ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះសង្ឃនិងញាតិញោមក្នុងក្រុងសៀមរាបនាំយកសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន៣៨៥នាក់ នៅសាលាបឋមសិក្សា ក្នុងឃុំចាន់ស្រុកសូទ្រនិគម ខេត្តសៀមរាប


ខេត្តសៀមរាប ÷ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៣ នេះព្រះសង្ឃ និងញាតិញោមក្នុងក្រុងសៀមរាបនាំយកសម្ភារៈសិក្សាចែកជូនដល់សិស្សា នុសិស្សចំនួន៣៨៥នាក់ដែលកំពុងសិក្សានៅសាលា បឋមសិក្សាកន្សែងលើ ដែលនៅក្នុងភូមិកន្សែងលើ ឃុំចាន់ស ស្រុកសូទ្រគម ខេត្តសៀមរាប ។

នៅក្នុងកម្មវិធីនេះការចែកសម្ភារៈសិក្សាដល់សិស្សនាពេលនេះគឺក្រោមការផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈកិត្តិយស ជាព្រះគ្រូចៅអធិការវត្តកេសរារាម ដោយមានការនិមន្តចូលរួមពីសំណាក់ ព្រះគ្រូវិចិត្រវង្សាញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោក ចក និងព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀតព្រមទាំងមានការនិមន្តចូលរួមផងដែរ ពីសំណាក់ព្រះគ្រូចៅអធិការវត្តនានាក្នុងក្រុងសៀម រាប និងស្រុកសូទ្រនិគម រួមជាមួយនិងម្ចាស់សទ្ធាឧបាសិកា ភាព ឡង ព្រមទាំងកូនចៅនៅសហរដ្ឋអា មេរិកនិងមហាឧបាសិកា ស៊ិន លំអង ព្រមទាំងកូន ចៅបានចូលរួមនិងមានសទ្ធាជ្រះថ្លា បាននាំយកសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន ៣៨៥នាក់ នៅក្នុងសាលាមតេយ្យចំនួន ៣ថ្នាក់ និងបឋមសិក្សាពីថ្នាក់ទី២-៦ នៃសាលាបឋមសិក្សាកន្សែងលើ ភូមិកន្សែងលើ ឃុំចាន់ស ស្រុកសូទ្រគម ខេត្តសៀមរាប ។

ព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈកិត្តិយស ជាព្រះគ្រូចៅអធិការវត្តកេសរារាម មានសង្ឃដីកាថា ដោយមើលឃើញពីគុណភាពសិក្សារបស់ក្មួយៗ នៅតាមបឋមសិក្សា ដែលស្ថិតនៅតំបន់ដាច់ស្រយាល នៅតាមជនបទ មិនសូវមានគុណភាព គឺបណ្តាលមកពីការកង្វះខាតនូវសម្ភារៈបង្រៀន និងសម្ភារៈសិក្សារបស់សិស្សមិនគ្រប់គ្រាន់។ តេជគុណក៏បានប្រមូលផ្តុំកៀគររកមូលនិធិនិងសប្បុរសជនដើម្បីទិញ សម្ភារ:សិក្សា ចែកជូនដល់គ្រប់សិស្សានុសិស្សដែលខ្វះខាតហើយ ម្យ៉ាងវិញទៀតការផ្តល់ជូននេះ ពិតជាបានជួយសម្រួលដល់ការរៀនសូត្ររបស់ក្មួយៗ និងពិសេសទៅទៀត គឺជួយសម្រាលដល់បន្ទុកគ្រួសារផងដែរ។

ព្រះគ្រូចៅអធិការបានបន្ថែមថាការចូលរួមចែក រំលែក និងគាំទ្រ ដែលជាចូលរួមចំណែកជាមួយការ ងារមនុស្សធម៌ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការ ជួយសង្គ្រោះ ក៏ដូចជាជួយសម្រាលទុក្ខលំបាក របស់ ញោមញាតិ ក៏ដូចជាសិស្សានុសិស្ស ការងារមនុស្សធម៌នេះមិនមែនជាលើកទីមួយឡើយ គឺក្រុមការងាររបស់ព្រះសង្ឃក្នុងក្រុងសៀមរាប តែងតែជួយដល់សង្គម និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជារឿយៗកន្លងមក ។

ព្រះគ្រូចៅអធិការ មានសង្ឃដីកា បន្ថែមអោយដឹងទៀតថា សម្ភារៈសិក្សា និងថវិកាទាំងនេះដែលបាន ចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាកន្សែងលើនាពេលនេះ គឺបានមកពីការជួយឧបត្ថម្ភពីញាតិញោមខាងលើដែលជាអ្នកកាន់ព្រះពុទ្ឋសាសនា ហើយញាតិញោមពុទ្ធបរិស័ទតែងតែប្រគេនទេយ្ យទាន និងចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ។

សូមបញ្ជាក់ថា សម្រាប់សម្ភារៈសិក្សាដែលចែកជូនដល់សិស្សានុសិស្សចំនួន៣៨៥នាក់ដោយក្នុងម្នាក់ៗ ទទួលបាន សៀវភៅ២ក្បាល ប៊ិក ២ដើម ប្រាក់ ៥.០០០រៀលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.