ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ជឹម ស៊ីថា អធិការ​ខណ្ឌ​ដង្កោ​កំពុងស្វែងរក​ការ​សម្រប​​សម្រួល​​ជាមួយ​គ្រួសារ​យោធា ​ដែល​ត្រូវ​កូន​ចៅ​អស់​លោក​ព្យាយាម​បាញ់​សម្លាប់​ដោយ​គ្មាន​កំហុស​?


រាជធានីភ្នំពេញ៖ គួរបោះបង់វប្បធម៍ដ៏អាក្រក់លើវិធានការបាញ់ដោយគ្មានហេតុផលទៅលើជនរងគ្រោះក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ខណៈ​ប្រទេស​គ្រប់គ្រងដោយច្បាប់ ហើយយកការសូមទោសមកជំនួសជីវិតមនុស្សអោយសោះ..? ការប្រើប្រាស់អាវុធគឺជាវិធាន​ការចុង​​ក្រោយ ដែលអាច​ធ្វើរង​គ្រោះដល់ពលរដ្ឋ សមត្ថកិច្ច ប៉ះពាល់អាយុជីវិតមនុស្ស តែករណីកន្លងទៅ នគរបាលខណ្ឌដង្កោ​អនុវត្តខុសនីតិវិធី​បំពាន​លើជនរងគ្រោះ ស្ទើរបាត់បង់ជីវិត ទើបឈានដល់វិធានសុំទោស។

យោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ និងសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានអះអាងថា លោក ជឹម ស៊ីថា អធិការខណ្ឌ កំពុងព្យាយាម​សម្របសម្រួលបញ្ចប់រឿង ជាមួយក្រុមគ្រួសាររបស់យោធាឈ្មោះ ឯល ស៊ឹមសុភ័ក្រ ដែលរងគ្រោះដោយកូនចៅ​នគរបាលខណ្ឌដង្កោ​ដេញ​បាញ់ឲ្យ​រងរបួស និងបង្កើតជារឿងថា តដៃសមត្ថកិច្ចទៅវិញនោះ។

ជនរងគ្រោះ លោកអនុសេនីយ៍ឯក ឯល ស៊ឹមសុភ័ក្រ ជាមន្ត្រីយោធានៃអគ្គបញ្ជាការដ្ឋានកងអង្គរក្សផ្ទាល់ សម្តេចតេជោ ត្រូវក្រុមនគរបាល​ខណ្ឌដង្កោ ដេញបាញ់ឲ្យរងរបួស និងវាយទាត់ធាក់បន្ថែមរហូតរងរបួសធ្ងន់ធ្ងរ អាចប្រឈមការពិការអស់មួយជីវិត ព្រោះតែក្រុម​នគរបាល​ខណ្ឌ​ដង្កោ ចោទថា ជាមុខសញ្ញាចោរ និងជួញដូរគ្រឿងញៀន ហ៊ានបាញ់តដៃជាមួយសមត្ថកិច្ចលោក។

ប៉ុន្តែចុងក្រោយនេះ មានការផ្សាយបកស្រាយរបស់ជនរងគ្រោះ តាមសារព័ត៌មាន ទើបមហាជនដឹងពីការពិតថា ជនរងគ្រោះ ជនមនុស្ស​ស្លូតត្រង់ មិនបានបាញ់តដៃនគរបាលអ្វីឡើយ គឺនគរបាលជាអ្នកជិះដេញបាញ់ជនរងគ្រោះ ដែលគេនិយមហៅកាត់ថា យុទ្ធនាការ​កៀប​ស៊ីស្របច្បាប់។ ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន ជាឪពុកបង្កើតជនរងគ្រោះ បានប្រាប់ សារព័ត៍មាន ថា៖ សំណុំ​រឿងកូនប្រុសលោកនេះ លោកបានប្រគល់ជូន នាយឧត្តម សេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការកងអង្គរក្ស សម្តេចតេជោ ជាអ្នក​ដោះ​ស្រាយ ព្រោះជនរងគ្រោះ គឺជាមន្ត្រីកងអង្គរក្សសម្តេច ស្ថិតក្រោមការគ្រប់គ្រងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្ទាល់។

លោកឧត្តមសេនីយ៍ឯក ឯល វណ្ណថន បានបន្ថែមថា៖ ចំពោះមុខសំណុំរឿងនេះ ត្រូវបានបញ្ជូនទៅខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីរងចាំការដោះស្រាយគ្នាសិន។

យោងតាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរទេព្យកាល់ម៉ែត្រ ក្រោយពីវេជ្ជ​បណ្ឌិតបាន​ជួយសង្គ្រោះជីវិត និងវះកាត់រួចរាល់នាវេលារំលងអធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដែលនៅក្នុងថ្ងៃនោះលោក ជឹម ស៊ីថា បានមក​សួរសុខទុកជនរងគ្រោះនៅក្នុងមន្ទីរពេទ្យ ដើម្បីលោមសមាជិកក្រុមគ្រួសារ កុំប្តឹងពីកំហុសអាក្រក់របស់ក្រុមខ្លួន។

ជនរងគ្រោះ លោកអនុសេនីយ៍ឯក ឯល ស៊ឹមសុភ័ក្រ ត្រូវវេជ្ជបណ្ឌិត រកឃើញថា បានរបួសបែកឆ្អឹងផាលត្រកៀកខាងស្តាំ ដែលប្រឈមកា​រ​ពិការ​ជាអចិត្រៃយ៍ ដោយសារត្រូវនឹងគ្រាប់កាំងភ្លើងអាកា៤៧ របស់មន្ត្រីនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជារបស់លោកអធិការ ជឹម ស៊ីថា។

សូមជម្រាបជូនថា ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការបាញ់ប្រហារជាច្រើនគ្រាប់ ប៉ុន្តែត្រូវ១គ្រាប់ ត្រង់ត្រកៀក និងធ្លាយភ្លៅខាងស្តាំ និងចាប់វាយបន្ថែម ឲ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចម្ដុំផ្សារដីថ្មី សង្កាត់ស្ទឹងមាន​ជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ ឯល ស៊ឹមសុភ័ក្រ កំពុងសម្រាក់ព្យាបាលរបួសនៅក្នុងមន្ទីរកាល់ម៉ែត ដែលជើងខាងស្តាំ​របស់​លោកមិនអាចកម្រើកបានឡើយ ក្រោយពីការវះកាត់អបដែករួចមក។ លោកបានមានប្រសាសរៀបរាប់ថា នាវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លោកនិងមិត្តភក្តិ២នាក់ទៀត បានទៅហូបបាយជុំគ្នា នៅក្នុងហាង១ ក្នុងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតដល់វេលារសៀល ទើបត្រឡប់​មកផ្ទះរៀងៗខ្លួនវិញ ដែលនៅពេលកំពុងធ្វើដំណើរនោះ ស្រាប់តែមានមន្ត្រីនគរបាល​ខណ្ឌដង្កោមួយក្រុមប្រដាប់​ដោយអាវុធ​អាការ​គ្រប់ដៃ បាន​ជិះម៉ូតូមកស្ទាក់លោក ប៉ុន្តែលោកមិនឈប់ ដូច្នេះពូកគេដេញបាញ់សម្លាប់តែម្តង។

ចំពោះករណីបាញ់ប្រហារនេះ ក្រុមសាច់ញាតិបានចាត់ទុកថា ជាទង្វើអាក្រក់បំផុតរបស់នគរបាលខណ្ឌដង្កោ ហើយពួកគេចាត់ទុកថា ជា​សកម្មភាពកៀបស៊ី ដោយចោទប្រកាន់ជនរងគ្រោះពីបទល្មើសផ្សេងៗ តាមតែអំពើចិត្ត។

ដោយឡែកប្រភពផ្សេងទៀត បានបង្ហើបឲ្យដឹងថា៖ ករណីបាញ់ប្រហារនេះ កើតឡើងក្រោមបញ្ជាពីមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ ដែលមិន​សប្បាយ​ចិត្តចំពោះលោក ឯល ស៊ឹមសុភ័ក្រ និងមិត្តភក្តិរបស់ខ្លួន នៅពេលហូបបាយនៅក្នុងហាងដូចគ្នា ដូច្នេះក៏បញ្ជា​ឲ្យមន្ត្រីនគរបាល​ខណ្ឌដង្កោដេញ​បាញ់សម្លាប់ពួកគេចោល ដោយចោទប្រកាន់ថា ជាករណីជួញដូរគ្រឿងញៀន និងលួចរថយន្តរបស់អ្នកដទៃ។ ប្រសិន​មានតម្រុយពិរុទ្ធភាពដូចប្រភពខាងលើ លោកអធិការនគរបាលខណ្ឌដង្កោ ប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់៕

ដោយ៖ សិរីបុត្រ


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.