ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ត្រីសង្ឃខេត្តសៀមរាប លើកទឹកចិត្តឲ្យអតីតអ្នកប្រដាល់ទម្ងន់ធ្ងន់ ចែករំលែកបទពិសោធដល់អ្នកជំនាន់ក្រោយដើម្បីស្នងមរតកគុនខ្មែរ!


ខេត្តសៀមរាប ÷ អតីតអ្នកប្រដាល់គុនខ្មែរលើថ្វីជើងខ្លាំងតាំងពីទសវត្សរ៍១៩៩០ លោក ក្រាក់ សម្ផស្ស ទទួលអំណោយមនុស្សធម៌ពីព្រះសង្ឃក្នុងខេត្តសៀមរាប ដឹកដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈកិត្តិយស ព្រះវិន័យធរគណខេត្ត ជាព្រះសារធម្មបាល អនុគណស្រុកជីក្រែង និងជាព្រះចៅ អធិការវត្តបុព្វទិសារាមហៅវត្តកំពង់ក្តីស្រុកជីក្រែងខេត្តសៀមរាប នារសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៣។

លោក ក្រាក់ សម្ផស្ស  សព្វថ្ងៃកំពុងបើកក្លឹបបង្ហាត់ប្រដាល់គុនខ្មែរដែលនៅភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានកូនសិស្សចំនួនប្រមាណជាង៣០នាក់ ។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះអង្គ សម្តែងការគាំទ្រ និងលើកទឹកចិត្តដល់រៀមច្បងដែលជាអតីតអ្នកប្រដាល់ គុនខ្មែរដ៏មានប្រជាប្រិយភាពលើទម្ងន់ជើងឲ្យខិតខំបង្វឹកដល់សិស្សគណ ដើម្បីចូលរួមថែរក្សាប្រដាល់ គុនខ្មែរ ជាមរតកដ៏មានតម្លៃរបស់ជាតិ សំដៅលើកកម្ពស់ប្រដាល់គុនខ្មែរលើឆាកអន្តរជាតិឲ្យកាន់តែមានឈ្មោះបោះសម្លេងល្បីរន្ទឺថែមទៀត។ ព្រះតេជគុណ បានមើលឃើញអំពីជីវភាពរបស់អតីតអ្នកប្រដាល់ ក្រាក់ សម្ភស្ស ដែលល្បីល្បាញខាងទម្ងន់ជើងផ្តាច់ព្រលឹងមានជីវភាពរស់នៅលំបាកហើយបានយកចិត្តទុកដាក់ខ្ពស់លើកស្ទួយវិស័យកីឡាប្រដាល់ក្បាច់គុណខ្មែរ ដោយរូបលោកកំពុងតែបើកក្លឹបប្រដាល់ដើម្បីបង្ហាត់និងចែករំលែកក្បាច់គុន ចំណេះដឹងដល់ស្រទាប់យុវជនស្រឡាញ់ និងចូលរួមថែរក្សាប្រដាល់ គុនខ្មែរ ព្រះអង្គ រួមជាមួយព្រះរាជាគណៈ សហការីមន្ត្រីសង្ឃខេត្តនិងក្រុងសៀមរាប បាននិមន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដើម្បីលើកទឹកចិត្តជូនដល់លោក ក្រាក់ សម្ភស្ស និងសិស្សគណ ដែលសម្ភារអំណោយទាំងនេះបានមកពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមកហើយក្រុមព្រះសង្ឃបានសន្សំ និងប្រមូលបម្រុងទុកសម្រាប់ ចែកជូនដល់គ្រួសារបងប្អូនប្រជាពល រដ្ឋណាដែលមានជីវភាពខ្វះខាត ឬក៏មានការជួបហានិភ័យគ្រោះថ្នាក់ដោយប្រការផ្សេងៗ។

ព្រះវិន័យធរគណខេត្ត និងព្រះថេរានុត្ថេរ:អមព្រះដំណើរបានអំពាវនាវឱ្យយុវជនគ្រប់មជ្ឈដ្ឋានចូលរួមហ្វឹកហាត់និងស្រឡាញ់ថែរក្សាក្បាច់ប្រដាល់គុនខ្មែរឱ្យបានច្រើនកុះករ ដើម្បីសុខភាពផង និងដើម្បីក្លាយជាកីឡាអាជីពផង ក្នុងន័យរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែរីកចម្រើន តទៅថ្ងៃអនាគត់។ គ្រឿងឧបភោគបរិភោគដែលព្រះគ្រូចៅអធិការវត្តនានាក្នុងខេត្តសៀមរាបយកទៅជូនលោក ក្រាក់ សម្ផស្ស  នាពេលនោះមានដូចជា៖ អង្ករចំនួន៣០០គីឡូក្រាម.ទឹកត្រី១កសេនិង១យួរ. អំបិល ៤គីឡូក្រាម.ត្រីខ៥យួរ.ត្រីផ្អក១ធុង ព្រមទាំងថវិកាចំនួន ៦០ដុល្លារ និង ១០០.០០០រៀល ផងដែរ ៕

ដោយ ÷ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.