ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម រ័ត្ន ស៊្រាង រំជួលចិត្ត ជាមួយទឹកចិត្ត អ្នកភូមិក្រាំងស្វាយ!


រាជធានីភ្នំពេញ ÷ នាព្រឹក ថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណសាលាបុណ្យភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជា មួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា ក្នុងភូមិក្រាំងស្វាយ និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន អនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងជាចៅសង្កាត់ព្រែកកំពឹស ព្រមទាំងឯកឧត្តម លោក លោកស្រី ក្រុមការងារអមដំណើរ គណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ លោកនាយកសាលាទាំង០៣ក្នុងសង្កាត់យុវជនសង្កាត់សរុបមានចំនួន១,៤២៥នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និង ការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេចតេជោ ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅមុខប្រកប ដោយសុខសន្តិភាពនិងជោគជ័យជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះកម្ពុជាទាំងមូល មានមោទកៈភាពខ្លាំងបំផុត ដែលសម្តេចបានដឹកនាំប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងបានរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២  ដែលខ្មែរធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិ ស៊ីហ្គេម៦៤ឆ្នាំ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ទទួលបានការភ្ញាក់ផ្អើល និងការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ កក្រើកពិភពលោក ប្រកប ដោយមោទកភាព។ ដូច្នេះទោះក្នុងកាលៈទេសៈណាក៏ដោយ យើងទាំងអស់គ្នា គឺត្រូវចងចាំជានិច្ចនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេច តេជោ ហ៊ុន សែន ដែលសម្តេច ធ្លាប់បានយកជីវិតធ្វើជាដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតបានរំដោះជីវិតប្រជា ជនកម្ពុជា នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ឲ្យរួចផុតពីរបប វាលពិឃាតដ៏ឃោរឃៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយ  សម្តេចតេជោ ជាស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជាមគ្គុទ្ទេសក៍ឯក ដែលបាននាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជាពុំធ្លាប់មានជាង ៥០០ឆ្នាំ ក្រោយសម័យអង្គរ។ សម្តេចជាមេដឹកនាំដ៏ឆ្នើម ដែលបានដឹកនាំកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសក្នុងកាលៈទេសៈនៃការរាតត្បាត នូវជំងឺឆ្លងកូវីដ-១៩ សម្តេចតេជោ បានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ-១៩ បានស្តារនូវ ស្ថានភាពកម្ពុជា ឲ្យវិលមករកភាពប្រក្រតី យ៉ាងឆាប់រហ័សសង្គ្រោះជីវិតប្រជាជនកម្ពុជាជាលើកទី២បន្ទាប់ ពីថ្ងៃ៧មករា ១៩៧៩ ។

ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បាននាំយកខោអាវកីឡា ចំនួន ៥៦៨កំប្លេ និងបាល់ចំនួន១៥គ្រាប់ យកទៅប្រគល់ ជូនដល់សាលាចំនួន០២ គឺវិទ្យាល័យ+ អនុវិទ្យា ល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស និងសាលា បឋមសិក្សា កែវមុនី ដើម្បីចែកជូនដល់សិស្សានុ សិស្សរស់នៅក្រៅមូលដ្ឋានសង្កាត់ព្រែកកំពឹស ដែលបានមកសិក្សា ក្នុងសាលាទាំង០២នោះ រីឯប្អូនៗកុមារនិងសិស្សនិស្សិត ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ត្រូវបានឯកឧត្តម រ័ត្ន ស៊្រាង ធ្វើការចែកជូនតាមភូមិគ្រប់ៗគ្នារួចជាមុនហើយ។

ព្រមជាមួយគ្នានេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានទទួលអំណោយផ្លែមានមួយកន្រ្តកពីលោក ទ្រី គឹមអៀង ពលរដ្ឋ ក្នុងភូមិក្រាំងស្វាយ ធ្វើឲ្យឯកឧត្តម មានការរំជួលចិត្តជាខ្លាំង ដែលសកម្មភាពនេះ បង្ហាញពី ទឹកចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងការស្រឡាញ់ចូលចិត្ត ឯកឧត្តម ដែលជាក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយរូបផងដែរ។

បន្ទាប់ពីចប់កម្មវិធីសំណេះសំណាល ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានចុះពិនិត្យលូរំដោះទឹកមួយកន្លែង ជាប់មាត់ស្ទឹងព្រែកជីកតាហោ ដែលខូចខាត ដើម្បីដោះស្រាយជួសជុល ឱ្យដំណើរការប្រើប្រាស់បានឡើងវិញបាន ធានាទប់ទឹកជំនន់ពីស្ទឹងកុំឱ្យហូរចូលលិច លង់ក្នុងភូមិ៕

យោង #PhnomPenhGRK

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.