ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កុមារាសិស្សសាលាម្នាក់ ត្រូវបានរថយន្តដឹកទឹកកកបុកស្លាប់ ខណៈកំពុងជិះកង់ចេញពីសាលាទៅផ្ទះវិញ


ខេត្តសៀមរាប ÷ កុមារាជាសិស្សសាលាម្នាក់ ត្រូវបានរថយន្តដឹកទឹកកកមួយគ្រឿងបុកបណ្ដាលឲ្យស្លាប់ ខណៈដែលកុមារាខាងលើកំពុងជិះកង់ចេញពីរៀនត្រឡប់ទៅផ្ទះវិញ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០ :០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងភ្លើងស្តុកវត្តដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

បើតាមមន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៍ស ពាក់ផ្លាកលេខ ២AE.៨៤៧៧ ជារថយន្តដឹកទឹកកករបស់ក្រុមហ៊ុន អុីវ៉ា បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រួមនឹងអ្នករួមដំណើរម្នាក់ទៀតដែលជាព្រូឡាន ឈ្មោះ ជ័យ ជៀន ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបណ្តោះអាសន្នភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប។ ពេលកើតហេតុរថយន្តខាងលើបានធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ បានកៀកង់មួយគ្រឿង ពណ៍ទឹកប្រាក់ ជិះដោយ ឈ្មោះ ជា ឌីវីម៉ីរ៉ាលដាវីដ ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិវត្ដស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យដួលចូលក្រោមរថយន្តកិនស្លាប់តែម្ដង។

មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងទៀត ក្រោយកើតហេតុអ្នកបើករថយន្តបង្ករបានរត់គេចខ្លួនបាត់។ ចំពោះមូលហេតុដែលបានបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីរថយន្ត វ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នវត្ថុតាំងរួមមានរថយន្តបង្ករ និងកង់ ត្រូវបានជំនាញកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ និងស្វែងរកជនបង្ករ ដើម្បីដោះស្រាយបន្ត។ ចំនែកឯសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.