ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មនុស្ស៥នាក់ស្លាប់និងរបួស និង សត្វគោ៤ក្បាលងាប់ ដោយគ្រោះធម្មជាតិ រន្ទះបាញ់ នៅស្រុកពួក


ខេត្តសៀមរាប ÷ តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណីប្រធានស័ក គ្រោះធម្មជាតិនេះ បានកើតឡើងនៅឃុំពីរ ក្នុងស្រុកពួក ខេត្តសៀមរាប មាន៣ករណី បានបង្កឲ្យមនុស្សម្នាក់ស្លាប់ និង ០៤នាក់រងរបួសធ្ងន់ និងសម្លាប់គោ៤ក្បាល កាលពីវេលាម៉ោង១៥ និង ៣០នាទី ថ្ងៃអាទិត្យទី ០៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងមានខ្យល់កន្ត្រាក់ផ្គររន្ទះគ្រានោះរន្ទះបានបាញ់ចំនួនបីទីតាំងផ្សេងគ្នាក្នុងពេលតែមួយ ក្នុងភូមិសាស្ត្រ ឃុំមុខប៉ែន និងឃុំសសរស្ដម្ភ ស្រុកពួក ។

ក្នុងករណីទី១ : រន្ទះបាញ់នៅចំណុចវាលស្រែរំដេញ ខាងត្បូងភូមិចម្ងាយប្រហែល១ពាន់ម៉ែត្រ ស្ថិតនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យរងរបួស៤នាក់ និងស្លាប់ ១នាក់ ខណ:ពេលពួកគាត់កំពុងភ្ជួរស្រែ និងព្រោះស្រូវ ។ ជនរងគ្រោះទី១ឈ្មោះ ពេញ វណ្ណឆារ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ បាន(ស្លាប់) ,ទី២.ឈ្មោះ កែវ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ (របួស) , ទី៣.ឈ្មោះ វ៉ាត មិថុនា ភេទប្រុស អាយុ ៣៣ឆ្នាំ (របួស) ,ទី៤.ឈ្មោះ ពេជ្រ សម្បត្តិ ភេទប្រុស អាយុ ៤១ឆ្នាំ (របួស) និង ទី៥.ឈ្មោះ ហាន់ ហាយ ភេទប្រុស អាយុ ១៩ឆ្នាំ (របួស) អ្នកទាំង៥នាក់ រស់នៅក្នុងភូមិ/កើតហេតុ ខាងលើជុំគ្នា ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពសសរស្ដម្ភ២នាក់ ,និង នៅមន្ទីរពេទ្យបង្អែកពួក ស្រុកពួក ១នាក់ និង នាក់រងរបួសស្រាល ឆ្អើរភ្លើងនៅផ្ទះ ។

ចំពោះករណីទី២ : រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែទំនប់៧៨ ស្ថិតក្នុងភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់សត្វគោចំនួន ៣ក្បាល ដែលបានចងនៅវាលស្រែ និង ករណីទី៣ : រន្ទះបាញ់សត្វគោ នៅចំណុចវាលស្រែថ្នល់ចាស់ ខាងត្បូងភូមិចម្ងាយប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុង ភូមិគោកត្លាត ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យងាប់សត្វគោ ១ក្បាល ខណ:ពេលម្ចាស់ចងនៅវាលស្រែ ហើយម្ចាស់ជ្រកភ្លៀងឆ្ងាយពីសត្វគោ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.