ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថវិកា​ចំនួន​ប្រមាណ​ជិត​៩ម៉ឺន​ដុល្លារ​អាមេរិក​ទទួល​បាន​ពី​បុណ្យ​ផ្កា​ប្រាក់​មហា​សាមគ្គី ​ឆ្នាំ​ទី១០​ដើម្បី​ឧបត្ថម​ដល់​មន្ទីរ​ពេទ្យកុមារ​អង្គរ​ខេត្ត​សៀម​រាប


ខេត្តសៀមរាប ÷ ជារៀងរាល់ឆ្នាំមន្ទីរពេទ្យកុមារអង្គរ គឺត្រូវការថវិកាសម្រាប់ដំណើរការប្រតិបត្តិរបស់ខ្លួនពី ៥ ទៅ ៦ លានដុល្លារអាមេរិក ដើម្បីដំណើរការមន្ទីរពេទ្យកុមារអង្គរទាំងមូល ទាំងផ្នែកព្យាបាលនៅមន្ទីរពេទ្យ ទាំងផ្នែកបណ្តុះបណ្តាល និងការងារសហ គមន៍។

ក្នុងឆ្នាំ២០២៣នេះជាឆ្នាំទី១០ហើយ ដែលបានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ក្រោមគំនិតផ្តួចផ្តើមឡើងដោយ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ ជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងគណៈគ្រប់គ្រង ក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកទំនាក់ទំនងសាធារណៈទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ បានមូលមតិគ្នាជាឯកច្ឆន្ធប្រារព្ធ ធ្វើពិធីបុណ្យផ្កាប្រាក់     មហាសាមគ្គី ឆ្នាំទី១០ ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ នៅបរិវេណវត្តរាជបូណ៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីកៀរគរមូលនិធិរៃអង្គាសថវិកា ទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលដល់កុមារកម្ពុជា ។

ក្នុងពិធីបុណ្យផ្កាប្រាក់ មហាសាមគ្គីឆ្នាំទី ១០ នេះដែរគឺមានការដង្ហែរអង្គផ្កាប្រាក់ ដោយមានបណ្តាស្ថាប័ននានា ក្រុមហ៊ុនឧបត្ថម្ភពិធីបុណ្យ និងសប្បុរសជនមួយចំនួន អមដោយភ្លេងឆៃយ៉ាំ នៅក្នុងក្រុងសៀម រាបដោយចាប់ចេញដំណើរពីមន្ទីរពេទ្យកុមារអង្គរ ឆ្ពោះទៅកាន់វត្តរាជបូណ៌ ដោយកាត់តាមផ្សារចាស់ និងតាមផ្លូវមាត់ស្ទឹង ដើម្បីញ៉ាំងឲ្យមានការផ្សព្វ ផ្សាយ និងធ្វើឲ្យពិធីបុណ្យកាន់តែអធិកអធម។

នៅក្នុងពិធីបុណ្យនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប តំណាងឯកឧត្តប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមអភិបាលខេត្តសៀមរាប។

លោក ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានមានប្រសាសន៍ឱ្យដឹងថា៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ក្នុងគោលដៅផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព និងឥតគិតថ្លៃជូនដល់កុមារកម្ពុជា។ លោកបន្តថា ជារៀងរាល់ថ្ងៃមន្ទីរពេទ្យកុមារទទួលការពិនិត្យនិងព្យាបាលជំងឺជូនកុមារចំនួន៣៥០នាក់ និងក្នុងមួយឆ្នាំមានចំនួនជាង១ម៉ឺននាក់ ដោយមានផ្តល់នូវសេវាកម្មជាច្រើនដូចជា៖ ការពិគ្រោះជំងឺ សម្រាកនៅមន្ទីរពេទ្យ សង្រ្គោះបន្ទាន់ វះកាត់ ព្យាបាលជំងឺមហារីក ព្យាបាលកុមារមានជំងឺភ្នែក និងសុខភាពមាត់ធ្មេញ។ បន្ថែមពីនេះជារៀងរាល់ឆ្នាំ មន្ទីរពេទ្យតែងតែចូលរួមជាមួយក្រសួងសុខាភិបាល ធ្វើការបណ្តុះបណ្តាលផ្នែកគិលានុដ្ឋាក លោកគ្រូ អ្នកគ្រូពេទ្យ រាប់រយនាក់ក្នុងមួយឆ្នាំៗ និងបន្តសកម្មភាពចុះអប់រំសុខភាពជូនសហគមន៍នៅតាមទីជនបទជាដើម។

ក្នុងនាមមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប លោក ងួន ច័ន្ទភក្រ្តា ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះព្រះសង្ឃ និង ថ្នាក់ដឹកនាំខេត្ត ព្រមទាំងសប្បុរសជនទាំងអស់ ចំពោះការបន្តចូលរួមបរិច្ចាគថវិកា ពីសាធារណៈជនទាំងក្នុង និងក្រៅប្រទេស មកកាន់មន្ទីរពេទ្យ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបន្តដំណើរការពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរថា “ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតដើម្បីថែរក្សាដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល ថែទាំ សង្គ្រោះជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ”។

លោកបានបន្តទៀតថា ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដែលបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ និងការបន្តចូលរួមបរិច្ចាគថវិការបស់មហាជនទាំងក្នុងនិងក្រៅប្រទេស មកកាន់មន្ទីរពេទ្យពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបន្តដំណើរការពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារកម្ពុជា។ លោកបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា រាល់ថ្ងៃមន្ទីរពេទ្យកុមារអង្គរពឹងផ្អែកថវិកា៧០ភាគរយបានមកពីសប្បុរជននៅក្រៅប្រទេស និង៣០ភាគរយបានមកពីសប្បុរសជនក្នុងប្រទេសដែលប្រជាជនយើងបានបរិច្ចាគដោយ ការចូលរួមរបស់ពួកគាត់បានកើនឡើងជារៀងរាល់ឆ្នាំផងដែរ។ សូមបញ្ជាក់ថាបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទៅ១០ដើម្បីឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រមូលថវិកាជា បឋមបានចំនួន៨៩.៦៨៨ ដុល្លារសហរដ្ឋអាមេរិក ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.