ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកស្រី ​ម៉ែន ​នារី​សោភ័គ ​អគ្គ​លេខា​ធិ​ការ​រង​ទី ​១ ​តំណាង ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី ​ហ៊ុន​សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​បាន​ជួប​សំណេះ​សំណាល​ជាលើក​ទី ​៣ ​ជា​មួយ​បុគ្គលិក​អប់រំ ​គរុសិស្ស ​គរុ​និស្សិត​នៃ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ ​


រាជធានីភ្នំពេញ៖  កាកបាទក្រហមកម្ពុជា (ហៅកាត់ថា កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀប​ចំពិធី​សំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី ៣ ជូនបុគ្គលិកអប់រំ គរុសិស្ស និងគរុនិស្សិត នៃវិទ្យាស្ថាន​គរុកោសល្យ​រាជធានីភ្នំពេញ សរុបចំនួន ៤៩០នាក់ ដែលភាគច្រើនមកពីខេត្តឆ្ងាយៗកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋាន បាននិងកំពុង​រួម​ចំណែកអភិវឌ្ឍន៏​ធនធានមនុស្សក្នុងវិស័យអប់រំនៅកម្ពុជា។

ពិធីសំណេះសំណាលនេះធ្វើនៅរសៀលថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨  បានបើកឱកាស​ឱ្យមន្រ្តីកាកបាទក្រហមកម្ពុជា បានស្គាល់ និងយល់ដឹង ពីវឌ្ឍនភាពរបស់វិទ្យាស្ថាន ដែលមានឈ្មោះដើមថា «មជ្ឈមណ្ឌលគរុកោសល្យ​ភូមិភាគ​រាជធានីភ្នំពេញ និងសាលាគរុកោសល្យ និងវិក្រិតការ» ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៤ រហូតដល់បច្ចុប្បន្ន។

ចំណែកឯបុគ្គលិកអប់រំ គរុសិស្ស និងគរុនិស្សិតទាំងអស់ ក៏បានយល់ដឹងថែមទៀតពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែរ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងកោតសរសើរដល់បុគ្គលិកអប់រំទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចំណេះដឹង ដើម្បីបង្ហាត់បង្រៀនដល់កូនសិស្ស ដែលជាធនធានមនុស្សវ័យក្មេងឱ្យក្លាយជាទំពាំងស្នងឫស្សី លើកកម្ពស់វិស័យអប់រំស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៦។

ជាមួយគ្នានេះ លោកស្រី បានអំពាវនាវដល់លោកគ្រូ-អ្នកគ្រូ គរុសិស្សទាំងអស់ សូមចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ក្នុងការផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋ ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន អំពើហិង្សា គ្រឿងស្រវឹង ការសម្អាតបរិស្ថាន និងការថែទាំសុខភាព អនាម័យ។ល។

ជាចំណងដៃ និងក្នុងឱកាសចូលឆ្នាំសកល ២០១៩ ដែលនឹងមកដល់ឆាប់ៗនេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានប្រគល់ជូន បុគ្គលិកអប់រំ ចំនួន ១៤៩នាក់ ក្នុងម្នាក់ៗនូវ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ១០០ដុល្លារអាមេរិក។ ដោយឡែក គរុសិស្ស គរុនិស្សិត ចំនួន ៣៤១នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ២០០,០០០រៀល។

សូមបញ្ជាក់ជូនថា​ កាកបាទក្រហមកម្ពុជា​ ក៏បានរំលែកទុក្ខដ៏ក្រៀមក្រំ​ និងចូលបុណ្យសពនូវ​ គ្រឿងឧបភោគ-បរិភោគ​មួយចំនួន និងបច្ច័យ​ ២លានរៀល​ ដល់បុគ្គលិកអប់រំ​ ១រូប​ ដែលទើបទទួលមរណភាពដោយសារជំងឺផងដែរ៕

ដោយ ៖ សីរិបុត្រ

 


Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.