ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សមណសិស្សពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតនិងប្រជាពលរដ្ឋខ្វះខាត ព្រមទាំងសិស្សានុសិស្សទទួលបានសម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជនក្នុងក្រុងសៀមរាប


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ព្រះសង្ឃនិងសប្បុរសជនក្នុងក្រុងសៀមរាបបាននាំយកទេយ្យទាន ជាគ្រឿងឧបភោគបរិភោគនិងសម្ភារ:សិក្សាប្រគេនដល់សមណសិស្ស និងសិស្សកំពុងសិក្សាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀត និងសិស្សានុសិស្សនៃសាលា បឋមសិក្សាបន្ទាយឈើព្រមទាំងប្រជាពលរដ្ឋដែលជាគ្រួសារមានការខ្វះខាតមកពីភូមិមួយចំនួនក្នុងសង្កាត់ទឹកវិលក្រុងសៀមរាបសរុបចំនួនជិត៤០០អង្គ/នាក់។

នៅក្នុងកម្មវិធីនេះការចែកសម្ភារៈសិក្សាដល់សិស្សនាពេលនេះគឺក្រោមការផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀតដោយមានការនិមន្តចូលរួមពីសំណាក់ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណៈកិត្តិយសព្រះសមុហ៍គណខេត្ត និងជាព្រះគ្រូចៅ អធិការវត្តប្រាសាទចន្ទរង្សី (វត្តគោកចាន់)និង ព្រះគ្រូវិចិត្រវង្សាញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅ អធិការវត្តប្រាសាទគោកចក និងព្រះថេរានុថេរ:គ្រប់ព្រះអង្គ អាជ្ញាធរភូមិឃុំ និងមហាឧបាសិកា ជៀវ ម៉ាលី និងក្រុមគ្រួសារដែលជាសប្បុរសជនម្ចាស់សទ្ធា ព្រមទាំងលោកគ្រូធម្មាចារ្យ និងអ្នកគ្រូធម្មាចារ្យ សីលវ័ន សីលវតី ឧបាសក ឧបាសិកា ទាយក ទាយិកា ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។

ក្នុងនាមពុទ្ឋសាសនូបត្ថម្ភ មហាឧបាសិកា ជៀវ ម៉ាលី បានមានប្រសាសន៍បង្ហាញនូវក្តីរីករាយជ្រះថ្លានិងអរគុណដល់សប្បុរសជន និងក្រុមញាតិធម៌ដែលបានបរិច្ចាគធនធានថវិកាចូលរួមចែករំលែកប្រគេននិងជូនដល់ព្រះសង្ឃនិងបងប្អូនដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃ។

មហាឧបាសិកា ជៀវ ម៉ាលី មានប្រសាសន៍បន្ថែមថានេះមិនមែនជាលើកទី១ទេ ដែលបានចែករំលែកទេយ្យទាន និងសម្ភារៈសិក្សាបែបនេះ និងចែកជូនទៅតាមលទ្ឋភាព ប្រកបដោយស្មារតីសាមគ្គីធម៌ ដើម្បី ជួយដល់គ្រួសារដែលមានជីវភាពខ្វះខាតផងដែរ។

ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណ កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) បានមានសង្ឃដីកាថា ក្នុងនាមព្រះអង្គជាព្រះគ្រូចៅអធិការវត្ត តំណាងឱ្យព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ឋបរិស័ទទាំងអស់ សូមថ្លែងអំណរគុណបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់មហាឧបាសិកា ជៀវ ម៉ាលី និងក្រុមគ្រួសារ ព្រមទាំងញាតិញោមពុទ្ធបរិស័ទទាំអអស់ ដែលតែងតែលះបង់ទ្រព្យធនធាន និងកម្លាំងកាយកម្លាំងចិត្ត ដើម្បីចូលរួមចំណែកជួយសង្គមជួយធុរៈដល់អាជ្ញាធរមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។ ហើយជានិច្ចកាល ក្រុមសប្បុរសជនទាំងនេះ តែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត មិនថានៅខេត្តសៀមរាប ឬនៅខេត្តដទៃទៀតនោះទេ។ នេះមិនមែនជាលើកទីមួយទេ គឺជា លើកទី២៦ហើយ របស់មហាឧបាសិកានិងញាតិធម៌បានជួយ ក្នុងពេលកន្លងមក។

ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី បានមានសង្ឃដីកាបន្ថែមថាកន្លងមក ដោយមើលឃើញសិស្សានុសិស្ស នៅតាមសាលាបឋមសិក្សាមួយចំនួន ការកង្វះខាតនូវសម្ភារៈសិក្សារបស់សិស្សមិនគ្រប់គ្រាន់ ព្រមទាំងមើលឃើញបងប្អូនប្រជាពលរដ្ឋដែលគ្រួសារមានជីវភាពខ្វះខាតនោះ ព្រះតេជគុណក៏បានប្រមូលផ្តុំកៀរគរ រកមូលនិធិនិងសប្បុរសជន ដើម្បីទិញ សម្ភារ:សិក្សា ចែកជូនដល់គ្រប់សិស្សានុសិស្សនិងគ្រួសារប្រជាពលរដ្ឋដែលខ្វះខាតហើយ ម្យ៉ាងវិញទៀតការផ្តល់ជូននេះពិតជាបានជួយសម្រួលដល់ការរៀនសូត្ររបស់ក្មួយៗនិងពិសេសទៅទៀត គឺជួយសម្រាលដល់បន្ទុកគ្រួសារផងដែរ។

ព្រះគ្រូចៅអធិការ បានបន្ថែមថា ការចូលរួមចែក រំលែកនឹងគាំទ្រ ដែលជាចូលរួមចំណែកជាមួយការងារមនុស្សធម៌ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយសម្រាលទុក្ខលំបាក របស់ញោមញាតិ ក៏ដូចជាសិស្សានុសិស្ស ការងារមនុស្សធម៌នេះ មិនមែនជាលើកទីមួយឡើយ គឺក្រុមការងាររបស់ព្រះសង្ឃក្នុងក្រុងសៀមរាប តែងតែជួយដល់សង្គមនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជារឿយកន្លងមកផងដែរ។

ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក៏បានមានសង្ឃដីកាបញ្ជាក់បន្ថែមទៀតថា ទេយ្យទាន សម្ភារ:សិក្សា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាទាំងនេះដែលបានប្រគេននិងចែកជូនដល់ សមណសិស្ស និង សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋដែលជាគ្រួសារមានការខ្វះខាត នាពេលនេះគឺបានមកពីការ ជួយឧបត្ថម្ភពីញាតិញោពុទ្ធបរិស័ទសប្បុរសជនដែលជាអ្នកកាន់ព្រះពុទ្ឋសាសនា ហើយញាតិញោមពុទ្ធបរិស័ទតែងតែប្រគេនទេយ្យទាន នឹងចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ។ សូមបញ្ជាក់ថាចំពោះបងប្អូនប្រជាពលរដ្ឋខ្វះខាត និងសមណសិស្សពុទ្ធិកបឋមសិក្សាវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) និងសិស្សានុសិស្សសាលាបឋមសិក្សាបន្ទាយឈើសរុបចំនួនទាំងអស់ ៣៦៧នាក់ ក្នុងម្នាក់ៗទទួលបាន៖ ១.ប្រជាពលរដ្ឋចំនួន ២០គ្រួសារ ទទួលបានក្នុងមួយគ្រួសារ អង្ករ២០គីឡូ ទឹកត្រីទឹកស៊ីអ៊ីវ មី១ កេសតូច អំបិល១គីឡូ ទឹកសុទ្ធ១យួរ ប្រាក់៣០.០០០រៀល សំពត់១ឈុត សាប៊ូលាង ចាន១ដប។ ២ .ប្រជាពលរដ្ឋចំនួន ៧៥ គ្រួសារ ទទួលបាន១គ្រួសារ សារ៉ុង១ ប្រាក់១០.០០០រៀល។ ៣.សមណៈសិស្ស ៤០អង្គ ទទួលបានសៀវភៅ២ ក្បាលប៊ិច២ដើម បច្ច័យ១០.០០០រៀល។ ៤ .សិស្សា នុសិស្ស ២០០នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅ ២ក្បាលប៊ិច២ដើម ប្រាក់៣.០០០រៀល។ ៥.លោកគ្រូ អ្នកគ្រូ ៦នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ប្រាក់២៥.០០០រៀល។ ៦. ប្រជាការពារ និងនគរបាល ១០ នាក់ ក្នុងម្នាក់ៗ ទទួលបានប្រាក់ ២៥.០០០រៀល។ ៧. ស.ស.យ.ក និងក្រុមការងារភូមិ៧នាក់ក្នុងម្នាក់ៗទទួលបានប្រាក់២៥.០០០ រៀល ។ ៨. ប្រគេនព្រះរាជាគណ:និងព្រះគ្រូ ៩ព្រះអង្គ ក្នុងមួយព្រះអង្គ ទទួលបច្ច័យបាន៥០.០០០រៀលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.