ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ប្រជាការពារ ស្រវឹងស្រាដេកតាមផ្លូវ ត្រូវរថយន្ត ជាន់ក្បាលបែកខួរស្លាប់ភ្លាមៗ


ខេត្តសៀមរាប ÷ ប្រជាការពារភូមិម្នាក់ស្រវឹងស្រាជោគជាំទៅផ្ទះមិនរួចក៏សម្រេចចិត្តដេក នៅតាមផ្លូវត្រូវរថយន្តជាន់ក្បាលបែកខួរស្លាប់ភ្លាមៗនៅហ្នឹងកន្លែងគួរឱ្យស្រណោះ។

ហេតុការណ៍ករណីរឿងគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់នោះបានកើតឡើងនៅថ្ងៃទី ០៥ខែ មិថុនា ឆ្នាំ២០២៣ វេលាចន្លោះប្រហែលពីម៉ោង ០៣:០០នាទី ទៅម៉ោង០៥: ០០នាទីភ្លឺ លើផ្លូវលេខ ២០២ ពីស្រុកពួក ទៅស្រុកអង្គជុំ ត្រង់ចំណុចគោករំចេក ភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។

លោក វរ:សេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកនៅព្រឹក ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០២៣ នេះ បានប្រាប់អ្នកសារព័ត៌មានអោយដឹងថាបន្ទាប់ពីមាន ករណី គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៥:០០នាទី ព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រីញ័រ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាបានឃើញមនុស្សស្លាប់នៅលើផ្លូវចំណុចកើតហេតុខាងលើ ក្រោយពីទទួលព៌តមាន កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រីញ័រសហការណ៍ ជាមួយផ្នែកជំនាញ ចុះដល់កន្លែងកើត ហេតុ បានឃើញសាកសព ឈ្មោះ សុត ហុស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មុខរបរ កសិករ ដេក ស្លាប់លើទ្រូងថ្នល់ចំហៀងខាងកើត ដោយមានស្នាមរងរបួសបែកក្បាលទាំងស្រុង។

យោងតាមការត្រួពិនិត្យជនងគ្រោះ និងត្រួតពិនិត្យលើស្លាកស្នាមបន្សល់ទុកនៅកន្លែងកើតហេតុ បានឃើញជនរងគ្រោះមានក្អួត ជាច្រើននៅកន្លែងកើត ហេតុ និងមានស្នាមកង់រថយន្តជាន់ចំក្បាលជនរងគ្រោះរួចហើយមានស្នាមដឹតឈាមជាប់ផ្លូវទៅទិសខាងជើង។ យោងតាមការប្រមូលព័ត៌មានពីសាក្សីដែលនៅជំវិញកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុបានឃើញជនរងគ្រោះស្រវឹងស្រា ជោកជាំ ហើយបានដើរលើផ្លូវ។ លោក បន្ថែម ថា ករណីរឿងនេះគឺមានរថយន្តមិនស្គាល់ម៉ាកបើកបរមានទិសដៅពីត្បូងទៅជើង ហើយបានជាន់ចំក្បាល ជនរងគ្រោះដែលស្រវឹងស្រា ហើយដេកលើផ្លូវចំហៀងខាងកើត ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើករត់គេចពីកន្លែងកើតហេតុបាត់។

ក្រោយពីពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពរួចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និង តាមរករថយន្តបង្ក ដើម្បីចាត់តាមនីតិវិធី៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.