ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ត្រីសង្ឃខេត្តសៀមរាបនិមន្តដឹកនាំពុទ្ធបរិស័ទដាំកូនឈើក្នុងបរិវេណវត្តកំបោអរស្រុកជីក្រែងខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ ព្រះធម្មានុរក្សញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណកិត្តិយស ព្រះសមុហ៍គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តប្រាសាទច័ន្ទរង្សី(វត្តគោកចាន់)បាននិមន្តដឹកនាំព្រះគ្រូចៅអធិការវត្តនានាក្នុងខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទ បានយកកូនឈើចម្រុះចំនួន២០០ដើមទៅដាំនៅក្នុងបរិវេណវត្តមហាអម្ពវ័ន្ត(ហៅវត្តកំបោអរ)ដែលស្ថិតនៅក្នុងស្រុកជីក្រែងនិងព្រមទាំងបាននាំយកនូវកន្ទេលចំនួន២០ដុំទៅជូនដល់មណ្ឌលសុខភាពខ្វាវ ដែលស្ថិតនៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបផងដែរ ។

ព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាឱ្យដឹងថាធនធានធម្មជាតិមានសារៈសំខាន់សំរាប់ជីវិតរបស់មនុស្សសត្វទាំងអស់នៅលើពិភពលោកទាំង មូលពីព្រោះធនធានធម្មជាតិបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់មនុស្សសត្វដូចជាជំរក ចំណីអាហារ និងខ្យល់អុកស៊ីសែនជាដើម។ ជាពិសេសធនធានធម្មជាតិអាចស្រូបយកទឹកភ្លៀង ការពារខ្យល់ព្យុះ ផ្តល់ជាខ្យល់ដងើ្ហម និងការពារមិនឱ្យកើតមានភាពរាំងស្ងួតនៅលើភពផែនដីនេះផងដែរ។

ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក៏បានមានសង្ឃដីកាឱ្យដឹងបន្ថែមទៀតថាការចូលរួមដាំកូនឈើរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទនាពេលនេះគឺជាគំរូដ៏ល្អទៅដល់យុវជនដល់កុមារដល់ប្រជាពលរដ្ឋ និងសាធារណជនឱ្យចេះឈឺឆ្អាលអំពីបញ្ហាព្រៃឈើ បញ្ហាធនធានធម្មជាតិ ជាពិសេសឱ្យចេះស្រលាញ់ ហើយចូលរួមអភិរក្ស និងលើកកម្ពស់កិច្ចការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើងផងដែរ ។ ហើយព្រះអង្គពិតជាមានអារម្មណ៍សប្បាយចិត្តដែលបានចូលរូមចំណែកដាំកូនឈើនៅទីនោះហើយ ណាមួយយើងអាចជួយសង្គ្រោះធនធានធម្មជាតិដែលបានបាត់បង់ទៅ ដោយងាកមកដាំឡើងវិញដើម្បីឱ្យមានធនធានធម្មជាតិឡើងវិញនៅកម្ពុជា តាមរយៈការចូលរួមចំណែកដាំដើមឈើបន្តិចបន្តួចតាមដែលអាចធ្វើទៅបាន។

ព្រះអង្គក៏បានអំពាវនាវ សុំឱ្យពុទ្ធបរិស័ទនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការចូលរួមបណ្តុះគំនិត ចេះស្រឡាញ់ធម្មជាតិ និងចូលរួមដាំដើមឈើបន្ថែមទៀតដើម្បីបានរួមចំណែកការពារធនធានធម្មជាតិពីការបម្រែបម្រួលអាកាសធាតុ និងចូលរួមទប់ស្កាត់ការកើនឡើងនូវកម្តៅផែនដីដែលបច្ចុប្បន្ននេះអាកាសធាតុប្រែប្រួលមិនទៀងទាត់ដោយសារការបាត់បង់នូវធនធានធម្មជាតិជាច្រើនផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ព្រះគ្រូចៅអធិការវត្តទាំងអស់ព្រមទាំងពុទ្ធបរិស័ទដែលជាសប្បុរសជនក៏បាននិមន្តនិងអញ្ជើញនាំយកនូវកន្ទេលចំនួន២០ដុំទៅប្រគល់ដល់មណ្ឌលសុខភាពខ្វាវ ដើម្បីទុកសម្រាប់ប្រើប្រាស់ចាំបាច់នៅក្នុងមណ្ឌលសុខភាពផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.