និងឃុំកំពង់ថ្លូវ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៣ពាន់គ្រួសារ ។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបបានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុ កោណ ទៅលើការងារអាទិភាពជាច្រើនក្នុងគោលដៅបន្តពង្រឹងកិច្ចអភិវឌ្ឍប្រកបដោយចីរភាពទូទាំងប្រទេស ដោយឡែកស្រុកក្រឡាញ់នេះក៏ទទួលបានពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅមូលដ្ឋាន ដើម្បីបង្រួមគម្លាតពីទីក្រុងទៅទីជនបទ ព្រមទាំងបានធ្វើឱ្យតំបន់ជនបទ និងទីប្រជុំជន ដែលមានជាអាទិ៍ សាលារៀនតាំងពីកម្រិតមត្តេយ្យរហូតដល់កម្រិតឧត្តមសិក្សា មណ្ឌលសុខភាព មន្ទីរពេទ្យ ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្សារលក់ដូរ អគ្គិសនី ព្រះវិហារ ទីវត្តអារាម ស្រះទឹក ប្រឡាយ អណ្តូងទឹក អាង ស្តុកទឹក បង្គន់អនាម័យសាធារណៈ និងឯកជន បណ្តាញផ្លូវគមនាគមន៍ ស្ពាន អគារស្នាក់នៅ មធ្យោបាយបង្កបង្កើនផល និង ផលិតកម្មផ្សេងៗ ។ល។ឯកឧត្តម ក៏បានមានលើកឡើងផងដែរពីការខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមកដោយបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងរហូតមានការអភិវឌ្ឍន៍រីក ចម្រើនមកដល់ពេលនេះពិសេសឈរលើគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបង្រួបបង្រួមជាតិផ្សះផ្សារជាតិនាំមកនូវសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍលើគ្រប់វិស័យមកដល់សព្វថ្ងៃ។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ/ឃុំទាំងអស់ ដែលតែងតែគាំទ្រ និងបានបោះឆ្នោតជូនប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រជាពលរដ្ឋស្គាល់ច្បាស់ និងជឿទុកចិត្ត ដោយតែងបានចងចាំក្នុងចិត្តជាប់រហូតមកថា ជាអ្នកសង្គ្រោះជីវិត, ការពារជីវិត និងរំដោះប្រទេសឱ្យ រួចផុតពីសង្គ្រាម ដោយបាននាំកម្ពុជាមកកាន់ត្រើយសន្តិភាព សុភមង្គល និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ចំពោះ សុខ ទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តម មានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ច្បាស់ណាស់ កម្ពុជាពិតជាមានមោទនភាព និងកិត្យានុភាពជាតិ ជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិ ជាក់ស្ដែង ក្នុងអំឡុងសកលលោកទាំងមូលជួបវិបត្តិធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ សម្តេចបានស្វះស្វែងរកវ៉ាក់សាំងយកមកចាក់ការពារជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស បន្ថែមពីនេះ កម្ពុជាក៏បានទទួលជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូកនិងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ ទៀតផង ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានបន្ថែមថា៖ការអភិវឌ្ឍលើសមិទ្ឋផលនានានៅគ្រប់ទីកន្លែងអាចរីកចម្រើនទៅបានគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសក៏ឯកក្នុងការផ្សះផ្សារ និងបង្រួបបង្រួមជាតិឱ្យរស់នៅក្រោមដំបូលសន្តិភាពតែមួយ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នា ការពារថែរក្សាសន្តិភាព មិនត្រូវឲ្យសន្តិភាពនេះ បំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា អ្នកដែលនាំមកនូវសុខសន្តិភាព វឌ្ឍនភាព វិបុលភាពជូនប្រជាពលរដ្ឋកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ទៅបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នាគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវពិនិត្យ និងត្រៀមឯកសារពាក់ព័ន្ធ ដូចជាអត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ឬក៏លិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោតបានស្របតាមច្បាប់ដែលគ.ជ.ប បានកំណត់ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.