ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាបចុះជួបសំណេះសំណាលនិងចែកជូនសម្ភារៈសិក្សាដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលារៀនអាន់នៀនម៉ះក្នុងក្រុងសៀមរាប


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តបានចុះជួបសំណេះសំណាលនិងនាំយកនូវសម្ភារៈសិក្សាចែកជូនដល់លោកគ្រូ អ្នកគ្រូនិងប្អូនៗសិស្សានុសិស្សជាសាសនិកឥស្លាមដែលកំពុងសិក្សានៅសាលារៀនអាន់នៀម៉ះ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

នៅក្នុងការចុះជួបសំណេះសំណាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ និង លោក សុខ រ៉ាយ៉ាន សមាជិកគណៈចលនាខេត្ត និងជាជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំង អស់លោក លោកស្រី អនុប្រធាន សមាជិកគណៈចលនាខេត្ត សមាជិកសមាជិកាសមាគមសម្ព័ន្ធយុវជន ជាច្រើននាក់ចូលរួមផងដែរ ។ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិ បាលដែលជានិច្ចកាល ឯកឧត្តមតែងតែយកចិត្តទុក ដាក់អំពីសុខទុក្ខរបស់បងប្អូន ក៏ដូចជាលោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលសាសនិកឥស្លាមគ្រប់ពេលវេលាជានិច្ច ។

ឯកឧត្តម អែល សៀត ក៏បានលើកទឹកចិត្ត និងណែនាំដល់ក្មួយៗសិស្សានុសិស្ស ទាំងអស់អោយចេះតស៊ូ អត់ធ្មត់ នូវរាល់ការលំបាក ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីមានអនាគតល្អ និងជាយុវជនល្អទៅថ្ងៃអនាគត ជាពិសេសក្មួយៗត្រូវយកគម្រូតាមបងៗ ពូៗ ជំនាន់មុន ដែលបានតស៊ូរាល់ការលំបាក ដើម្បីអនាគតខ្លួន គ្រួសារ និងសង្គមជាតិ ដោយបានចាកចោលស្រុកកំណើតទៅសិក្សានៅក្រៅប្រទេស ហើយបច្ចុប្បន្ននេះអ្នកខ្លះក្លាយជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងក្រសួងស្ថាប័ននានានិងជាគ្រូបង្រៀនផងដែរ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អែល សៀត ក៏បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើអោយប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្ស ដែលមានចំណេះ ជំនាញ អាចជួយខ្លួនឯង ជួយគ្រួសារ ជាពិសេស គឺរួមចំណែកក្នុងការកសាងសង្គមជាតិយើង ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ហើយសូមកុំយក ពេលក្នុងវ័យសិក្សា ទៅបំផ្លាញចោល ដោយការប្រព្រឹត្តអំពើអបាយមុខ កាប់ចាក់គ្នាបងតូចបងធំ សេពគ្រឿងញៀន ដែលនាំមកនូវសេចក្តីវិនាសអន្តរាយ បំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និងសង្គមជាតិ ត្រូវញាំអាហារណាដែលមិនប៉ះពាល់សុខភាពជាពិសេសគឺនំនិងភេសជ្ជៈដែលលក់នៅតាមសាលាដែលក្រសួងអប់រំបានហាមឃាត់មិនឲ្យលក់ដល់សិស្ស ជាពិសេសរដូវនេះជារដូវភ្លៀងសូមប្អូនៗសិស្សានុសិស្សមានការប្រុងប្រយ័ត្នការពារមូសខ្លាខាំនាំអោយកើតជំងឺគ្រុនឈាមផងដែរ។

សម្ភារៈសិក្សាដែលថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាបយកទៅប្រគល់ជូនដល់លោកគ្រូអ្នកគ្រូ និងចែកជូនសិស្សានុសិស្សនាពេលនោះមានដូចជា ៖ គម្ពីរអាល់គួរអានចំនួន ១០០ក្បាល សៀវភៅសសេរចំនួន ៤០០ក្បាល និង ប៊ិចចំនួន ១០០ដើមផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.