ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក គង់ សំរេច ប្រធាន​គយ​ស្រែអំបិល​ទទួល​បាន​លាភសក្ការៈ​ពី​ទំនិញ​គិត​ពន្្ធច្រើន​ប្រភេទ


កោះកុង៖ តាមប្រភពពីមន្រ្តីគយស្រែអំបិលសុំមិនបញ្ចេញអត្តសណ្ណញបានអោយគេហរទំព័រ រស្មីក្រុងយើង www.skynews.com ដឹងថា ជារាងរៀលថ្ងៃទំនិញជាច្រើនគ្រប់ប្រភេទដែលដឹកតាមកប៉ាលឆ្លងកាត់តាមកំពង់ ផែស្រែអំបិល និងរថយន្តដឹកទំនិញធំៗរាប់សិបគ្រឿងទៀតដែលឆ្លងកាត់ ដែនសមត្ថកិច្ចស្រែអំបិល ភាគច្រើនមិនបានត្រួតពិនិត្យ និងបង់ពន្ធអោយគ្រប់គ្រាន់ចូលរដ្ឋទេ ។ ប្រភពបានបន្ថែមថាដោយសារទំនិញសំរុកចូលពីប្រទេសថៃកាន់តែច្រើនឡើង នាំអោយការប្រមូលពន្ធនាំចូលលើសផែនការរំពឹងទុកជាកក្តានាំអោយមន្រ្តីគយឆ្លៀតស្វែងរកលាភសក្ការៈពីតួនាទីស្នូលរបស់ខ្លួន ដោយប្រើប្រាស់វិធីរៀបចំលិខិតបង់ពន្ធមិនត្រឹមត្រូវតាមទំនិញជាក់ស្តែង ។

ជាពិសេសឆ្លៀតឱកាសរកស៊ីក្រៅបញ្ជីរដ្ឋ ដោយមានការឃុបខិតត្រូវរូវគ្នាជាមួយក្រុមឈ្មួញទុច្ចរិតដែលគេស្គាល់ឈ្មោះ ឡុង ម៉េង យាយរ៉ា និងតាឈីម ដោយបានប្រើប្រាស់គ្រប់រូបភាព ដើម្បីបន្លំពីប្រភេទទំនិញ ដែលត្រូវបង់ពន្ធថ្លៃ មកដាក់ទំនិញបង់ពន្ធទាបវិញ ព្រមទាំងប្តូរបរិមាណពីចំនួនច្រើនមកចំនួនតិច ដែលធ្វើអោយការបង់ពន្ធអស់តិច មិនសមាមាត្រនិងចំនួនទំនិញពិត។ ការប្រើរូបភាពបន្លំបែបនេះ បានធ្វើអោយក្រុមឈ្មួញ និងមន្ត្រីគយចំណេញទាំងសងខាង និងសល់លុយក្រោមតុសម្រាប់ចែកគ្នាជារៀងរាល់ថ្លៃ ដែលជាហេតុធ្វើអោយបាត់បង់ប្រាក់ចំណូលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

ទាក់ទងនិងការលេចធ្លាយរឿងមិនល្អនៃការប្រមូលពន្ធក្រៅបញ្ជីនេះ លោក គង់ សំរេច ប្រធានការិយាល័យគយនិងរដ្ឋករស្រែអំបិល បានមានប្រសាសន៏ប្រាប់ក្រុមអ្នកសាព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៨ ដោយបដិសេធទាំងស្រុកថា លោកពុំដែលបានអនុញ្ញាតអោយប្រើរូបភាពប្រមូលពន្ធដោយបន្លំ ដូចការលើកឡើងនេះទេ ប្រសិនបើមានការគេងបន្លំមែនមិនអាចធ្វើការប្រមូលប្រាក់ពន្ធបង់ចូលថវិការជាតិលើសផែនការឡើយ៕

ដោយ ៖ វិចិត្រ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.