ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម ​អ្នក​ឧកញ៉ា ​សៀង​ ណាំ ​តំណាង​រាស្រ្ត​ខេត្ត​សៀម​រាប​កោត​សរសើរ​ភាព​រីក​ចម្រើន​តាម​ទី​អារាម​និង​ទី​កន្លែង​ផ្សេង​ៗគឺ​ផ្អែក​លើ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព


ខេត្តសៀមរាប ÷ ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសផ្នែកព្រះពុទ្ធសាសនា អាចអភិវឌ្ឍន៏និងរីកចម្រើនទៅបានគឺអាស្រ័យដោយសារប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយកត្តាសុខសន្តិភាព ស្ថិរភាពនិងការរីកចម្រើន រួមជាមួយនឹងគោលនយោ បាយយុទ្ឋសាស្ត្រ នានា គឺកើតឡើងក្រោយថ្ងៃជ័យជម្នះ៧មករា១៩៧៩ និងគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោសែន នាយករដ្ឋមន្ត្រី។

នេះជាការលើកឡើងរបស់ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ថ្លែងក្នុងពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងមួយខ្សែរួមជាមួយសមិទ្ឋផលមួយចំនួនទៀតនៅវត្តប្រម៉ា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៣។

ឯកឧត្តម មានប្រសាសន៍ថា៖ផ្តើមចេញពីថ្ងៃជ័យជម្នះថ្ងៃ៧មករា១៩៧៩និងដោយមានការដឹកនាំដ៏ត្រឹមត្រូវ ពិសេសចាប់ពីចុងឆ្នាំ១៩៩៨ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិទទួលបានសុខសន្តិភាព បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យដូចឃើញជាក់ស្តែងទាំងអស់គ្នាក្នុងនោះវិស័យព្រះពុទ្ឋសាសនាក៏មានការរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ មានសន្តិភាពទើបមានការអភិវឌ្ឍហេតុនេះសូមបងប្អូនប្រជាពលរដ្ឋរួមសាមគ្គីគ្នារក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ។ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានកោតសរសើរចំពោះព្រះចៅអធិការវត្ត ព្រះសង្ឍគ្រប់ព្រះអង្គ គណៈ កម្មការវត្តប្រម៉ា ព្រមទាំង លោកតា លោកយាយ សប្បុរសជន មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ក្របីរៀល ដែលបានខិតខំយកព្រះទ័យ និងយកចិត្តទុកដាក់ សហការជួយគ្នាកសាងលេច ចេញជាសមិទ្ធផលច្រើនក្នុងវត្ត ធ្វើឲ្យវត្តកាន់តែមានសោភ័ណ្ឌស្រស់ស្អាត ឡើង សម្រាប់ប្រជាពលរដ្ឋធ្វើបុណ្យទានផ្សេងៗ។ ឯកឧត្តម បានចាត់ទុកសមិទ្ឋផលថ្មីមានដូចជា ក្លោងទ្វា ការកែលំអរសួនច្បារ ក្នុងវត្ត ថាជាជំហានរីកចម្រើនថ្មីមួយថែមទៀតសម្រាប់បំរើឱ្យវិស័យព្រះពុទ្ឋសាសនា។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា ក៏បានមានប្រសាសន៍អំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ និង ដើម្បីជ្រើសរើសប្រមុខដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនិង សម្រាប់បន្តការអភិវឌ្ឍន៏ ក្នុងមូលដ្ឋានជាបន្តទៀត ជាពិសេសត្រូវនាំគ្នាថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយកុំឱ្យបាត់បង នូវ សន្តិភាពដែលរកបានមកដោយលំបាកនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានប្រគេនព្រះចៅអធិការវត្តនិងជូនដល់លោកតា លោកយាយ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ចូលរួមក្នុងពិធីអស់ថវិកាសរុបចំនួន៣៥០០ដុល្លារ ។

សូមជំរាបថា៖វត្តប្រាសាទល្បើកទឹកថ្លាបុប្ផារាម ហៅវត្តប្រម៉ា ស្ថិតក្នុងភូមិប្រម៉ា សង្កាត់ក្របីរៀល ក្រុងខេត្តសៀមរាប ។ វត្តនេះបានកសាងឡើងនៅឆ្នាំ១៤៩៧។ ក្រោយពីបានសម្ពោធឆ្លងព្រះវិហារនៅឆ្នាំ២០១៩រួចមក ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យ អាជ្ញាធរមូលដ្ឋាននិងសប្បុរសជនជិតឆ្ងាយបានមូលមតិគ្នាបន្តកសាងហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងវត្តបន្ថែមទៀត ដូចជា ជួសជុលសាលាវប្បធម៌ សង់រោងទទួលភ្ញៀវ ក្រាលការ៉ូឡា ដាំផ្កាក្នុងបរិវេណវត្ត និងជួយផ្នែកពុទ្ឋិកៈសិក្សាផងដែរ។ ដោយឡែកនៅខែមីនាឆ្នាំ២០២២ព្រះសង្ឃ គណៈកម្មការអាចារ្យនិងអាជ្ញាធរសង្កាត់បានស្រុះស្រួលសាងសង់ផ្លូវបេតុងចូលវត្តតភ្ជាប់ពីផ្លូវលំមានប្រវែង៥៧៤ម៉ែត្រ ទទឹង៦ម៉ែត្រ ប្រើរយៈពេល៦ខែ ដោយចំណាយថវិកាអស់ជាង៥៦.៣០០ដុល្លារ នៅខ្វះថ្លៃសម្ភារៈសំណង់ជិត៦ពាន់ដុល្លារទៀត។ ថវិកាទាំងនេះមួយផ្នែកបានមកពីពិធីបុណ្យនានាក្នុងវត្តមួយផ្នែកទៀត បានមកពីការចូលរួមរបស់ពុទ្ឋបរិស័ទតាមភូមិនានា អាជ្ញាធរមូលដ្ឋាននិងក្រុមការងារចុះជួយសង្កាត់។ នេះបើយោងតាមរបាយការណ៍របស់ ព្រះចៅអធិការនិងគណៈកម្មការវត្តប្រម៉ា៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.