ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាលស្រុកព្រៃកប្បាសទទួលសំណើដេញថ្លៃ និងបើជាសាធារណៈលើគំរោងផ្លូវមេតុង៣គំរោង និងផ្លូវលំក្រាលកំទេចថ្ម១គំរោង!!


ឃុំព្រៃល្វា(ខេត្តតាកែវ) ÷ នៅវេលាម៉ោង ២.០០ រសៀលថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២៣ រដ្ឋបាលស្រុកព្រៃកប្បាស បានរៀបចំទទួលសំណើដេញថ្លៃ និងបើកជាសាធារណៈ សម្រាប់គម្រោងផ្លូវបេតុងអាមេ ៤គម្រោង ដែលបានរៀបចំធ្វើឡើងនៅសាលាឃុំព្រៃល្វា ។

គម្រោងមូលនិធិឃុំសង្កាត់៤ គម្រោងដែលបានដាក់ឲ្យដេញថ្ងៃដែលមានដូចខាងក្រោម÷

១. គម្រោងផ្លូវបេតុងអាមេក្នុងភូមិអង្គក្រសាំង ឃុំព្រៃល្វា មានប្រវែង០,៥៦៩គម ទទឹងប្រវែង៤ម កម្រាស់ ១៥០មម តម្លៃប៉ាន់ស្មាន ២៨២ ២៧៣ ១១៤រៀល ក្រុមហ៊ុន៤បានដាក់សំណើចូលរួមប្រគួតដេញថ្លៃ ការដេញថ្លៃបានទៅលើក្រុមហ៊ុន ទ្រី ជ័យ សំណង់ ក្នុងតម្លៃទទួល ១៥៥ ០០០ ០០០រៀល (-៤៥.០៨%)។

២ុ. គម្រោងផ្លូវបេតុងអាមេក្នុងភូមិក្រាំង ឃុំស្នោ មានប្រវែង០,២៩២គម តម្លៃប៉ាន់ស្មាន ១៦៦ ៣៤០ ២៥០ ក្រុមហ៊ុន៣ដែលបានដាក់សំណើចូលរួមដេញថ្លៃ ក្រុមហ៊ុនដែលដេញថ្លៃបានឈ្មោះ ឡាក់ ជាប ក្នុងតម្លៃ ៩១ ០០០ ០០០ រៀល (-៤៥%)។

៣. គម្រោងសាងសង់ផ្លូវលំក្រាលកំទេចថ្មនៅភូមិរកា ឃុំស្នោរ មានប្រវែង ១,៤៥០គម តម្លៃប៉ាន់ស្មាន ៩៨ ៦២៣ ០០១រៀល មានក្រុមហ៊ុន៤ដែលបានដាក់សំណើចូលរួមដេញថ្លៃ ក្រុមហ៊ុនដែលដេញថ្លៃបានគឺក្រុមហ៊ុន ប៊ុនថានសំណង់កូនខ្មែរ ក្នុងតម្លៃ ៤៨ ៤៩៣ ៨០០រៀល (-៥១%)។

៤. កម្រោងផ្លូវបេតុងអាមេប្រវែង០,៤៦០ គម ស្ថិតនៅក្នុងភូមិជំនីកខាងជើងនិងខាងត្បូង ឃុំកំពង់រាប មានប្រវែង០,៤៦០គម ទទឹង៤ម កម្រាស់១៥០ម តម្លៃប៉ាន់ស្មាន ២៦០ ៩៦៦ ១៦០រៀល ដោយមានក្រុមហ៊ុនចំនួន៤បានដាក់សំណើចូលរួមដេញថ្លៃ ក្រុមហ៊ុនដែលទទួលបានគម្រោងសាងសង់ឈ្មោះក្រុមហ៊ុនយ៉ាន់វណ្ណៈ ក្នុងតម្លៃ ១៤៣ ០០០ ០០០រៀល (-៤៥.២០%)។

ក្រោយការបញ្ចប់គម្រោងដេញថ្លៃ និងបានបង្ហាញ មុខតំណាងក្រុមហ៊ុនរួចមក ប្រធានគណៈកម្មការលទ្ធកម្មឃុំនីមួយៗបានសម្ដែងការសប្បាយពេញ ចិត្តនិងទទួលយកគម្រោងដែលបានដេញថ្លៃក្នុងពេលល្ងាចនេះផងដែរ៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.