ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្ដម​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​លើ​ក​ទី​១៨ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី​


ឥណ្ឌូនេស៊ី ៖ នា​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​លើ​ក​ទី​១៨ (the 18th ASEAN Telecommunications and IT Ministers Meeting-18th TELMIN) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ទីក្រុង Ubud ខេត្ត​បាលី សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី​។​

​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី TELMIN លើក​ទី​១៧ បាន​ថ្លែង​សុន្ទរកថា​បើក និង​បាន​បូក​សរុប​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​នៅក្នុង​ឆ្នាំ​២០១៨​កន្លងមក និង​បាន​ផ្ទេរ​ជូន​ការដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​លើ​ក​ទី​១៨ ជូន​ឯកឧត្ដម Rudiantara រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​និង​ព័ត៌មានវិទ្យា នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។​

​អង្គប្រជុំ​បាន​អនុម័ត​នូវ​របាយការណ៍​របស់​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​អាស៊ាន​ឆ្នាំ​២០១៨ ព្រមទាំង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៩ និង​បាន​អនុម័ត​ផែនការ​ការងា​រលើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ (​រួមមាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន កូរ៉េ និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​) ក្នុងនោះ​រួមមាន កិច្ចសហប្រតិបត្តិការ​កសាង​គោលនយោបាយ និង​បទដ្ឋាន​គតិយុត្ត បណ្តាញ​ខ្សែ​កាប្លិ៍​ក្រោម​បាតសមុទ្រ​និង​លើ​ដី សេដ្ឋកិច្ច​ឌីជីថល សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ការកសាង​សមត្ថភាព E-commmerce សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​បាន​បន្ត​នូវ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​(MOU ASEAN-China) និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ (MOU ASEAN -ITU)​។​

​ជាមួយគ្នានេះ ប្រតិភូ​កម្ពុជា​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រទេស​និង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន ដើម្បី​ស្វែងរក​នូវ​កាលានុវត្តភាព​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។ ក្នុងនោះ​នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ប្រតិភូ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ប្រទេស​វៀតណាម ដឹកនាំ​ដោយ​ឯកឧត្តម Nguyen Manh Hung រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​គមនាគមន៍​វៀតណាម និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំៗ​របស់​វៀតណាម​។ ឯកឧត្តម​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បាន​ស្នើសុំ​ឱ្យ​ភាគី​វៀតណាម​ធ្វើ​ការពង្រឹង​លើ​កិច្ចប្រតិបត្តិការ និង​ចែករំលែក​បទពិសោធន៍​រវាង​គ្នា​ក្នុង​ការអភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ តាមរយៈ​ការចូលរួម​ក្នុង​សិក្ខាសាលា និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​។ ភាគី​វៀតណាម បាន​ស្វាគមន៍ និង​បាន​ជម្រាប​ជូន​ពី​គម្រោង​បង្កើត​នូវ​សាកលវិទ្យាល័យ ICT អាស៊ាន និង​សន្យា​ផ្តល់នូវ​អាហារូបករណ៍​ដល់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​លើ​វិស័យ​ICT នៅ​សាកលវិទ្យាល័យ​របស់​វៀតណាម និង​បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​គ្នា​ក្នុង​ការការពារ​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​កិច្ចសហប្រតិបត្តិកា​រប​ច្ចេក​វិទ្យា 5G នៅ​ថ្ងៃ​អនាគត​៕
​ដោយ​៖ សិរី​បុត្រ​

 


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.