ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ


ខេត្តសៀមរាប ÷ នៅវេលាម៉ោង ២១,០០ នាទី នារាត្រីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយបុរសម្នាក់បើករថយន្ត Audi Q7 ពណ៌ខ្មៅ បានបង្ករទៅជាគ្រោះថ្នាក់ដែលបណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងបានស្លាប់ តាមផ្លូវក្នុងពេលកំពុងបញ្ជូនសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះ កើតឡើងស្ថិតតាមបណ្ដោយផ្លូវវត្តបូព៌ ត្រង់ចំណុចទល់មុខភោជនីយដ្ឋានមីស្ទ័រក្រៀល (Mr.Grill) ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ។ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1O-7336 ដែលបើកបរដោយបុរសម្នាក់ ឈ្មោះ នួន សុខុមឌីឡា ភេទប្រុស អាយុ២៣ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប រីឯរថយន្ត AUDI Q7 ពាក់ស្លាកលេខ ភ្នំពេញ 2AO-6869 ដែលបើកបរដោយឈ្មោះ មុិ ម៉ាច ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងរួមដំណើរដោយមនុស្សប្រុសស្រីចំនួន០៣នាក់ នៅក្នុងរថយន្ត ដោយធ្វើដំណើរទិសច្រាសគ្នា ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានបណ្ដាលឲ្យបុរសដែលជាអ្នកបើកបរម៉ូតូ បានបាត់បង់ ជីវិត បន្ទាប់ពីរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសម្រាកព្យាបាល&សម្ភព សុឹង រិទ្ធីរ៉េត ព្យាយាមដឹកយកទៅសង្គ្រោះភ្លាមៗ តែជាអកុសលបានស្លាប់នៅពាក់កណ្តាលផ្លូវ ហើយខណៈពេលនេះសព កំពុងរក្សារទុកនៅលើរថយន្តសង្គ្រោះបន្ទាន់ មុខមន្ទីរសម្រាកព្យាបាលនេះនៅឡើយ ដោយពុំទាន់ឃើញមានសាច់ញាតិមកទទួល។

ប្រភពបញ្ជាក់ថា រថយន្តបង្កខាងលើ ដែលមានអ្នកបើកបរ អ្នករួមដំណើរផងនោះ ក៏បានខំព្យាយាមគេចខ្លួន ដោយមានបុរសចំនួន២នាក់ផ្សេងទៀតបានមករំដោះចេញពីកន្លែងកើតហេតុដោយប្រើរថយន្ត Lexus RX300 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-6280 ហើយត្រូវបានសមត្ថកិច្ចឃាត់បាន និង នាំយកទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក ខេត្តសៀមរាបទាំង២គ្រឿង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.