ព័ត៌មាន​ទាន់ហេតុការណ៍
អាវុធហត្ថក្លែងក្លាយម្នាក់ទៀតហើយ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!  - ការតាំងពិព័រណ៍ភូមិមួយផលិតផលមួយដើម្បីបំផុសស្មារតីអ្នកផលិតនិងអ្នកប្រើប្រាស់ឱ្យបង្កើនការគាំទ្រ និងចូលរួមផ្សព្វផ្សាយពីផលិតផលក្នុងស្រុករបស់ខ្មែរយើង - រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ទេសចរណ៍ និងការវិនិយោគបៃតង” - ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារអតីតសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព! - ឈ្មួញ​រក​សុី​ខាង​ដឹក​ជញ្ចូន​បទ​ល្មេីស​ធន​ធាន​ធម្មជាតិ​ព្រៃ​ឈេី​ឈ្មោះ​ផល ​ក្រោយ​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ឥលូវ​ចាប់​ផ្តេីម​បន្ត​សម្មភាព​ដឹក​ជញ្ចូន​ឈេី​ឡេីង​វិញ​ហេីយ​! - ឧត្តមសេនីយ៍ឯក ​រ័ត្ន ​ស្រ៊ាង ​បែង​ចែក​ភេសជ្ជៈ​ដល់​កម្លាំង​អាវុធហត្ថ​ចំណុះ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ! - ឯកឧត្ដម ​កិត្តិសង្គហ​បណ្ឌិត ​គន់ ​គីម ​ទេស​រដ្ឋមន្ត្រី ​អនុ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ជីវភាព​និង​ការ​រស់​នៅ​របស់​អតីត​យុទ្ធ​ជន - អាវុធហត្ថ​រាជធានី​ភ្នំពេញ ​សម្តែង​នូវ​ការ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ក្រុម​ហ៊ុន​ ខែ្មរ​ ប៊ែវើរីជីស ​! - ក្រុមចោរលួច​និង​កាច់​ក​ម៉ូតូ​យ៉ាង​សកម្ម​៣នាក់​​ត្រូវ​បាន​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់! - សិក្ខាសាលាផ្សព្វផ្សាយស្តីពីភាពជោគជ័យនៃការអនុវត្តគម្រោងTask Program ដំនាក់កាលទី១និងទី២ នៅកម្ពុជានិងការផ្សព្វផ្សាយគម្រោងមជ្ឈមណ្ឌលស្រាវជ្រាវម្ហូបអាហារ សុវត្ថិភាព និងច្បាប់ម្ហូបអាហារ
0

ឯកឧត្តម ​សៀង ​ណាំ ​អញ្ជើញ​កាត់​ខ្សែ​បូរ​សម្ពោធ​ផ្លូវ​បេតុង​ប្រវែង ​១.២០០​ ម៉ែត្រ​នៅ​វត្ត​ព្រះ​ក្រាល​ស្ថិត​លើ​ខ្នង​ភ្នំ​គូលែន​ក្នុង​ភូមិ​ថ្មី ​ឃុំ​ខ្នង​ភ្នំ ​ស្រុក​ស្វាយ​លើ


ខេត្តសៀមរាប ÷ ក្នុងអំឡុង ឆ្នាំ ២០២១  ព្រះសង្ឃគណៈកម្មការ អាចារ្យវត្ត ដោយបានការឧបត្ថម្ភគាំទ្រថវិកាពីប្រជាពុទ្ឋបរិស័ទបានកសាងផ្លូវបេតុង១ខ្សែមានទទឹង៥ ម៉ែត្រ បណ្តោយ ១.២០០ ម៉ែត្រ រួមនិងបន្ទប់ទឹក១ខ្នង ស្មើនិង១០បន្ទប់ និងដាំដើមពោធិ៍ចំនួន ១.០០០ដើម ដើមគគីចំនួន ១.០០០ដើម សរុបបច្ច័យអស់ចំនួន២២០.០០០ដុល្លាសហរដ្ឋអាមេរិក ក្រោមការផ្តួចផ្តើមកសាងដោយព្រះតេជគុណ ប្រាក់ សៃ  ព្រះគ្រូចៅអធិការវត្ត។

ផ្លូវបេតុងនេះភ្ជាប់ពីចុងភូមិថ្មី ឃុំខ្នងភ្នំ ទៅកាន់វត្តព្រះក្រាលស្ថិតនៅលើខ្នងភ្នំគូលែន ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយពីសាងសង់រួចជាស្ថាពរសមិទ្ឋផលទាំងនេះបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងវត្តមានអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជន ប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។

លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ មានប្រសាសន៍ថា ៖ រយៈកាលកន្លងទៅនេះក្រោមការដឹកនាំរបស់រដ្ឋបាលស្រុករួមទាំងការសម្របសម្រួល ពីអាជ្ញាធរជាតិអប្សរា មន្ទីរបរិស្ថានខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត រដ្ឋបាលឃុំព្រមទាំងព្រះមន្ត្រីសង្ឃជាពិសេសព្រះគ្រូចៅអធិការគ្រប់វត្តអារាមទាំងអស់ និងអាចារ្យគណៈកម្មការបានកសាងសមិទ្ធផលនានាមួយចំនួនក្នុងវត្តរៀងៗខ្លួនបន្ថែមទៀត ដើម្បីបម្រើឲ្យ វិស័យព្រះពុទ្ធសាសនា កាន់តែរីកចម្រើនជាបន្តបន្ទាប់ក្រៅពីនេះវិស័យពុទ្ធសាសនាព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងមិនអាចខ្វះបាន ជាមួយផ្នែកអាណាចក្រក្នុងកិច្ចដំណើរការកសាងអភិវឌ្ឍន៏ សហគមន៍  និងការជួយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ កុមារអាយុក្រោម ២ឆ្នាំ ក្មេងកំព្រា ចាស់ជរា និងជនងាយរងគ្រោះ ជាពិសេសនៅក្នុងអំឡុងប្រទេសជាតិយើងជួបវិបត្តិនៃការរាលដាលជំងឺកូវីដ១៩ ព្រះសង្ឃបានចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់ជូនជាបច្ច័យ និងទេយ្យទានជួយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក និងព្យាបាល ។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្ត និងជាព្រះចៅអធិការវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តីស្រុកជីក្រែង ខេត្តសៀមរាប មានសង្ឃដីកាថា៖ផ្លូវមួយខ្សែនេះ ជាសសៃឈាមយ៉ាងសំខាន់សម្រាប់ព្រះសង្ឃ និងបងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រស្រុកស្វាយ លើ ក្នុងការនិមន្តធ្វើដំណើរទៅមកក្នុងការទៅធ្វើបុណ្យទានផ្សេងៗ និងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ជាតិនិងអន្តរជាតិដែលចង់មកទស្សនាទិដ្ឋភាពធម្មជាតិនៃតំបន់ខ្នងភ្នំជាពិសេសវត្តព្រះក្រាល ដែលនេះជាការឆ្លើយតបទៅនឹងការចង់បាន និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “មានផ្លូវមានក្តី សង្ឃឹម”។

សំណេះសំណាល ឱកាសនោះ ឯកឧត្តម សៀង ណាំ បានសម្តែងការកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការវត្តព្រះក្រាល សប្បុរសជនជិតឆ្ងាយនិងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ឋដែលបានចូលរួមបរិច្ចាគធនធានថវិកា និងសម្របសម្រួល ឲ្យសម្រេចបានសមិទ្ឋិផលដ៏ធំធេងនេះ។

នាពេលនោះ ឯកឧត្តម សៀង ណាំ មានប្រសាសន៍ ថា៖ផ្តើមចេញពីថ្ងៃជ័យជម្នះថ្ងៃ៧មករា១៩៧៩និងដោយមានការដឹកនាំដ៏ត្រឹមត្រូវ ពិសេសចាប់ពីចុងឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចឃើញជាក់ស្តែងទាំងអស់គ្នាស្រាប់ ។ ឯកឧត្តម បញ្ជាក់ថា៖មានសម្តេចតេជោសែន មានសន្តិភាពនិងមានការអភិវឌ្ឍគ្រប់ទីកន្លែង ហេតុនេះសូមអំពាវនាវដល់ លោកតា លោកយាយ អ៊ុំពូមីង បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាល ទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ  ដើម្បីជ្រើសរើសប្រមុខដឹកនាំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនិង សម្រាប់បន្តការអភិវឌ្ឍរីកចម្រើនរុងរឿងលើគ្រប់វិស័យ និងប្រកបដោយសុខសន្តិភាព និងស្ថេរភាពសង្គម ជាពិសេសត្រូវនាំគ្នាថែរក្សាសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយកុំឱ្យបាត់ បង់នូវសន្តិភាពដែលរកបានមកដោយលំបាកនេះ។

ឯកឧត្តម បានប្រគេនថវិកាដល់ព្រះចៅអធិការ ជូនយាយជីតាជី ប្រជាពលរដ្ឋនិងសិស្សានុសិស្ស ក្នុងពិធីឆ្លងសរុបចំនួន៤.០០០ដុល្លារ ផងដែរ។

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2023 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.