ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ពោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ


ខេត្តព្រះសីហនុ ÷ ពិធីអបអរសាទរខួបលើកទី៧៤ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ភោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ត្រូវបានប្រព្រឹត្តទៅក្រោម អធិបតីភាព លោកជំទាវ ឌិត នីតា សាយ សំអាល់, ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ, លោកជំទាវ ថៃ វិឡាល័យ ឌិត ទីណា, លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើននាក់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នា សាលាមត្តេយ្យធនធានក្រុងព្រះសីហនុ។

នាឱកាសនោះ លោកជំទាវ ឌិត នីតា បានរម្លឹកពីសាវ តារនៃសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២០ មានស្ថានភាពខុសពីបច្បុប្បន្ន ដោយមិនទាន់មានសមិទ្ធផលនានាដូចថ្ងៃនេះទេ ប៉ុន្តែក្រោមការគិតគូរ និងឧបត្ថមគាំទ្រខ្ពស់ពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានធ្វើឱ្យសាលានេះប្រែមុខមាត់ថ្មី ជាមួយសមិទ្ធផលនានា កំណើនសិស្ស បរិស្ថានសាលាល្អ ហើយនាពេលថ្មីៗនេះ សាលាទទួលបានជ័យលាភីជាបន្តបន្ទាប់រួមមាន «ជ័យលាភីសាលាមេត្រីបរិស្ថាន ឆ្នាំ២០២២» និង «ជ័យលាភីសាលារៀនស្អាត» សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចំណាត់ថ្នាក់លេ ខ៣ ទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវ បានចាត់ទុកថា មត្តេយ្យ សាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលកុមារឱ្យលូតលាស់លើផ្នែករាងកាយចំណេះដឹង បញ្ញា ស្មារតី ស្របតាមគោលនយោបាយនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីវ័យកុមារ រហូតដល់មនុស្សពេញវ័យ។

ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា ដែលបានខិតខំបំពេញការងារយ៉ាងល្អ ដើម្បីការរីកចម្រើនរបស់សាលា សម្រាប់ជាថ្នាលបណ្ដុះបណ្ដាលកុមារក្នុងក្រុងព្រះសីហនុ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដែលមានឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាប្រធាន បានដឹកនាំការងារទាំងឡាយប្រែក្លាយសាលាឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ។ លោកជំទាវ ក៏បានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការកសាងនូវសមិទ្ធផលទាំងឡាយនៅក្នុងសាលា ដើម្បីជាឧត្តមប្រយោជន៍ដល់ការសិក្សារៀនសូត្រនិងការលូតលាស់របស់កុមារដែលជាក្តីសង្ឃឹម និងអនាគតរបស់ប្រទេសជាតិ។

គួរបញ្ជាក់ថា សាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៨៧។ សមិទ្ធផលនានា លេចចេញជារូបរាងឡើង ក្រោមការឧបត្ថមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ឌិត នីតា សាយ សំអាល់ និងក្រោមគំនិតផ្តួចផ្តើមគាំទ្ររបស់ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសប្បុរសជននានា។ សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យសាលាមត្តេយធនធានក្រុងព្រះសីហនុ មានការរីចម្រើន ក្នុងនោះចំនួនសិស្សបានកើនឡើងជាង៣ដង ពីជាង២០០ នាក់ ទៅ៧២៨នាក់ និងទទួលបានជ័យលាភីជាបន្តបន្ទាប់៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.