ព័ត៌មាន​ទាន់ហេតុការណ៍
ក្រុមការងារលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្តសកម្មភាពចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ក្នុងខេត្តសៀមរាប! - អាជ្ញាធរជាតិអប្សរារៀបចំពិធីបួងសួង និងរាប់បាត្របើកព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំទី៣ - ព្រំប្រទល់ជាប់គ្នា តែវាសនាផ្លូវខុសគ្នា ផ្លូវភូមិពព្រេងឃុំស្ពឺ ផ្លូវក្រាលកៅស៊ូ ផ្លូវភូមិកំណប់ ភូមិត្រពាំង សង្កែ ឃុំគគីរធំ ជង្ហុកធំៗ - អង្គកឋិនទានមហាសាមគ្គី ដង្ហែរទៅវត្តប្រាសាទ គោកចកទទួលបានបច្ច័យចំនួនជាង៤២លានសម្រាប់កសាងសមទ្ធិផលនានាក្នុងវត្ត - បច្ច័យជាង១៣០លានរៀលទទួលបានពីអង្គកឋិនទានមហាសាមគ្គី ផ្តួចផ្តើមដោយឯកឧត្តម សៀង ណាំ ត្រូវបានគណៈកម្មការវត្តទុកសម្រាប់ជួសជុលដំបូលព្រះវិហារ - រដ្ឋបាលខេត្តសៀមរាបសហការជាមួយក្រសួង ផែនការ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជំរុញការប្រើប្រាស់យន្តការគ្រប់គ្រងមតិជំទាស់និងសំណូមពរ - រដ្ឋបាលខេត្តកែប ប្រារព្ធមិទ្ទិញរំលឹកខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធ ពលខេមរភូមិន្ទឆ្នាំ២០២៣ - ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺរលាកពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ! - គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀម រាបបានបើកកិច្ចប្រជុំពិភាក្សាលើប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យ! - ប្រជាពលរដ្ឋងាយរងគ្រោះប្រភេទក្រ១ ចំនួន៥០ គ្រួសារ នៅឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
0

សិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំបច្ចេក ទេសស្តីពី ការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ក្នុងព្រះរាជាណាចក្រកម្ពុជា


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកអង្គសិក្ខាសាលាផ្សព្វផ្សាយ គោលការណ៍ណែនាំបច្ចេកទេស ស្តីពី ការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំមន្ទីរសាធារណការនិង ការិយាល័យគ្រប់គ្រងទឹកកខ្វក់ មកពី២៤ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១២៣នាក់ ក្រោមវត្ថមានរបស់ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអស់លោក លោកស្រីប្រធាននាយកដ្ឋាន នាយករងរដ្ឋបាលខេត្តមន្ត្រីសាលាខេត្ត ក្រុងផងដែរ ។

ឯកឧត្តម សួន ភារិទ្ធ ក៏បានលើកឡើងថា អង្គសិក្ខាសាលានេះ ក្នុងគោលបំណងនៃការរៀបចំចងក្រងសៀវភៅ គោលការណ៍ណែនាំបច្ចេកទេស ខាងលើនេះ គឺផ្តល់នូវគោលការណ៍ វិធីសាស្ត្រ និងស្តង់ដារ ការណែនាំបច្ចេកទេសចាំបាច់នានា ដែលសមស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ សៀវភៅនេះត្រូវកំណត់ប្រើប្រាស់ជាឯកសារគោល សម្រាប់រៀបចំនូវផែនការអភិវឌ្ឍ និងការសិក្សាគម្រោងដើម្បីសាងសង់ ប្រតិបត្តិការ និងការថែនាំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យមានសង្គតិភាពបច្ចេកទេស ។ ឯកឧត្តមបានបន្តទៀតថា វិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីផ្តោតលើការកែលម្អបរិស្ថាន និងការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋ។ ដោយទទួលបានគាំទ្រជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញបច្ចេកទេស JICA បានពួតដៃគ្នារៀបចំសៀវភៅ គោលការណ៍ណែនាំបច្ចេកទេស ស្តីពីការធ្វើផែនការ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាជំនួយនិងផ្តល់ការណែនាំបច្ចេកទេស នៅក្នុងការរៀបចំធ្វើផែន ការអភិវឌ្ឍ និងការសិក្សាគម្រោងប្រព័ន្ធទឹកកខ្វក់ ។

ឯកឧត្តមក៏បាន គូសបញ្ជាក់ថា ក្នុងបរិបទនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែធ្វើការងារយ៉ាងសកម្ម និងមមាញឹក ជាមួយភាគីពាក់ព័ន្ធនានា រួមទាំងស្ថាប័នជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗ ក្នុងការស្វះស្វែង រកនូវដំណោះស្រាយចាំបាច់ រួមទាំងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការរៀបចំនូវគោលនយោ បាយយុទ្ធសាស្ត្រ ឯកសារបច្ចេកទេស និងបទដ្ឋាន គតិយុត្តិ ចាំបាច់ សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រងទឹកកខ្វក់ និងសំណល់រាវនេះអាចធ្វើទៅបានប្រកប ដោយ បរិយាប័ន្ន មានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តភាព។ ម៉្យាងទៀត ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ វិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ នឹងលើកកំពស់គុណភាពជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងទីប្រជុំជន តាមរយៈការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ឲ្យកាន់តែប្រសើរឡើង ដែលជួយលើកកម្ពស់ការអភិវឌ្ឍក្នុងទីក្រុង ។

ក្នុងអង្គសិក្ខាសាលានោះដែរ ក៏មានធ្វើបទបង្ហាញ អំពីសកម្មភាពលទ្ធផលគ្រប់គ្របប្រព័ន្ធលូទឹកកខ្វក់ និង ការសាងសង់ ថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ របស់នាយកដ្ឋាន និង បណ្តាស្ថានីយ៍បូម និង ចម្រោះទឹកកខ្វក់ ខេត្ត ក្រុង និង អំពីស្ថានភាព បច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ។

ក្នុងនោះដែរលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ក៏បានធ្វើនូវបទបង្ហាញ អំពីសកម្មភាពរបស់ស្ថានីយ៍ប្រព្រឹត្តកម្មប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ គឺការកែលម្អអនាម័យសាធារណៈនិងការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មសម្រាប់ជីកសិកម្ម(ជីសរីរាង្គ) ។ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស របស់សមាគមអភិបាលក្រុង និយមនិយាយភាសាបារាំង (AIMF) សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស (SIAAP) ទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍសាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប ។

ឆ្លៀតឱកាសនោះដែរឯកឧត្តម សួន ភារិទ្ធ បានដឹកនាំប្រតិភូសិក្ខាកាមទាំង២៤ខេត្ត ចុះទស្សនកិច្ចសិក្សា ស្វែងយល់ នូវស្ថានីយ៍បូមទឹកកខ្វក់ (វត្តចក) និង ស្ថានីយ៍ប្រព្រឹត្តិកម្មប្រព្រឹត្តិកម្មទឹកកខ្វក់ព្រមទាំងស្ថានី យ៍ប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ ដែលទទួលបានគាំទ្រឥណទានពី ទីភ្នាក់ងារទឹកសែន ណកម៉ង់ឌី (ASEN)ចំនួន៩សែនអ៉ឺរ៉ូ សមាគមអភិបាលក្រុង និយមនិយាយភាសាបារាំង (AIMF) ៤សែន អ៉ឺរ៉ូ និងសហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP)ចំនួន៤សែនយូរ៉ូដែរ សរុបសហហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងចំនួន១៧០០០០០អ៉ឺរ៉ូ ហើយនៅពេលដំណើរ នឹងផលិតសរីរាង្គក្នុងមួយឆ្នាំបាន៥០០តោន៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2023 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.